បាត់ប្រពន្ធច្រើនខែ! ប្ដីនាំកូនតូចកាន់រូបថតស្វែងរកតាមបណ្តាខេត្ត-ក្រុង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោកសាន់ សារិន ហៅ វី អាយុ៣៩ឆ្នាំ មុខរបរកម្មករចៀរជ័រ រស់នៅក្នុងភូមិគីឡូ៩៣ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ត
រាជធានីភ្នំពេញ ៖ លោកសាន់ សារិន ហៅ វី អាយុ៣៩ឆ្នាំ មុខរបរកម្មករចៀរជ័រ រស់នៅក្នុងភូមិគីឡូ៩៣ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ត
រាជធានីភ្នំពេញ ៖ លោកសាន់ សារិន ហៅ វី អាយុ៣៩ឆ្នាំ មុខរបរកម្មករចៀរជ័រ រស់នៅក្នុងភូមិគីឡូ៩៣ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ មានប្រពន្ធឈ្មោះ មឿន ណាមី ហៅង៉ោល អាយុ៣១ឆ្នាំ ជាកម្មករចៀរជ័រកៅស៊ូដូចគ្នា អ្នកទាំង២មាន មានកូនស្រីចំនួន២នាក់ក្នុងបន្ទុកគ្រួសារ ។ កាលពី៣ខែមុន ប្ដីប្រពន្ធ១គូនេះបានឈ្លោះប្រកែកគ្នាបន្តិចបន្តួច ស្រាប់តែប្រពន្ធបានចាកចោលប្ដី និងកូនស្រីទាំង២នាក់ទៅបាត់គ្មានអាល័យបន្តិចសោះ ។ ចំណែកកូនតូចចេះតែយំសួររកម្ដាយទាំងយប់ទាំងថ្ងៃ ជាហេតុធ្វើឲ្យបុរសជាប្តីពិបាកចិត្តខ្លាំងណាស់ ណាមួយខ្មាសញាតិជិតខាង និងណាមួយអាណិតកូនៗផង ទើបបុរសជាប្តីបានធ្វើដំណើរចាកចេញពីស្រុកកំណើតដោយបាននាំកូនស្រីតូចម្នាក់ និងកាន់រូបថតប្រពន្ធទៅជាមួយផង ដើម្បីស្វែងរកប្រពន្ធឱ្យត្រឡប់ទៅផ្ទះវិញ។
បុរសជាប្តីមួយរូបខាងលើបានតាមស្វែងរកស្ទើរតែគ្រប់ខេត្ត-ក្រុង ឱ្យតែមានគេប្រាប់ថា ឃើញប្រពន្ធរបស់គាត់នៅខេត្តណា គឺទៅខេត្តនោះហើយ ប៉ុន្តែនៅតែរកពុំឃើញឡើយ ។ លុះនៅពេលថ្មីៗនេះ គាត់បានទទួលដំណឹង ដោយមានគេប្រាប់ថា ប្រពន្ធកំពុងស្នាក់នៅរាជធានីភ្នំពេញ ទើបគាត់ចាកចេញពីផ្ទះមករាជធានីភ្នំពេញបន្តស្វែងរកប្រពន្ធក្រែងបានឃើញតាមបំណង។
គាត់បានដើររកនៅទីតាំងដែលគេប្រាប់ថាបានឃើញប្រពន្ធ ប៉ុន្តែនៅតែពុំឃើញសោះ ទើបនៅវេលាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ គាត់បានជួលម៉ូតូកង់បី១គ្រឿងជិះនាំកូនស្រីតូចទៅកាន់សាលាសង្កាត់ និងប៉ុស្តិ៍នគរបាលចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រួចបានបង្ហាញរូបថតប្រពន្ធ ដើម្បីពឹងពាក់ឲ្យអាជ្ញាធរនិងនគរបាលនៅទីនោះជួយស្រាវជ្រាវរក។
នៅក្នុងដៃឱបកូនស្រីជាប់និងដើមទ្រូង លោកសាន់ សាវិន ហៅវី បានរៀបរាប់ទាំងទឹកភ្នែករលីងរលោងថា គាត់និងប្រពន្ធបានរៀបការសាងសុភមង្គលជាមួយគ្នារយៈពេល១៣ឆ្នាំកន្លងមកហើយ។ ដោយបង្កើតបានកូនស្រីចំនួន២នាក់ គឺកូនស្រីច្បងមានអាយុ១២ឆ្នាំ ហើយចំណែកូនស្រីពៅទើបតែបានអាយុ៣ឆ្នាំប៉ុណ្ណោះ ។ ព្រោះតែជីវភាពគ្រួសារមិនធូរធារ ហើយគ្មានមុខរបរអ្វីផ្សេងនោះ ពួកគាត់ទាំង២នាក់បានធ្វើជាកម្មករចៀរជ័រកៅស៊ូនៅក្នុងស្រុកស្នួល ខេត្តក្រចេះ ដើម្បីរកប្រាក់ចិញ្ចឹមខ្លួនរួមទាំងកូនស្រីទាំង២នាក់។
លោកវី បានប្រាប់បន្ថែមទៀតថា រយៈពេលនៃការរស់នៅជុំគ្នា១៣ឆ្នាំ ពុំដែលមានរឿងរកាំរកូសខ្លាំងនោះទេ ប៉ុន្តែការទាស់ទែងគ្នាបន្តិចបន្តួចគឺធ្លាប់មាន មិនអត់នោះទេ ដែលប្រៀបបានទៅនិងចាននៅក្នុងរាវតែងតែប៉ះទង្គិចគ្នាដូច្នេះដែរ ។ ទោះជាបែបនេះក្ដី គាត់និងប្រពន្ធនៅតែអាចរស់នៅជាមួយគ្នារហូតមកមិនមានបញ្ហាអ្វីឡើយ លុះចុងក្រោយនេះ កាលពី៣ខែមុន គាត់និងប្រពន្ធបានឈ្លោះប្រកែកគ្នា ដោយពាក្យសម្ដីបន្តិចបន្តួចម្ដងទៀត ។ ខណៈនោះគាត់ក៏ពុំបានគិតដល់ថា ប្រពន្ធរត់ចោលបែបនេះសោះ ដោយស្មានថា ខឹងឈ្លោះគ្នារួច និងត្រូវរ៉ូវគ្នាវិញ គ្មានបញ្ហានោះទេ ។ ប៉ុន្តែផ្ទុយទៅវិញ គាត់គិតខុស ដោយក្រោយពីទាស់គ្នារួច ស្រាប់តែនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ប្រពន្ធគាត់បានរៀបចំអីវ៉ាន់ចាកចេញពីផ្ទះ ហើយប្រពន្ធបានប្រាប់គាត់ថា «ខ្ញុំត្រូវទៅហើយ គឺខ្ញុំទៅរកមុខរបរថ្មីទៀត លែងធ្វើជាកម្មករចៀរជ័រកៅស៊ូទៀតហើយ»។
បុរសរូបនេះបាននិយាយទៀតថា ខណៈនោះគាត់បានឃាត់មិនឲ្យប្រពន្ធទៅណាទេ តែប្រពន្ធមិនស្ដាប់ឡើយ រួចក៏ឡើងជិះរថយន្តឈ្នួលចាកចេញពីផ្ទះបាត់ និងបានប្រាប់ថាមកភ្នំពេញ ឬទៅតាមបណ្ដាខេត្ត-ក្រុងណាមួយនោះឡើយ ។ ក្រោយមកក៏បានបាត់ដំណឹងសូន្យឈឹងរហូតទាក់ទងលែងបានតទៅទៀត ។ ចំណែកកូនស្រីតូច ក្រោយពីម្ដាយចាកចេញទៅ ពួកគេតែងយំសួររកទាំងយប់ទាំងថ្ងៃ ធ្វើឲ្យគាត់អាណិតកូនៗស្ទើរខ្លោចចិត្ត បន្ទាប់មកគាត់បានសម្រេចតាមស្វែងរកប្រពន្ធឱ្យឃើញ ដើម្បីឱ្យវិលត្រឡប់មករស់នៅជួបជុំគ្នាឡើងវិញ និងដើម្បីផ្ដល់ភាពកក់ក្ដៅឲ្យកូនៗទាំង២នាក់។ គ្រានោះឲ្យតែមានគេប្រាប់ថា ប្រពន្ធនៅខេត្តណា គឺគាត់ទៅរកដល់ខេត្តនោះភ្លាម ប៉ុន្តែហាក់ដូចជារាវម្ជុលនៅក្នុងបាតសមុទ្រដូច្នោះដែរគឺរកពុំឃើញទាល់តែសោះ។
គាត់បានបញ្ជាក់បន្ថែមទៀតថា នៅពេលថ្មីៗនេះមានគេប្រាប់ថា បានឃើញប្រពន្ធគាត់នៅម្ដុំភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទើបគាត់សម្រេចចិត្តនាំកូនស្រីអាយុ៣ឆ្នាំធ្វើដំណើរចាកចេញពីផ្ទះមកភ្នំពេញ ។ គាត់បានតាមរកប្រពន្ធនៅម្ដុំភូមិព្រៃទានោះរយៈពេល៣ថ្ងៃហើយ តែរកពុំឃើញសោះ ទើបនៅវេលាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។ គាត់បានជួលម៉ូតូកង់បី១គ្រឿងជិះនាំកូនស្រីតូចធ្វើដំណើរទៅកាន់សាលាសង្កាត់និងប៉ុស្តិ៍នគរបាលចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ដើម្បីពឹងពាក់ឲ្យអាជ្ញាធរនិងនគរបាលនៅទីនោះជួយស្រាវជ្រាវរកប្រពន្ធគាត់ផង។
ចំណែកអាជ្ញាធរសង្កាត់និងនគរបាលប៉ុស្តិ៍ចោមចៅទី៣ មានការអាណិតអាសូរដល់បុរសនេះយ៉ាងខ្លាំង ហើយក៏បានជូនថវិកាមួយចំនួនទុកធ្វើសោហ៊ុយ និងជួយស្រាវជ្រាវរកតាមការពឹងពាក់របស់បុរសរូបនោះ ប៉ុន្តែពុំដឹងថាឃើញឬអត់នោះឡើយ៕
ចែករំលែកព័តមាននេះ