ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីប្រពន្ធឈ្លោះគ្នា បែកធ្លាយរឿងលាក់អាវុធខុសច្បាប់

4 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី​៖ សេចក្តីរាយការឲ្យដឹងថា បុរសជនជាតិព្នងម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកអូររាំង សហការរជាមួយកនគរបា លប៉ុស្ដិ៍រដ្ឋបាលសែនមនោរម្យ​ឃាត់ខ្លួនកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ពាក់ព័ន្ធករណីប្រើអំពើហិង្សាលើស្ត្រីជាភរិយា និងកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាតិ ។

បុរសរូបនោះឈ្មោះ​ឈិន រដ្ឋា​អាយុ៣៦ឆ្នាំ​មុខរបរធ្វើស្រែចំការ រស់នៅភូមិពូទ្រូ​ឃុំសែនមនោរម្យ​ស្រុកអូររាំង​ខេត្តមណ្ឌល​គិរី ។

សេចក្តីរាយការ បន្តថា នៅវេលាម៉ោងខាងលើជនរងគ្រោះឈ្មោះ ព្យឹក ចែម ភេទស្រី អាយុ២៧ឆ្នាំ​ជនជាតិព្នងដូចគ្នា នឹងត្រូវជាប្រពន្ធរបស់ជនសង្ស័យ បានទៅប្តឹងសមត្ថកិច្ចនគរបាលមូលដ្ឋានថា ប្តីអ្នកស្រីបានបង្កអំពើហិង្សាក្នុងគ្រួសារ​ និងលាក់ទុកអាវុធដោយគ្មានច្បាប់អនុញ្ញាតិជាច្រើនដើម ។

ក្រោយពីទទួលបានពាក្យបណ្តឹងនោះភ្លាម សមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានរាយការណ៍បន្តជូនទៅអធិការស្រុក ហេីយស្រុកក៏ បានរាយការទៅស្នងការនគរបាលខេត្ត ទើបកម្លាំងសហការបានចុះទៅឃាត់ខ្លួនបុរសជនជាតិខាងលើ និងដកហូតអាវុធ ដែលលាកទុករួមមាន ៖
១. អាវុធAK47 អត់ស្វ័យ អត់បង់ មានសភាពចាស់ចំនួន ០១ដេីម ។
២. អាវុធកែច្នៃ​ចំនួន ០១ដេីម
៣. បំពង់ខ្សៀរកញ្ឆារ​ចំនួន ០១ដើម
៤. កាំបិត តូចធំ ចំនួន ០៣ដើម ។
វត្ថុតាងអាវុធទាំងអស់នេះ បើកុំឈ្លោះគ្នាជាមួយប្រពន្ធ ម្ល៉េះសមត្ថកិច្ច ក៏មិនបានដឹងដែរ ។

ក្រោយឃាតខ្លួនជនសង្ស័យ​និងវត្ថុតាង ត្រូវបានកម្លាំងសមត្តកិច្ចមូលដ្ឋានបញ្ជូនទៅស្នងការដ្នាននគរបាលខេត្តមណ្ឌលគិរី​ ដើម្បីកសាងសំណុំរឿងតាមនិតីវិធី ៕