ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​អញ្ជើញ​តៃវ៉ាន់​ចូលរួម​កិច្ចប្រជុំ​កំពូល​ខែ​ក្រោយ តែ​ចិន និង​រុ​ស្សី​គ្មាន​ឈ្មោះ​ឡើយ

2 ឆ្នាំ មុន

អាមេរិក ៖ រដ្ឋបាល​ប្រធានាធិបតី​អា​មេ​រិ​ក Joe Biden បាន​អញ្ជើញ​កោះ​តៃវ៉ាន់​ឲ្យ​ចូលរួម​កិច្ចប្រជុំ​កំពូល​ដើម្បី​ប្រជាធិបតេយ្យ

អាមេរិក ៖ រដ្ឋបាល​ប្រធានាធិបតី​អា​មេ​រិ​ក Joe Biden បាន​អញ្ជើញ​កោះ​តៃវ៉ាន់​ឲ្យ​ចូលរួម​កិច្ចប្រជុំ​កំពូល​ដើម្បី​ប្រជាធិបតេយ្យ (Summit for Democracy) នៅ​ខែ​ក្រោយ​។ នេះ​បើ​យោង​តាម​បញ្ជី​ឈ្មោះ​អ្នកចូលរួម​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ ទី​23 វិច្ឆិកា ម្សិលមិញ​នេះ​។

ការ​អ​ញ្ចើ​ញ​តៃវ៉ាន់ ទំនងជា​ធ្វើ​ឲ្យ​ចិន​ខឹងសម្បារ​យ៉ាង​ខ្លាំង ខណៈ​ដែល​ចិន​តែង​ចាត់​ទុក​តៃវ៉ាន់​គឺជា​ផ្នែក​មួយ​របស់​ខ្លួន និង​ប្រកាស​រួបរួម​គ្នា​វិញ​នៅ​ថ្ងៃ​ណាមួយ​។

បើ​តាម​បញ្ជី​របស់​ក្រសួងការបរទេស​អា​មេ​រិ​ក អ្នកចូលរួម​ចំនួន ១១០​នាក់ នឹង​ធ្វើការ​ចូលរួម​កិច្ច​ប្រ​​ជុំ​កំពូល​និម្មិត​ ដើម្បី​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ទី ៩ និង​ទី ១០ ខែធ្នូ​ខាង​មុខ​។ វា​មាន​បំណង​ជួយ​ប​ញ្ឈប់​ការ​ដើរ​ថយក្រោយ​លទ្ធិប្រជាធិបតេយ្យ និង​ការ​បាត់បង់​សិទ្ធិ និង​សេរីភាព​ទូ​ទាំង​ពិភពលោក​។

ប្រទេស​កុម្មុយនីស្ត ចិន និង​រុ​ស្សី មិន​ត្រូវ​បាន​អញ្ជើញ​ឡើយ​។

ការ​អញ្ជើញ​កោះ​តៃវ៉ាន់​នេះ​កើតឡើង ចំ​ពេល​ដែល​ចិន​បាន​បង្កើន​ការ​ដាក់​សម្ពាធ​ទៅ​លើ​ប្រទេស​នានា​ឲ្យ​បន្ថយ ឬ​ផ្តាច់ទំនាក់ទំនង​ជាមួយ​កោះ​តៃវ៉ាន់​។ កោះ​តៃវ៉ាន់​បាន​និយាយ​ថា ទីក្រុង​ប៉េ​កាំ​ង​មិន​មាន​សិទ្ធិ​និយាយ​ជំនួស​ខ្លួន​ឡើយ​។

សូម​បញ្ជាក់​ថា ចិន​តែង​ចាត់​ទុក​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ខ្លួន និង​ប្រកាស​រួបរួម​គ្នា​វិញ​នៅ​ពេល​អនាគត ប៉ុន្តែ​មេដឹកនាំ​តៃវ៉ាន់ បាន​ប្រកាស​ធ្វើ​អ្វី​ៗ​គ្រប់យ៉ាង​ដើម្បី​ការពារ​សេរីភាព និង​ប្រជាជន​របស់​ខ្លួន​។

តៃវ៉ាន់​បាន​ផ្តាច់​ចេញពី​ចិន​នៅ​ក្នុង​ឆ្នាំ ១៩៤៩ បន្ទាប់​ពី​មាន​សង្គ្រាមស៊ីវិល​៕ (​យោង​តាម​ប្រភព​៖ Channel News Asia)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ