ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្រាអ្នកចាក់វ៉ាក់សាំងកូវីដ១៩ មនុស្សពេញវ័យកើន ១០០.៧៥% និងកុមារ១០៤.១៤%

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ចំនួន​អ្នក​ស្ម័គ្រចិត្ត​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ មាន​ចំនួន​កើន​ដល់​១០០.៧៥% សម្រាប់​មនុស្ស​ពេញវ័យ និង​១០៤.១៤% សម្រាប់​កុមារ ស្មើ​៨៨.១៧%​បើ​ធៀប​នឹង​ចំនួន​ប្រជាជន​១៦​លាន​នាក់ ។ តួលេខ​នៃ​ការ​ចាក់​វ៉ាក់សាំង​នេះ​ត្រូវ​បាន​រាជរដ្ឋាភិបាល​បញ្ជាក់​ថា​មាន​កម្ពុជា​អត្រា​អ្នក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ចំនួន​អ្នក​ស្ម័គ្រចិត្ត​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ មាន​ចំនួន​កើន​ដល់​១០០.៧៥% សម្រាប់​មនុស្ស​ពេញវ័យ និង​១០៤.១៤% សម្រាប់​កុមារ ស្មើ​៨៨.១៧%​បើ​ធៀប​នឹង​ចំនួន​ប្រជាជន​១៦​លាន​នាក់ ។

តួលេខ​នៃ​ការ​ចាក់​វ៉ាក់សាំង​នេះ​ត្រូវ​បាន​រាជរដ្ឋាភិបាល​បញ្ជាក់​ថា​មាន​កម្ពុជា​អត្រា​អ្នក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ មាន​ភាពល្អ​ប្រសើរ​បើ​ធៀប​នឹង​បណ្តា​ប្រទេស​ផ្សេង​ទៀត ។

ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ វិច្ឆិកា ឆ្នាំ​២០២១​ថា កំណើន​អត្រា​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១ ក្រុម​គ្រូពេទ្យ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​លើ​ប្រជាជន​អាយុ​ពី​១៨​ឆ្នាំ​ឡើង មាន​១០០,៧៥% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ​១០​លាន​នាក់ ។ ចាក់​លើ​កុមារ​-​យុវវ័យ​អាយុ​ពី​១២​ឆ្នាំ ទៅ​ក្រោម​១៨​ឆ្នាំ មាន​៩៨,៦១% ធៀប​ជាមួយ​ចំ នួន​ប្រជាជន​គោលដៅ​១,៨២៧,៣៤៨ នាក់ ។ ចាក់​លើ​កុមារ​អាយុ​ពី ០៦​ឆ្នាំ​ដល់​ក្រោម​១២​ឆ្នាំ មាន ១០៤,១៤% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ​១,៨៩៧, ៣៨២​នាក់ និង​ចាក់​លើ​កុមារ​អាយុ ០៥​ឆ្នាំ​មាន​៨៣,៦៣% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ៣០៤,៣១៧​នាក់ ។

ក្រសួង​បាន​ឲ្យ​ដឹង​ថា ចំពោះ​ចំនួន​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ជា លទ្ធផល​ចាក់​វ៉ាក់សាំង​នេះ បើ​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប​១៦​លាន​នាក់ មាន​៨៨,១៧% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ