ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​វាចា​នឹង​ថ្លែង​! ទៅ​រក​សង្សារ​ជា​ស្ត្រី​មេម៉ាយ​មិន​ជួប បែកគំនិត​ចាប់​កូនស្រី​នាង​រហូត​សន្លប់

2 ឆ្នាំ មុន
  • ភ្នំពេញ

រស​ជា​សង្ស័យ​ម្នាក់​មាន​សង្សារ​ជា​កម្មការិនី​រោងចក្រ ដែល​បាន​ស្រលាញ់​គ្នា​រយៈពេល​២​ឆ្នាំ​កន្លង​មក​ហើយ លុះដល់

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​សង្ស័យ​ម្នាក់​មាន​សង្សារ​ជា​កម្មការិនី​រោងចក្រ ដែល​បាន​ស្រលាញ់​គ្នា​រយៈពេល​២​ឆ្នាំ​កន្លង​មក​ហើយ លុះដល់​វេលា​រសៀល​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ ជនសង្ស័យ​ក៏​បាន​ទៅ​រក​នាង​ជា​សង្សារ​ដល់​បន្ទប់​ជួល ដែល​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ដង្កោ ខណ្ឌដង្កោ ប៉ុន្តែ​ពុំ​បាន​ជួប​នាង​ឡើយ ព្រោះ​នាង​ចេញ​ទៅ​ធ្វើការ​រោងចក្រ​បាត់​ទៅ​ហើយ ដោយ​ទុក​ឲ្យ​កូនស្រី​អាយុ​៦​ឆ្នាំ​ម្នាក់​នៅ​ចាំ​បន្ទប់​ម្នាក់ឯង​។

សេចក្តីរាយការណ៍​បន្ត​ថា ខណៈ​ពេល​នោះ​ជនសង្ស័យ​បែកគំនិត​ក៏​បាន​ធ្វើ​សកម្មភាព​ចាប់​កូនស្រី​សង្សារ​ខ្លួន​ដែល​មាន​អាយុ​៦​ឆ្នាំ​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច និង​បណ្ដាល​ឲ្យ​ក្មេង​ស្រី​រូប​នេះ​ទទួល​រង​ការ​ឈឺចាប់​រហូត​ដល់​សន្លប់​បាត់ស្មារតី​ទៀត​ផង​។

ជនសង្ស័យ​ខាងលើ​នេះ​មានឈ្មោះ លី សេង​ចិន អាយុ​៤៨​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅ​ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ដង្កោ ចុះ​ទៅ​ឃាត់ខ្លួន​ដល់​ផ្ទះ​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២១ ។ជន​នេះ​ក៏​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ចាប់រំលោភ​ក្មេង​ស្រី​រូប​នោះ​ប្រាកដ​មែន ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​មាន​អាយុ​៦​ឆ្នាំ និង​មាន​ម្ដាយ​ជា​ស្រី​មេម៉ាយ​អាយុ​៣៦​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​កើតហេតុ​ខាងលើ​។

បើ​តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​ខាងលើ ជនសង្ស័យ​បាន​ធ្វើ​ដំណើរ​ទៅ​រក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ដែល​ជា​សង្សារ​របស់​ខ្លួន​ដល់​បន្ទប់​ជួល ប៉ុន្តែ​ពុំ​ជួប​ដូច​បំណង​នោះ​ទេ ព្រោះ​ស្ត្រី​ជា​សង្សារ​បាន​ចេញ​ទៅ​ធ្វើការ​រោងចក្រ​បាត់​ទៅ​ហើយ​។ នៅ​សល់​តែ​ក្មេង​ស្រី​រង​គ្រោះ​កំពុង​តែ​រត់​លេង​នៅ​មុខ​បន្ទប់​ជួល​ម្នាក់ឯង ខណៈ​ពេល​នោះ​ជនសង្ស័យ​ក៏​ឲ្យ​លុយ​មួយ​ចំនួន​ទៅ​ក្មេង​ស្រី​រង​គ្រោះ ដើម្បី​ទៅ​ទិញ​នំ​ហូប បន្ទាប់​មក​ទៀត​ក៏​បាន​ល្បួង​ក្មេង​ស្រី​ឲ្យ​ដេក​មើល​ទូរស័ព្ទ​នៅ​ក្នុង​បន្ទប់​ជួល​ជាមួយ​ខ្លួន​។

ប្រភព​ដដែល​បាន​បន្ត​ថា លុះ​បន្តិច​ក្រោយមក ជនសង្ស័យ​ខាងលើ​នេះ ក៏​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេង​ស្រី​រហូត​បាន​សម្រេច បណ្ដាល​ឲ្យ​នាង​តូច​សន្លប់​បាត់ស្មារតី ក្រោយមក​ទើប​ជនសង្ស័យ​ដើរ​ចេញពី​បន្ទប់ រួច​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ ធ្វើ​ដូច​ជា​មិនមែន​រឿង​អ្វី​កើតឡើង​ឡើយ​។ ចំណែក​ស្ត្រី​ជា​ម្តាយ ក្រោយ​ពី​ត្រឡប់​មក​ពី​ធ្វើការ​វិញ ក៏​បានឃើញ​កូនស្រី​របស់​គាត់​មាន​សភាព​ឈឺចាប់ ក៏​បាន​សួរនាំ​រហូត​ដឹង​ការ​ពិត ហើយ​ក៏​នាំ​កូនស្រី​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ដង្កោ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​។

ប្រភព​ដដែល​បន្ត​ទៀត​ថា រំលង​បាន​១​ថ្ងៃ ទើប​កម្លាំង​នគរបាល​ប៉ុស្តិ៍ ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ដល់​ផ្ទះ រួច​នាំ​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ដង្កោ ដើម្បី​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ