ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ដែល​បណ្តាល​ឱ្យ​ទារក​ក្អែទឹកដោះ

7 ឆ្នាំ មុន

ស្ត្រី​ជា​ម្តាយ​មួយ​ចំនួន​តូច​តែង​បែងចែក​មិន​ដាច់​ថា មួយ​ណា​ជា​បញ្ហា​ក្អែទឹកដោះ និង​មួយ​ណា​ជា​បញ្ហា​ក្អួត​ដោយសារ​ទឹកដោះ​ច្រាល ។ អាកា​រៈ​ក្អែ និង​ក្អួត​ទឹកដោះ​មិន​ដូច​គ្នា​ទេ ក្អួត​គឺជា​បាតុភូត​ចំនួន​ទឹកដោះ​ជា​ច្រើន​ត្រូវ​បាន​ហូរ​ចេញ​តាម​មាត់​មក​ក្រៅ

ស្ត្រី​ជា​ម្តាយ​មួយ​ចំនួន​តូច​តែង​បែងចែក​មិន​ដាច់​ថា មួយ​ណា​ជា​បញ្ហា​ក្អែទឹកដោះ និង​មួយ​ណា​ជា​បញ្ហា​ក្អួត​ដោយសារ​ទឹកដោះ​ច្រាល ។ អាកា​រៈ​ក្អែ និង​ក្អួត​ទឹកដោះ​មិន​ដូច​គ្នា​ទេ ក្អួត​គឺជា​បាតុភូត​ចំនួន​ទឹកដោះ​ជា​ច្រើន​ត្រូវ​បាន​ហូរ​ចេញ​តាម​មាត់​មក​ក្រៅ ចំណែកឯ​ក្អែទឹកដោះ​គ្រាន់តែ​មាន​ទឹកដោះ​ចេញ​មក​តាម​មាត់​ទារក​បន្តិចបន្តួច​ប៉ុណ្ណោះ ។ មាន​មូលហេតុ​ជា​ច្រើន​ដែល​បណ្តាល​ឲ្យ​មាន​បញ្ហា​ក្អែទឹកដោះ​នេះ​កើតឡើង​ដូច​ជា​៖

-​ក្រពះ​របស់​ទារក​៖ ទារក​ដែល​នៅ​តូច ក្រពះ​រីក​លូតលាស់​មិន​ទាន់​បាន​គ្រប់គ្រាន់ ដូច្នេះ​នៅ​ពេល​ដែល​ទារក​ដេក​ត្រង់​ខ្លួន អាហារ​ដែល​នៅ​ក្នុង​ក្រពះ​តែងតែ​រត់​បញ្ច្រាស​កាត់​តាម​បំពង់​អាហារ ហើយ​ក៏​អាច​បណ្តាល​ឲ្យ​ក្មេង​មាន​អាកា​រៈ​ក្អែ​នេះ​កើតឡើង​តែ​ម្តង ។

-​ការ​បំបៅ​ដោះ​ពុំ​បាន​ត្រឹមត្រូវ​៖ ទារក​ដែល​បៅដោះ​ឆ្អែត​ពេក ឬ​បៀម​ជញ្ជក់​ក្បាលដោះ ទឹកដោះ​មិន​បាន​ចេញ​ល្អ ដោយសារ​តែ​ក្បាលដោះ​លឹប​ចូល​ក្នុង ធ្វើ​ឲ្យ​ទារក​បឺត​ខ្យល់​យ៉ាងច្រើន​ចូល​ទៅ​ក្នុង​ពោះ​ទារក ពេល​នោះ​ទឹកដោះ​ច្រាល​បញ្ច្រាស​មក​វិញ​ដោយសារ​ខ្យល់​ធាក់​ដោល ។

-​ការ​រើ ឬ​ការ​កម្រើកខ្លួន​របស់​ទារក​ក៏​អាច​ជា​មូលហេតុ​បណ្តាល​ឲ្យ​កើត​មាន​បញ្ហា​ក្អែទឹកដោះ​មក​វិញ​ដែរ ។

តាម​ការ​ពិត​ក្អែទឹកដោះ​អាច​ទប់ស្កាត់​បាន​ទាំងស្រុង​ដោយ​ស្ត្រី​ជា​ម្តាយ​គួរតែ​អនុវត្ត​តាម​វិធី​ខាងក្រោម ៖
-​នៅ​ពេល​បំបៅ​ដោះ​កូន អ្នក​ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​ថា បំពង់​ទឹកដោះ ទំហំ​រន្ធ​លើ​ក្បាលដោះ ត្រូវ​តែ​សម​ស្រប​ជាមួយនឹង​ដំណាក់កាល​នៃ​ការ​រីក​លូតលាស់​របស់​ទារក ។
-​ក្បាលដោះ​ត្រូវ​តែ​មាន​ទឹកដោះ​ពេញ ចៀសវាង​មាន​ខ្យល់​ក្នុង​ពេល​បឺត​ចូល​ក្នុង​ក្រពះ​របស់​កូន​តូច ។
-​បើ​ក្បាលដោះ​លឹប​ចូល​ក្នុង ត្រូវ​តែ​ទាញ​ច្បូត​ចេញ​មក​វិញ​ឲ្យ​ទាន់​ពេលវេលា និង​គួរតែ​ញាត់​ក្បាលដោះ​ចូល​ទៅ​ក្នុង​រង្វះមាត់​ទារក​ឱ្យ​បាន​ជ្រៅ ។
-​រាល់ពេល​បំបៅ​រួច គួរ​លើក​កូន​បី​បញ្ឈរ​ក្បាល​មក​ដាក់​ផ្តេក​លើ​ស្មា​របស់​ម្តាយ រួច​ទះ​គូទ​តិច​ៗ​ដើម្បី​ឲ្យ​ខ្យល់​ក្នុង​ក្រពះ​ភាយ​ចេញ​មកក្រៅ ៕