រាជធានីភ្នំពេញ ៖ មនុស្សជាច្រើនចូលចិត្តពាក់ស្បែកជើងប៉ាត់តា ក៏ព្រោះថានៅពេលយើងពាក់វាហើយគឹងាយស្រួលដើរ និងមិនធ្វើអោយបាតជើងរបស់យើងឆាប់ចុករោយ ហើយក៏មានមនុស្សជាច្រើនបានពាក់ស្បែកជើងប៉ាត់តាដើម្បីបង្ហាញភាពទាន់សម័យរបស់ពួកគេផងដែរ ។ ជាការពិតបច្ចុប្បន្នយុវវ័យជាច្រើនបានបង្ហាញស្ទាយរបស់ខ្លួនតាមការស្លៀកពាក់ និងស្បែកជើងផងដែរ រហូតអ្នកខ្លះស្រឡាញ់ស្បែកជើងពេកហ៊ានចំណាយដល់ខ្ទង់ពាន់ ខ្ទង់ម៉ឺនដុល្លារដើម្បីទិញស្បែកជើងមួយគូក៏មាន ។
ប្រសិនជាយើងលឺថា ស្បែកជើងប៉ាត់តាមួយគូមានតម្លៃរាប់ពាន់ និងម៉ឺនដុល្លារនោះ អ្នកខ្លះប្រាកដជាគិតថា តើត្រូវចំណាយអីក៏ច្រើនសន្ធឹកសន្ធាប់យ៉ាងនេះ ? សម្រាប់មនុស្សភាគច្រើនគិតថា វាពិតជាខ្ជះខ្ជាយលុយ ហើយថ្លៃណាស់ មិនមានលុយទិញ តែសម្រាប់អ្នកងប់ងល់នឹងស្បែកជើងប៉ាត់តាវិញ នៅពេលគេមានលទ្ធិភាពគេនឹងទិញ ។ ប៉ុន្តែថ្ងៃនេះ យើងមិនបាននិយាយអំពីស្បែកជើងប៉ាត់តាដែលមានតម្លៃត្រឹមម៉ឺនដុល្លារនោះទេ គឺយើងនិយាយពីស្បែកជើងប៉ាត់តាមួយគូដែលមានតម្លៃរាប់លានឯណោះ ។
Solid Gold OVO x Air Jordan មានតម្លៃ 2,000,000 ដុល្លារអាមេរិក ជាចំណាត់ថ្នាក់លេខ ១ នៃស្បែកជើងប៉ាត់តាដែលថ្លៃបំផុតក្នុងលោក ក្នុងឆ្នាំ ២០២១ នេះ ។ វាត្រូវបានស្រោបមាសរឹងចំនួន ២៤ ការ៉ាត់ ដែលវាបានផលិតឡើងដោយ Jordan and OVO វាត្រូវបានដាក់លក់កាលពីក្នុងឆ្នាំ ២០១៦ ប៉ុន្តែមិនត្រូវបានបង្ហាញតម្លៃជាក់លាក់នោះទេ ហើយចាប់តាំងពីឆ្នាំនេះមក តម្លៃរបស់វាកើនឡើងរហូត ហើយនឹងចុងក្រោយនេះក្នុងឆ្នាំ ២០២១ តម្លៃរបស់វាកើនដល់ទៅ ២ លានដុល្លារអាមេរិក និងបានជាប់លំដាប់ពិភពលោកផងដែរ ។ ម្ចាស់របស់វាគឺតារាចម្រៀងរ៉េបជនជាតិកាណាដាដ៏ល្បី គឺលោក Drake Graham ៕ ប្រភព៖ footshop
ចែករំលែកព័តមាននេះ