ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ​ត្រៀម​ដឹក​អ្នកទេសចរ​បរទេសចូល​ទស្សនា​អង្គ​រវត្ត​ឡើង​វិញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប បាន​កំពុង​ត្រៀម​បើក​ដំណើរការ​ដើម្បី​ដឹក​ភ្ញៀវ​ទេសចរ​បរទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​ហើយ​ដើម្បី​ចូល​ទៅ​ទស្សនា​អង្គ​វត្ត​ឡើង​វិញ ​។ នៅ​ក្នុង​ការ​ត្រៀម​បាន​បើកទ្វារ​ផ្លូវអាកាស​នេះ ការ​ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់​លើប័ណ្ណ​បញ្ជាក់​ការ​ចាក់​វ៉ាក់សាំង​ពេញលេញ លិខិតបញ្ជាក់​ការ​ធ្វើតេស្ត PCR ៧២…

រាជធានីភ្នំពេញ ៖ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប បាន​កំពុង​ត្រៀម​បើក​ដំណើរការ​ដើម្បី​ដឹក​ភ្ញៀវ​ទេសចរ​បរទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​ហើយ​ដើម្បី​ចូល​ទៅ​ទស្សនា​អង្គ​វត្ត​ឡើង​វិញ ​។ នៅ​ក្នុង​ការ​ត្រៀម​បាន​បើកទ្វារ​ផ្លូវអាកាស​នេះ ការ​ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់​លើប័ណ្ណ​បញ្ជាក់​ការ​ចាក់​វ៉ាក់សាំង​ពេញលេញ លិខិតបញ្ជាក់​ការ​ធ្វើតេស្ត PCR ៧២ ​ម៉ោង​មុន​មក​ដល់​គោលដៅ និង​ការ​ធ្វើតេស្ត​រហ័ស​នៅ​ពេល​ឆ្លងកាត់​ព្រ​លាន​យន្តហោះ ត្រូវ​បាន​ណែនាំ​ក្នុង​ការ​អនុវត្ត​ឲ្យ​បាន​ហ្មត់ចត់ ​។

ការ​ត្រៀម​បើក​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​កម្ពុជា​បាន​បើក​ប្រទេស​ឡើង​វិញ និង​ត្រៀម​ទទួល​អ្នកទេសចរ​ដែល​បាន​ចាក់​វ៉ាក់សាំង​ឲ្យ​ទៅ​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ និង​កោះកុង ​នៅ​ក្នុង​ជំ​ហ៊ាន​ដំបូង​ដែល​នឹង​ចាប់ផ្តើម​ពី​ចុងខែ​វិច្ឆិកា​នេះ ​។ ចំណែក​ទឹកដី​អង្គរ​ក្រសួងទេសចរណ៍​គ្រោង​បើក​ដំណើរ​នៅ​ដើមឆ្នាំ ​២០២២ ​។

កិច្ចប្រជុំ​ពិភាក្សា ស្តី​អំពី​កិច្ច​ប្រតិបត្តិ​ស្តង់ដារ​វិធាន​សុ​វត្តិភាព SOP ដើម្បី​ទទួលភ្ញៀវ​ទេសចរ​វ៉ាក់​សាំង​ពេញលេញ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​បាន​ធ្វើ​ឡើង កាលពី​រសៀល​ថ្ងៃ​ទី ​២៤ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ​នៅ​អាកាស​នៅ​ក្នុង​អាកាសយានដ្ឋាន​សៀម រាប ​ផ្ទាល់​តែ​ម្តង ​។ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​ បាន​រាយការណ៍​ថា នាយក​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប លោក ប៊ុ​ន រ​ដ្ឋា បាន​លើក​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​នោះ​ថា កម្ពុជា​បាន​កំណត់​ក្នុង​បញ្ជី​សម្រាប់​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភពលោក មក​កាន់​កម្ពុជា​ដោយ​មិន​ចាំបាច់​តម្រូវ​ឲ្យ​មាន​ VISA នោះ​ឡើយ ជា​ពិសេស​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី ដែល​នេះ​គឺជា​គោលនយោ បាយ​បើកចំហរ​ជើងមេឃ​របស់​កម្ពុជា ​។

នៅ​មុន​ផ្ទុះ​ជំងឺ​កូ​វី​ដ ​១៩ ក្នុង​ឆ្នាំ ​២០១៩ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចំនួន​ជាង ៦ ​លាន​នាក់​និង​បាន​ចំណូល​ជិត ​៥​ ពាន់​លាន​ដុល្លារ ប៉ុន្តែ​ចំនួន​អ្នកទេសចរ​បាន​ធ្លាក់​ចុះ ​៨០%​ នៅ​ឆ្នាំ​ ២០២០ នៅ​ពេល​ផ្ទុះ​កូ​វី​ដ ​១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ