ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ចំណាកស្រុក​ជិត៣០​នាក់​ស្លា​.​ប់ ក្នុង​ហេតុការណ៍​លិច​ទូក​នៅ​ដៃសមុទ្រ​អង់គ្លេស

5 ខែ មុន

អង់គ្លេស ៖ ជន​ចំណាកស្រុក​យ៉ាងតិច​យ៉ាងតិច​ចំនួន​២៧​នាក់​បាន​ស្លា​.​ប់ បន្ទាប់​ពី​ទូក​របស់​ពួក​គេ​បាន​លិច​នៅ​ក្នុង​ដៃសមុទ្រ​

អង់គ្លេស ៖ ជន​ចំណាកស្រុក​យ៉ាងតិច​យ៉ាងតិច​ចំនួន​២៧​នាក់​បាន​ស្លា​.​ប់ បន្ទាប់​ពី​ទូក​របស់​ពួក​គេ​បាន​លិច​នៅ​ក្នុង​ដៃសមុទ្រ​អង់គ្លេស (English Channel) ភាគ​ខាងជើង​ប្រទេស​បារាំង​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បារាំង Gérald Darmanin​។

ដំបូង​ឡើយ ​តួលេខ​អ្នក​ស្លា​.​ប់​មាន​ចំនួន​៣១​នាក់ ប៉ុន្តែ​រដ្ឋមន្ត្រី​បារាំង​បាន​កែសម្រួល​ចំនួន​អ្នក​ស្លា​.​ប់​មក​ត្រឹម ២៧​នាក់​វិញ​នៅ​ល្ងាច​ថ្ងៃ​អង្គារ​។

លោក​ថ្លែង​ថា ក្នុង​ចំណោម​អ្នក​ស្លា​.​ប់ មាន​ស្ត្រី ៥​នាក់ និង​ក្មេង​ស្រី​ម្នាក់​។ មនុស្ស​ចំនួន​២​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ និង​ម្នាក់​បាត់​ខ្លួន​។

បើ​យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP ជនសង្ស័យ​រត់ពន្ធ​មនុស្ស ៤​នាក់​ត្រូវ​បាន​ចាប់ខ្លួន ពី​បទ​ពាក់ព័ន្ធ​នឹង​វិនាសកម្ម​លិច​ទូក​នោះ​។

ប្រធានាធិបតី​បារាំង​លោក Emmanuel Macron និង​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson បាន​សម្តែង​ក្តី​រន្ធ​.​ត់​ចំពោះ​សោកនាដកម្ម​នោះ និង​បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​។

ប្រធានាធិបតី​បារាំង​ថ្លែង​ថា ប្រទេស​របស់​លោក​នឹង​មិន​អនុញ្ញាតិ​ឲ្យ​ដៃសមុទ្រ​អង់គ្លេស​ក្លាយ​ជាទី​បញ្ចុះ​ស​.​ព​នោះ​ទេ និង​បាន​ជំរុញ​ឲ្យ​ប្រទេស​អ៊ឺ​រ៉ុ​ប​បង្កើន​កិច្ច​ប្រឹងប្រែង​ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​សោកនាដកម្ម​នា​ពេល​អនាគត​។

លោក​បញ្ជាក់​ថា បារាំង​បាន​ធ្វើ​កិច្ចការ​ជាមួយ​អង់គ្លេស​អង់​រយៈពេល​ជា​ច្រើន​ខែ​ដើម្បី​លុប​បំបាត់​បណ្តាញ​រត់ពន្ធ​មនុស្ស​។

លោក​និយាយ​ថា «​ចាប់តាំងពី​ដើមឆ្នាំ ២០២១​មក ដោយសារ​មានការ​ចល័ត​ប៉ូ​លី​ស និង​អា​វុ​.​ធ​ហត្ថ​ចំនួន ៦០០​នាក់ អ្នករត់ពន្ធ​ចំនួន ១.៥៥២​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ឆ្នេរសមុទ្រ​ភាគ​ខាងជើង ហើយ​បណ្តាញ​រត់ពន្ធ​ចំនួន ៤៤​ត្រូវ​បាន​លុប​បំបាត់​»។

«ទោះបី​យ៉ាងនេះ​ក្តី មនុស្ស ៤៧.០០០ ប៉ុនប៉ង​ឆ្លង​សមុទ្រ​ទៅ​កាន់​ប្រទេស​អង់គ្លេស ចាប់តាំងពី​ថ្ងៃ​ទី ១ ខែមករា​មក ហើយ​ជន​ចំណាកស្រុក​ចំនួន ៧.៨០០​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​»​។

សូម​រម្លឹក​ថា កាលពី​ស​ប្តា​ហ៍​មុន មនុស្ស​ចំនួន ២៤៣​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅ​ក្នុង​ដៃសមុទ្រ​អង់គ្លេស ខណៈ​ពួក​គេ​ព្យាយាម​ធ្វើ​ដំណើរ​កាត់​សមុទ្រ​ទៅ​កាន់​អង់គ្លេស​។

ក្នុងឆ្នាំនេះ មនុស្ស​ច្រើន​ជាង ២៥.៧០០​នាក់​បាន​ធ្វើ​ដំណើរ​កាត់​សមុទ្រ​ទៅ​កាន់​ប្រទេស​អង់គ្លេស តាម​រយៈ​ការ​ជិះទូក​តូច​ៗ៕ (​យោង​តាម​ប្រភព​៖ CNN)

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture