ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំងឺ​ទឹកនោមផ្អែម​កើន​ខ្ពស់​និង​ស្លា.ប់​ច្រើន​លាន​នាក់

7 ឆ្នាំ មុន

BBC ផ្សាយ​ថា អង្គការ​សុខភាព​ពិភពលោក (WHO) បញ្ជាក់​ថា បច្ចុប្បន្ន​អ្នកជំងឺ​ទឹកនោមផ្អែម​កាន់តែ​ច្រើន​ឡើង​បើ​គិត​ជា​អត្រា​មាន​ប្រហែល​ម្នាក់ ក្នុង​ចំណោម​១១​នាក់ ។ របាយការណ៍​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ទិន្នន័យ​

BBC ផ្សាយ​ថា អង្គការ​សុខភាព​ពិភពលោក (WHO) បញ្ជាក់​ថា បច្ចុប្បន្ន​អ្នកជំងឺ​ទឹកនោមផ្អែម​កាន់តែ​ច្រើន​ឡើង​បើ​គិត​ជា​អត្រា​មាន​ប្រហែល​ម្នាក់ ក្នុង​ចំណោម​១១​នាក់ ។

របាយការណ៍​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ទិន្នន័យ​ដែល​កើនឡើង​ប្រហែល​៤​ដង ខណៈ​ពី​មុន​មាន​អ្នកជំងឺ​ចំនួន​១០៨​លាន​នាក់ ក្នុង​ឆ្នាំ​១៩៨០ និង​នៅ​ឆ្នាំ​២០១៤ លទ្ធផល​អង្កេត​បញ្ជាក់​ថា មាន​អ្នកជំងឺ​ទឹកនោមផ្អែម​ដល់​ទៅ​៤២២​លាន​នាក់ និង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ គឺជា​កត្តា​មួយ​ធ្វើ​ឱ្យ​មាន​អ្នក​ស្លាប់​ច្រើន ។

ក្នុង​មួ​​យ​ឆ្នាំ​មាន​អ្នក​ស្លាប់​ដោយ​ជំងឺ​ទឹកនោមផ្អែម​ចំនួន​៣,៧​លាន​នាក់ ហើយ WHO រំពឹង​ថា​ចំនួន​អ្នក​ស្លាប់​នឹង​កើន​ខ្ពស់​បន្ត​ទៀត ។ ក្នុង​ចំនួន​អ្នក​ស្លាប់​ទាំង​៣,៧​លាន​នាក់ គឺ​មាន​ប្រហែល​៤៣% បាន​ស្លាប់​នៅ​មុន​អាយុ​៧០​ឆ្នាំ ។

ទឹកនោមផ្អែម​ចែក​ចេញ​ជា​២​ប្រភេទ​សម្រាប់​ប្រភេទ​ទី​១ កើតឡើង​ដោយសារ​ក្រពេញ​មិន​អាច​ផលិត​អាំង​ស៊ុ​យ​លី​ន (Insulin) បាន​គ្រប់គ្រាន់​។ មនុស្ស​ភាគច្រើន​ដែល​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ នឹង​កើត​ជំងឺ​ធាត់​។ ការ​បង្ការ​មិន​ឱ្យ​កើត​ជំងឺ​ទឹកនោមផ្អែម ត្រូវ​ប្តូរ​ឥរិយាបថ​ការ​ទទួលទាន​អាហារ និង​ហាត់ប្រាណ  ពិសេស​ចំពោះ​អ្នក​ដែល​នៅ​វ័យក្មេង ៕