ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ពេល​មុត​អំបែង​គួរ​ជួយ​សង្គ្រោះ​បែប​ណា ?

9 ឆ្នាំ មុន

បើ​និយាយ​ពី​ការ​មុត​កម្ទេច​អំបែង (​អំបែង ចាន ដប កែវ​…) វា​ជា​ហានិភ័យ​មួយ ចំពោះ មនុស្ស​ទូទៅ បើសិនជា​យើង​មិន​មានការ​ប្រុង​ប្រយ័ត្ន ពិសេស​នៅ​ពេល​អ្នក​ដើរ​មិន​បាន​ពាក់​ទ្រនាប់ជើង​ឱ្យ​បាន​ត្រឹមត្រូវ​។

បើ​និយាយ​ពី​ការ​មុត​កម្ទេច​អំបែង (​អំបែង ចាន ដប កែវ​…) វា​ជា​ហានិភ័យ​មួយ ចំពោះ មនុស្ស​ទូទៅ បើសិនជា​យើង​មិន​មានការ​ប្រុង​ប្រយ័ត្ន ពិសេស​នៅ​ពេល​អ្នក​ដើរ​មិន​បាន​ពាក់​ទ្រនាប់ជើង​ឱ្យ​បាន​ត្រឹមត្រូវ​។ ប៉ុន្តែ​ប្រការ​ដែល​សំខាន់ នៅ​ពេល​មនុស្ស​ណា​ម្នាក់​ជួប​ហេតុការណ៍​បែប​នេះ តើ​យើង​ត្រូវ​សង្គ្រោះ​តាម​វិធី​ណា ? ខាងក្រោម​នេះ​ជា​របៀប​ត្រូវ​ជួយ សង្គ្រោះ​បឋម​៖

-​ឃាត់ឈាម​ដោយ​ការ​សង្កត់​ជុំវិញ​មុខរបួស​រួច​ច្របាច់​មុខរបួស​ភ្ជិត​គ្នា ។
-​គួរ​ឲ្យ​ជន​រង​គ្រោះ​ដេក បើ​មាន​កម្ទេច​អំបែង​មុត​ដោត​ជាប់​ចូល​ដក​អំបែង​នោះ​ចេញ​ដោយ​ប្រុង​ប្រយ័ត្ន​ហើយ​យក​ក្រណាត់​និង​សំឡី​មក​បិទ​ទប់​ត្រង់​មុខរបួស​កុំឱ្យ​ហូរ​ឈាម​ច្រើន ។
-​បន្ទាប់​មក​ប្រើ​បង់​រុំ​របួស​ពីលើ​ក្រណាត់ និង​សំឡី​ដែល​បាន​បិទ​ត្រង់​មុខរបួស​នោះ ។
-​ប្រើ​បង់​រុំ​អម​ពីក្រោម​បរិវេណ​របួស​ដោយ​រុំ​ទាញ​ទៅ​ផ្នែក​ម្ខាង​ទៀត ។
-​រុំ​រហូត​ទាល់តែ​ជិត​សំឡី​មិន​ឱ្យ​របូត​ចេញ​មក​បាន ។

ទាំងនេះ​គឺជា​វិធី​ងាយ​ៗ​ក្នុង​ការ​ជួយ​សង្គ្រោះ​បឋម​ដើម្បី​ទប់ស្កាត់​ការ​ហូរ​ឈាម​ខ្សោះ​ខ្លួន​អ្នក​រង​គ្រោះ ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ បន្ទាប់​ពី​សង្គ្រោះ​បឋម អ្នក​គួរ​បញ្ជូន​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ព្យាបាល​ទៅ​តាម​ជំនាញ​ដើម្បី​ការពារ​ការ​ចម្លង​មេរោគ​វិវឌ្ឍន៍​ទៅ​ជា​បញ្ហា​ធ្ងន់ធ្ងរ ៕