ខេត្តក្រចេះ ៖ សមត្ថកិច្ចបានអោយដឹងថា មានករណីហិង្សាមួយរវាងប្តីប្រពន្ធ១គូរហូតយកកាំបិតផ្គាក់កាប់គ្នា បានកើតឡើតនៅភូមិវឌ្ឍនៈ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ កាលពីថ្ងៃទី១៤ វិច្ឆិកា ។
តាមការឲ្យដឹងពីសមត្ថកិច្ចជំនាញអធិការស្រុកសំបូរបានឲ្យដឹងថា ជនសង្ស័យជាប្ដីឈ្មោះជេម សុធា អាយុ២៦ឆ្នាំ មានទីលំនៅភូមិវឌ្ឍនះ ឃុំវឌ្ឍនះ ស្រុកសំបូរ ខខេត្តក្រចេះ ។ ចំណែកជនរងគ្រោះត្រូវជាប្រពន្ធឈ្មោះ បាន រដ្ឋាណា អាយុ២៦ឆ្នាំ មានទីលំនៅភូមិវឌ្ឍនះ ឃុំវឌ្ឍនះ ស្រុកសំបូរ ខេត្តក្រចេះ។
បើតាមការឲ្យដឹងពីកន្លែងកើតហេតុថា បុរសជាប្ដីបានឈ្លោះប្រកែកជាមួយប្រពន្ធ ហើយយកកាំបិតផ្គាក់កាប់ទៅលើប្រពន្ធចំនួន៨កាំបិតត្រូវចំ ត្រូវចំក្បាល២កាំបិត ត្រូវចំថ្ពាល់ខាងឆ្វេង១កាំបិត ត្រូវចំបំពង់ករ១កាំបិត ត្រូវចំកែងដៃខាងស្ដាំ១កាំបិត ត្រូវចំខ្នង២កាំបិត ត្រូវចំស្មារខាងឆ្វេង១កាំបិត បណ្ដាលអោយរងរបួសធ្ងន់នឹងបានស្លា.ប់ក្រោយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។
ចំណែកជនដៃដល់ក្រោយពីធ្វើសកម្មភាពកាប់ទៅលើប្រពន្ធរួច ឈ្មោះជេម សុធា (ជាប្ដី) បានយកកាំបិតកាប់ខ្លួនឯងត្រូវចំភ្លៅទាំងសងខាង ហើយត្រូវពោះ២កន្លែង ហើយបំរុងចងកសម្លា.ប់ខ្លួន ពេលនោះប្រជាការពារភូមិបានចូលទៅជួយឃាត់ទាន់។
សូមបញ្ជាក់ថា ជនរងគ្រោះជាប្រពន្ធបានតេស្តរកឃើញវិជ្ជមានកូវីដ១៩ ចំណែកជនសង្ស័យជា(ប្ដី)ត្រូវបានសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួននឹងយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំបូរ និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តដើម្បីចាត់ការបន្តតាមនិតិវិធី៕
ចែករំលែកព័តមាននេះ