ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ទំនើង​៥​នាក់​ជិះ​ម៉ូតូ​២​គ្រឿង បិទ​ស្លាក​លេខ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្មេង​ទំនើង​៥​នាក់​ត្រូវ​បាន​កម្លាំង​អន្តរាគមន៍​ខណ្ឌ​សែន​សុខ ដេញចាប់​ឃាត់ខ្លួន​យក​មក​ប្រគល់​ឱ្យ​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា ដើម្បី​ធ្វើការ​សាកសួរ​ក្រោយ​ពី​ឃើញ​ក្រុម​ខាងលើ​ជិះ​ម៉ូតូ​មាន​បិទ​ស្កុ​ត​លើ​ស្លាក​លេខ​ម៉ូតូ​ខុស​ប្រក្រតី

រាជធានី​ភ្នំពេញ ៖ ក្មេង​ទំនើង​៥​នាក់​ត្រូវ​បាន​កម្លាំង​អន្តរាគមន៍​ខណ្ឌ​សែន​សុខ ដេញចាប់​ឃាត់ខ្លួន​យក​មក​ប្រគល់​ឱ្យ​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា ដើម្បី​ធ្វើការ​សាកសួរ​ក្រោយ​ពី​ឃើញ​ក្រុម​ខាងលើ​ជិះ​ម៉ូតូ​មាន​បិទ​ស្កុ​ត​លើ​ស្លាក​លេខ​ម៉ូតូ​ខុស​ប្រក្រតី និង​មាន​ច្រ​វ៉ា​ក់​១​ខ្សែ​នៅ​ក្រោម​កែបម៉ូតូ​ផង កាលពី​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០១ ឧសភា ២០១៦​នៅ​ចំណុច​ផ្លូវ​២០០៤ ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ក្មេង​ទំនើង​ខាងលើ​មាន ១-​ឈ្មោះ​ហង្ស សុ​ជាតិ អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ២-​ឈ្មោះ​ជឿ​ង ជឿន អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ៣-​ឈ្មោះ​ដ​ន ថន អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ទាំង​៣​នាក់​ស្នាក់​នៅ​ភូមិ​អូរ​បែក​ក្អម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ៤-​ឈ្មោះ ហឿ​ង ស​ម្ភ​ស្ស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​៥-​ឈ្មោះ​អ៊ុំ ចាន់​ថន អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ​សំណង់​ស្នាក់​នៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទាំង​៥​នាក់​មានស្រុក​កំណើត​នៅ​ភូមិ​ជំទាវ ឃុំ​ច្រេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ច​បាន​ប្រាប់​ថា មុន​ឃាត់ខ្លួន​ក្មេង​ទំនើង​ខាងលើ ខណៈ​ដែល​កម្លាំង​អន្តរាគមន៍​ខណ្ឌ​កំពុង​តែ​ល្បាត​ក្នុង​មូលដ្ឋាន​បានឃើញ​ជិះ​ម៉ូតូ​២​គ្រឿង មាន​គ្នា​៥​នាក់ ។ ម៉ូតូ​១​គ្រឿង​​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ​1CZ-7863 និង​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០០៨ ពណ៌​ខ្មៅ បិត​ស្កុ​ត​លើ​ស្លាក​លេខ បើក​ប្រដេញ​គ្នា​តាម​ផ្លូវ ក៏​ឃាត់​មក​ត្រួតពិនិត្យ ស្រាប់តែ​ឃើញ​មាន​ច្រ​វ៉ា​ក់​១​ខ្សែ​នៅ​ក្រោម​កែបម៉ូតូ ក៏​បាន​ឃាត់ខ្លួន​មក​ឱ្យ​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា ដើម្បី​ធ្វើការ​សាកសួរ​។

បច្ចុប្បន្ន​ក្រុម​ក្មេង​ទំនើង​ខាងលើ​កំពុងធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា ក្រោយ​ពី​ធ្វើការ​សាកសួរ​ចប់ ក្នុង​ចំណោម​ក្មេង​ទំនើង​៥​នាក់​ខាងលើ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​២​នាក់ ១-​ឈ្មោះ​អ៊ុំ ចាន់​ថន និង​២-​ឈ្មោះ​ហឿ​ង ស​ម្ភ​ស្ស ដែល​ជិះ​ម៉ូតូ​បិទ​លើ​ស្លាក​លេខ​យក​ទៅ​សាកសួរ​បន្ត ដោយឡែក​៣​នាក់​ទៀត​គ្រាន់តែ​អប់រំ ហើយ​ឱ្យ
ត្រឡប់​ទៅ​ផ្ទះ​វិញ ៕