ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថែសក់មិនស្រួល អាចនឹងធ្វើឱ្យសក់ខូចលើសដើម!

2 ឆ្នាំ មុន

នរណាក៏ស្រឡាញ់សក់ដែរ ហើយតែងតែថែទាំវាក្នុងកម្រិតណាមួយដែលគេអាចធ្វើបាន។ តែពេលខ្លះ អ្នកមិនបានដឹងថា ទង្វើរបស់អ្នកមួយចំនួន ជះឥទ្ធិពលមិនល្អដល់ការលូតលាស់របស់សក់អ្នកទេ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីទម្លាប់ថែទាំសក់ ៣យ៉ាង ដែលមិនល្អសម្រាប់សុខភាពសក់។…

នរណាក៏ស្រឡាញ់សក់ដែរ ហើយតែងតែថែទាំវាក្នុងកម្រិតណាមួយដែលគេអាចធ្វើបាន។ តែពេលខ្លះ អ្នកមិនបានដឹងថា ទង្វើរបស់អ្នកមួយចំនួន ជះឥទ្ធិពលមិនល្អដល់ការលូតលាស់របស់សក់អ្នកទេ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីទម្លាប់ថែទាំសក់ ៣យ៉ាង ដែលមិនល្អសម្រាប់សុខភាពសក់។

១. ការប្រើប្រាស់ក្រែមបន្ទន់លាបដល់គល់សក់

ការប្រើប្រាស់ក្រែមបន្ទន់គឺជាកត្តាចាំបាច់សម្រាប់រក្សាសក់របស់អ្នកឱ្យទន់ និង ភ្លឺរលោង តែវាអាចជាបញ្ហាប្រសិនបើអ្នកប្រើមិនត្រូវ។ ប្រសិនបើអ្នកលាបវាទៅលើឬសសក់ វាអាចធ្វើឱ្យសក់របស់អ្នកស្រាលមិនល្អ​ ហើយស្បែកក្បាលមានជាតិខ្លាញ់។ ចូរលាបវាត្រឹមតែនៅចុងសក់ទៅបានហើយ។

២. ការប្រើប្រាស់ប្រដាប់ផ្លុំសក់ ឬ កន្សែង ក្រោយងូតទឹក

កន្សែងកប្បាសអាចធ្វើឱ្យសក់មិនរលោងនិងបណ្តាលឱ្យបែកចុង។ ដោយសារតែកន្សែងគឺមានរោមព្រុយៗនិងស្ងួតជាងសក់ វាអាចបណ្តាលឱ្យមានការបែកចុងកើនឡើង។ ការប្រើប្រាស់ប្រដាប់ផ្លុំសក់ជាប្រចាំ ធ្វើឱ្យសក់មើលទៅមិនរលោង និង ផុយស្រួយ។ ចូរដាក់វាពីចម្ងាយប្រវែង ១៥សង់ទីម៉ែត្រ ដើម្បីធ្វើការផ្លុំសម្ងួត។

៣. ការប្រើប្រាស់កៅស៊ូចងសក់

ស្ទីលម៉ូដសក់ដែលបានពីការទាញយ៉ាងតឹងដោយសារកៅស៊ូចងសក់ អាចបណ្តាលឱ្យខូចខាតដល់សក់របស់អ្នកនៅពេលដែលវាត្រូវបានចងភ្ជាប់។ កៅស៊ូចងសក់ ធ្វើឱ្យមានសម្ពាធលើសក់របស់អ្នកដែលក្នុងរយៈពេលយូរ អាចបណ្តាលឱ្យមានការបែកចុង។ ប្រសិនបើអ្នកចូលចិត្តចងសក់នឹងកៅស៊ូ ចូររកកៅស៊ូណាមិនសូវតឹង និង មានផ្ទៃធំ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ