ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​បន្តិច ស៊ន សៀវ​ម៉ី ទទួល​ប្រាក់​រង្វាន់​៩៣​លាន​រៀល

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា នៅ​ទីស្តីការក្រសួង​អប់រំ យុវជន​និង​កីឡា​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២៦ មេ​សា ២០១៦ មាន​រៀបចំ​ពិធី​ប្រគល់​ប្រាក់​រង្វាន់​ជូន​ដល់​កីឡាការិនី​ជ​ម្រើ​ជាតិ​តៃ​ក្វា​ន់​ដូ

រាជធានី​ភ្នំពេញ ៖​បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា នៅ​ទីស្តីការក្រសួង​អប់រំ យុវជន​និង​កីឡា​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២៦ មេ​សា ២០១៦ មាន​រៀបចំ​ពិធី​ប្រគល់​ប្រាក់​រង្វាន់​ជូន​ដល់​កីឡាការិនី​ជ​ម្រើ​ជាតិ​តៃ​ក្វា​ន់​ដូ កញ្ញា ស៊ន សៀវ​ម៉ី ដែល​ទទួល​បាន​មេដាយមាស​និង​ប្រាក់​ពី​ការ​ចួ​ល​រួម​ប្រកួត​ជម្រុះ​អូ​ឡាំ​ពិ​ក​រដូវក្តៅ​នៅ​ប្រេ​ស៊ី​ល​និង​ជើងឯក​អាស៊ី​នៅ​ប្រទេស​ហ្វី​លី​ពី​ន​កាលពី​ពេល​ថ្មី​ៗ​នេះ និង​កីឡាការិនី ឈឿ​ង ពុ​ទ្ឋា​រី​ម ទទួល​បាន​មេ​ដាក​សំ​រឹ​ទ្ឋ និង​គ្រូបង្វឹក​ជនជាតិ​កូរ៉េ​ខាងត្បូង លោក ឆ​យ យ៉ុ​ង​សុក​ផង​ដែរ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ពិធី​ប្រគល់​ប្រាក់​រង្វាន់​នេះ​ប្រព្រឹត្ត​តៅ​ក្រោម​អធិបតី​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​និង​កីឡា និង​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ និង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ជា​ច្រើន​រូប​ទៀត ។

ប្រភព​បន្ត​ថា សម្រាប់ សៀវ ម៉ី ទទួល​បាន​ប្រាក់​រង្វាន់​សរុប​៩៣​លាន​រៀល (​មេដាយមាស​៨០​លាន​និង​ប្រាក់​១៣​លាន​រៀល ) កីឡាការិនី ឈឿ​ង ពុ​ទ្ឋា​រី​ម ទទួល​បាន​ប្រាក់​រង្វាន់ ១១​លាន​រៀល និង​លោកគ្រូ ឆ​យ យ៉ុ​ង​សុក ទទួល​បាន ១៣​លាន​រៀល ៕