ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េ​ង កែវ​ពេ​ជ្ជ​តា លាតត្រដាង​ការ​ពិត​ជុំវិញ​ការ​បង្កើត​​ស្នាដៃ​បទ​ថ្មី​ជូន​ថ្នាក់ដឹកនាំ​ប្រទេស

2 ឆ្នាំ មុន
  • ភ្នំពេញ

តារាចម្រៀង​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​ប្រកាស​បញ្ចេញស្នាដៃ​ផ្ទាល់ខ្លួន​នៅ​ក្នុង​ការ​និពន្ធ និង​ច្រៀង​ដោយ​ផ្ទាល់​នូវ​បទ «​ស្រក់​ទឹកភ្នែក តែ​មិន​យំ​» ដើម្បី​ជូន

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​ប្រកាស​បញ្ចេញស្នាដៃ​ផ្ទាល់ខ្លួន​នៅ​ក្នុង​ការ​និពន្ធ និង​ច្រៀង​ដោយ​ផ្ទាល់​នូវ​បទ «​ស្រក់​ទឹកភ្នែក តែ​មិន​យំ​» ដើម្បី​ជូន​ប្រមុខថ្នាក់​​ដឹកនាំ​។ ការ​បង្កើត​នូវ​បទ​នេះ​ឡើង គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ចង់បាន​ពី​ប្រមុខ​ថ្នាក់ដឹកនាំ​អោយ​មានការ​និពន្ធ​បទ​នេះ​ឡើង​។

បើ​តាម​ការ​បង្ហោះ​សារ​របស់​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ម្សិលមិញ​នេះ​ថា បទ « ស្រក់​ទឹកភ្នែក តែ​មិន​យំ​» គឺជា​ចំណងជើង​បទ​ចម្រៀង​ដែល​ប្រ​សូត្រ​ចេញពី​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នាង​ខ្ញុំ​ដឹង​ថា គ្រាន់តែ​ចំណងជើង​មួយ​បទ​នេះ មាន​បទ​ចម្រៀង​ជា​ច្រើន​បាន​ផុស​ឡើង ក្រោម​ស្នាដៃ​អ្នកនិពន្ធ​ដែល​សុទ្ធ​សឹង​ជា​គ្រូ ជា​រៀមច្បង និង​ជា​កវី​ល្បីឈ្មោះ​ជា​ច្រើន​រូប ប្រកបដោយ​កំណាព្យកាព្យឃ្លោង​ផ្សេង​ៗ​គ្នា និង​មាន​រសជាតិ​ប្លែក​ទៅ​តាម​ទេព​កោសល្យ គំនិត​អារម្មណ៍​រៀង​ៗ​ខ្លួន និង​មាន​តារាចម្រៀង​ស្រី​ប្រុស​ជា​ច្រើន​បញ្ចេញ​សមត្ថភាព​បកស្រាយ​បាន​យ៉ាង​ពីរោះ​ៗ​ម្យ៉ាង​ៗ​ម្នាក់ គ្រាន់តែ​ចំណងជើង​តែ​មួយ​ប៉ុណ្ណោះ ។

នាង​ថា ពេល​នេះ​នាង​ខ្ញុំ​បាន​និពន្ធ​ទំនុកច្រៀង​បទ​នេះ​ដោយ​ខ្លួនឯង និង​បាន​ច្រៀង​ថត​រួចរាល់​ហើយ​ដែរ ។ រាង​យូរ​ជាងគេ​បន្តិច​ហើយ ព្រោះ​នាង​ខ្ញុំ​មិន​មាន​ជំនាញ​ក្នុង​ការ​សរសេរ​ទំនុកច្រៀង​ទេ ណាមួយ​ខ្ញុំ​ទើបតែ​ឃើញ​ព័ត៌មាន​យប់​ម្សិលមិញ ហើយនឹង​បាន​ក្រោក​មក​ចងក្រង​ជា​បទ​ចម្រៀង​ពី​ម៉ោង​៣​ភ្លឺ ដល់​ម៉ោង​៥​ព្រឹក​ទើប​បញ្ចប់ ។

នាង​បន្ត​ថា នាង​ខ្ញុំ​សង្ឃឹមថា​ស្នាដៃ​និពន្ធ​ទំនុកច្រៀង​របស់​នាង​ខ្ញុំ មិន​ខុស​ឆ្ងាយ​ពី​គោលបំណង ហើយ​សម្លេង​ច្រៀង​ប្រហែលជា់​ពីរោះ​អាច​ទទួលយក​បាន ។ នាង​ខ្ញុំ សូម​លំឱនកាយ​គោរព​ជូន​បទ​ចម្រៀង​នេះ​ដល់​សម្តេច​ពុក​ជាម​ហា​បុរស​រដ្ឋ និង​សម្តេចម៉ែ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជា​ឧត្តម​មាតា​នៃ​កូនចៅ​ខេមរា គ្រប់​រូប ខុស​ត្រូវ ឬ​ខ្វះខាត​យ៉ាងណា សូម​សម្តេច​ពុក​ម៉ែ មេត្តា​អភ័យ​ដល់​កូនស្រី​ដោយ​​ក្តី​សន្តោស​ផង តែ​កូន​បាន​ខំប្រឹង​អស់ពី​សមត្ថភាព​ហើយ និង​ជា​ពិសេស គឺ​ដោយ​ក្តី​ស្រលាញ់ គោរព ដឹងគុណ​ដ៏​ខ្ពង់ខ្ពស់​អស់ពី​បេះដូង នាង​ខ្ញុំ​ក៏​សូម​ផ្ញើ​បទ​ចម្រៀង​នេះ​នៅ​ក្នុង​ដួងចិត្ត​បងប្អូន ពុក​ម៉ែ ពូ​មីង និង​ហ្វេ​ន​ៗ​ផង​ដែរ នាង​ខ្ញុំ​នឹង​បង្ហោះ​ជូន​ឆាប់​ៗ​នេះ សូម​អរគុណ​។

ជា​ការ​កត់សម្គាល់ កាលពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២១ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​បង្ហោះ​សារ​អម​ជាមួយនឹង​រូបភាព​ចៅស្រី​ទី​២១ ថា ម្សិលមិញ​ត្រឡប់​ពី​ធ្វើការ​មក​ដល់​ផ្ទះ​ឆ្លៀត ដឹក​ចៅ​ដើរ​លេង​។ ចៅស្រី​ទី​២១ មិនដឹង​ថា អន់ចិត្ត​រឿង​អី បានជា​ស្រក់​ទឹកភ្នែក​។ ច្រើន​លើក​ហើយ ចៅ​មួយ​នេះ​សុខចិត្ត​សម្រក់​ទឹកភ្នែក តែ​មិន​យំ​ឱ្យ​ឮ​។ នៅ​កម្ពុជា​យើង តើ​មាន​បទ​ចម្រៀង​ដែល​មាន​ចំណង​ជើង (​ស្រក់​ទឹកភ្នែក​តែ​មិន​យំ​) ហើយ​ឬ​នៅ? បើ​មិន​ទាន់​មាន​ទេ សូម​ជួយ​និពន្ធ​មួយ​បទ​ផង​។ បន្ទាប់​ពី​ការ​បង្ហោះ​សារ​ខាង​លើ​ពី​សំណាក់​សម្តេច បទ «​ស្រក់​ទឹកភ្នែក តែ​មិន​យំ​» ក៏​បាន​និពន្ធ​ឡើង​ភ្លាម​ចំនួន​២​បទ ដែល​បទ​ទី​១ និពន្ធ​ដោយ​អ្នកនិពន្ធ​ជើង​ចាស់ ហ៊ុន ហេង និង​បទ​ទី​២ និពន្ធ​ដោយ​លោក លី ស៊ី​ន​ហួ​ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ