ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុំទូក​ ៣​ ថ្ងៃ ​៖ ការ​ដើរ​កម្សាន្ត​ពលរដ្ឋ​ឈប់​វេច​ខ្ចប់​អាហារ​ និង​ស្នាក់​នៅ​សណ្ឋាគារ​វិញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការ​គ្រប់គ្រង​ចរន្ត​ភ្ញៀវ​ទេសចរ​នា​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​រយៈពេល ​៣ ​ថ្ងៃនេះ មាន​ភាពល្អ​ប្រសើរ​ច្រើន និង​អាច​ចាត់​ទុក​ថា ​ជា​បុ​រេ​លក្ខខណ្ឌ​មួយ​ដ៏​សំខាន់​ក្នុង​ការ​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​សុវត្ថិភាព​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច ​។ ជា​ពិសេស​ឥរិយា​បទ​របស់​ពលរដ្ឋ​ដែល​ដើរ​កម្សាន្ត…

រាជធានីភ្នំពេញ ៖ ការ​គ្រប់គ្រង​ចរន្ត​ភ្ញៀវ​ទេសចរ​នា​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​រយៈពេល ​៣ ​ថ្ងៃនេះ មាន​ភាពល្អ​ប្រសើរ​ច្រើន និង​អាច​ចាត់​ទុក​ថា ​ជា​បុ​រេ​លក្ខខណ្ឌ​មួយ​ដ៏​សំខាន់​ក្នុង​ការ​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​សុវត្ថិភាព​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច ​។ ជា​ពិសេស​ឥរិយា​បទ​របស់​ពលរដ្ឋ​ដែល​ដើរ​កម្សាន្ត មានការ​ផ្លាស់​ប្តូរ គឺ​បាន​ចូល​ស្នាក់​នៅ​សណ្ឋាគារ​វិញ និង​ឈប់​វេច​ខ្ចប់​អាហារ​យក​ទៅ​ទទួលទាន ដូច​ពេល​កូ​វី​ដ​១៩​កំពុង​ផ្ទុះ​ទៀត​ហើយ​ ។

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​វាយតម្លៃ​ថា ឥរិយាបថ​ភ្ញៀវ​ទេសចរ​ក៏​មាន​ប្រែប្រួល​ខ្លះ​បើ​ធៀប​នឹង​ពេល​កន្លង​មក ដោយ​ក្នុង​នោះ​ពួក​គាត់​មួយ​ចំនួន​បាន​ងាក​មក​ប្រើប្រាស់​សេវា​របស់​មូលដ្ឋាន​អាជីវកម្ម ដូច​ជា​ការ​ស្នាក់​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ និង​សណ្ឋាគារ​ធម្មតា ផ្ទះសំណាក់ ដែល​បាន​ធ្វើ​ឲ្យ​អត្រា​កក់​បន្ទប់​ស្នាក់​នៅ​តាម​ខេត្ត​គោលដៅ​ទេសចរណ៍​សំខាន់​ៗ​មាន​កម្រិត​ខ្ពស់ និង​ការ​ចូល​ទទួលទាន​អាហារ​ដោយ​ផ្ទាល់​នៅ​តាម​បណ្តា​អាហារ​ដ្ឋា​ន និង​ភោជនីយដ្ឋាន​ក៏​មានការ​កើនឡើង ខណៈ​ដែល​នា​ពេល​កន្លង​មក​ពួក​គាត់​ច្រើន​តែ​ត្រៀម​សម្ភារៈ និង​ម្ហូបអាហារ​ដាក់​តាម​ខ្លួន​ច្រើន​ជាង​ចូល​ទទួលទាន​ផ្ទាល់​នៅ​ក្នុង​ហាង ​។

លោក​អះអាង​ថា កត្តា​ទាំង​អស់នេះ សបញ្ជាក់​ឲ្យ​ឃើញ​នូវ​ដំណើរ​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​ថ្មី និង​ធ្វើ​ឲ្យ​មាន​ចរន្ត​សេដ្ឋកិច្ច​មានដំណើរ​ការ​ឡើង​វិញ ពិសេស​សម្រាប់​មូលដ្ឋាន​អាជីវកម្ម និង​វិស័យ​ឯកជន ដែល​បាន​ផ្អាក​សកម្មភាព​នា​ពេល​កន្លង​មក ​។ ចំនួន​ភ្ញៀវ​ទេសចរ​ដ៏​ច្រើន​នេះ ពិតជា​បាន​រួមចំណែក​ដ៏​សំខាន់​ក្នុង​ផ្តល់​ជា​ប្រាក់​ចំណូល និង​ក្តី​សង្ឃឹម​សម្រាប់​វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​ទូទៅ​ ។

ជា​ការ​កត់សម្គាល់​កាលពី​ពេល​ផ្ទុះ​កូ​វី​ដ​ ១៩ ​ខ្លាំង និង​ក្រោយមក​ៗ​ទៀត​ការ​ដើរ​កម្សាន្ត​ពលរដ្ឋ​ក្នុងស្រុក​នៅ​តែ​មាន ប៉ុន្តែ​ជា​ដំណើរ​កម្សាន្ត​វិល​ល្ងាច មិន​ស្នាក់​នៅ​សណ្ឋាគារ ឬ​ផ្ទះសំណាក់ មិន​ចូល​ទទួលទាន​អាហារ​តាម​អាហារ​ដ្ឋា​ន​នោះ​ឡើយ ដោយ​ការ​អនុវត្ត​វិធានការ​សុខាភិបាល រដ្ឋបាល​និង​ការ​បារម្ភ​ពី​ជំងឺ​កូ​វី​ដ ​១៩​ ខ្លាំង ​។

ព្រះរាជ​ពិធីបុណ្យ​អ៊ំ​ទូក​បាន​ផ្តើម​តាំងពី ​១៨​ វិច្ឆិកា​មក ដែល​នឹង​រហូត​ដល់​ថ្ងៃអាទិត្យ​ទី​ ២១ ​វិច្ឆិកា​ទើប​ពលរដ្ឋ​បញ្ចប់​ការ​ដើរ​កម្សាន្ត​។ គេ​សង្កេត​ឃើញ​ពលរដ្ឋ​បាន​ចេញ​ដើរ​កម្សាន្ត​តាម​គោលដៅ​ទេសចរណ៍​ជា​ច្រើន​ពិសេស​ទេសច​បែប​ធម្មជាតិ​ និង​សមុទ្ រ​ឬ​តំបន់​មានទឹក ដូច​ជា​ទឹកធ្លាក់ ទឹក​បឹង ព្រែក ទន្លេ ជាដើម​ ។

«​ការ​គ្រប់គ្រង​ចរន្ត​ភ្ញៀវ​ទេសចរ​នា​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ​មាន​ភាពល្អ​ប្រសើរ​ច្រើន និង​អាច​ចាត់​ទុក​ថា​ជា​បុ​រេ​លក្ខខណ្ឌ​មួយ​ដ៏​សំខាន់​ក្នុង​ការ​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​សុវត្ថិភាព​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​” នេះ​ជា​ការ​វាយ​យ​តម្លៃ​របស់​លោក ថោ​ង ខុន​ ។

រយៈ​ពល​ ៣ ​ថ្ងៃ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក មាន ភ្ញៀវ​ទេសចរ​ដែល​ចេញ​ដើរ​កម្សាន្ត​នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន​សរុប​ ៩១០,១៥០ ​នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​ ៨៩៩,៨៦៩​ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​ ១០,២៨១​ នាក់ ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ