ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កែសម្រួល ​ពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យ​ប្រពៃណី ពិធីសាសនា ការជួបជុំ និងកម្មវិធីផ្សេងៗ បែបសាសនា មិនកំណត់​ចំនួនអ្នកចូលរួមទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​លិខិត កែសម្រួល​ចំពោះ​ការអនុញ្ញាត​ឲ្យ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ ពិធីបុណ្យ​ប្រពៃណី ពិធី​សាសនា ការជួបជុំ និង​កម្មវិធី​ផ្សេងៗ បែប​សាសនា នៅ​រាជធានី​ភ្នំពេញ…

ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​លិខិត កែសម្រួល​ចំពោះ​ការអនុញ្ញាត​ឲ្យ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ ពិធីបុណ្យ​ប្រពៃណី ពិធី​សាសនា ការជួបជុំ និង​កម្មវិធី​ផ្សេងៗ បែប​សាសនា នៅ​រាជធានី​ភ្នំពេញ ដោយ​មិន​កំណត់​ចំនួន​អ្នកចូលរួម​ឡើយ​។ ក៏ប៉ុន្តែ​ក្នុង​លិខិត បាន​កំណត់ថា អាស្រ័យ​ទៅតាម​ទីតាំង​ប្រារព្ធ​ពិធី ដែល​អាច​ធានាបាន​ការរក្សា​គម្លាត​សុវត្ថិភាព​សង្គម​-​បុគ្គល និង​វិធាន​សុខាភិបាល ចាប់ពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ​តទៅ​។​

​កាលពីមុន រដ្ឋបាល​រាជធានី​ភ្នំពេញ កំណត់​តាម​ការសម្រេច​របស់​ស​ម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​ការរៀបចំ​ពិធី​អាពាហ៍ពិពាហ៍ ពិធីបុណ្យ​ប្រពៃណី ពិធី​សាសនា ការជួបជុំ និង​កម្មវិធី​ផ្សេងៗ បែប​សាសនា ត្រូវមាន​អ្នកចូលរួម មិន​ឲ្យ​លើសពី ២០០​នាក់​ឡើយ ដោយ​មិន​គិត​បញ្ជូន​អ្នក​បម្រើសេវា ដូចជា ចុងភៅ អាចារ្យ អ្នក​សំអាងការ ឬ​ជាង​ថត អ្នកភ្លេង នោះទេ​។ ប៉ុន្តែ​នៅ​ល្ងាច​ថ្ងៃទី​១២ ខែវិច្ឆិកា​នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​ជាថ្មី​ថា អ្នកចូលរួម​ពិធី​អាពាហ៍ពិពាហ៍ ពិធីបុណ្យ​ប្រពៃណី ពិធី​សាសនា ការជួបជុំ និង​កម្មវិធី​ផ្សេងៗ បែប​សាសនា គឺអាច​មាន​ពី ៥០០​នាក់ ឬ ៧០០​នាក់ ឬក៏ ១០០០​នាក់ ទៅតាម​ទំហំ​ទីកន្លែង​រៀបចំ​ពិធី ដែល​អាច​ធានាបាន​នូវ​ការរក្សា​គម្លាត​សុវត្ថិភាព​តាម​វិធាន​សុខាភិបាល ដើម្បី​ការពារ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩៕​

{“origin”:”gallery”,”uid”:”BB8D8B97-2AF8-4EB9-8563-24D3EF301D30_1615958541758″,”source”:”other”}

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ