ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាក់គ្មាន​ចំណាត់ការទាល់តែសោះ រឿងរណ្តៅ​ដី​២​កន្លែង​​នៅ​ភ្នំ​ឈើ​កាច់ ​

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ទីតាំង​អាជីវកម្ម​ជីក​ខ្សាច់​ភ្នំ​លក់​ចំនួន​២​កន្លែង​នៅ​ក្បែ​រជើងភ្នំ​ឈើ​កាច់កំពុង​ធ្វើ​អោយ​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែ​រ​ទីតាំង​នោះមានការ​ព្រួយ​បារ​ម្ភ​ជា​ខ្លាំង ដោយសារ​គេ​ជីករណ្តៅ​ជ្រៅ​ៗ​ខ្លាំង​ពេក​ ។ រណ្តៅ​ដី​ទាំង​២​កន្លែង​នោះ ទី​១​-មានឈ្មោះការ​ដ្ឋាន​ខ្សាច់​ភ្នំ ស្រីពេជ្រ និង​ទី​២​-មានឈ្មោះ…


ខេត្ត​ព្រៃវែង ៖ ទីតាំង​អាជីវកម្ម​ជីក​ខ្សាច់​ភ្នំ​លក់​ចំនួន​២​កន្លែង​នៅ​ក្បែ​រជើងភ្នំ​ឈើ​កាច់កំពុង​ធ្វើ​អោយ​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែ​រ​ទីតាំង​នោះមានការ​ព្រួយ​បារ​ម្ភ​ជា​ខ្លាំង ដោយសារ​គេ​ជីករណ្តៅ​ជ្រៅ​ៗ​ខ្លាំង​ពេក​ ។ រណ្តៅ​ដី​ទាំង​២​កន្លែង​នោះ ទី​១​-មានឈ្មោះការ​ដ្ឋាន​ខ្សាច់​ភ្នំ ស្រីពេជ្រ និង​ទី​២​-មានឈ្មោះ ការដ្ឋាន​ខ្សាច់​ភ្នំ ទៀង ឡ​យ ដែល​ការដ្ឋាន​ទាំង​២​នេះ​ មាន​ទីតាំង​ស្ថិត​នៅ​ជាប់ជើង​ភ្នំ​ឈើ​កាច់ ក្នុងភូមិ​ពោ​ធ៌​អណ្តោត ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ ខេត្តព្រៃវែង​។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែ​ទីតាំង​រណ្តៅ​ដី​ទាំង​២​នេះ បាន​និយាយ​ថា សព្វថ្ងៃ​ពួក​គាត់​មានការ​ព្រួយ​បារ​ម្ភ ព្រោះ​រណ្តៅ​ដី​ដែល​គេ​ជីក​នៅ​ក្នុង​ទីតាំង​ទាំង​២​នេះ គឺ​ជ្រៅ​ៗ​ខ្លាំង​ណាស់ ជំរៅ​រហូត​ជាង​១០​ម៉ែត្រ​ឯណោះ ហើយ​គេ​ជីក​ត្រង់​ចោទ​ចុះ​ទៅ​ក្រោម​តែ​ម្តង ការ​ជីក​បែប​នេះ​ធ្វើ​អោយ​មាន​បញ្ហា​ប្រឈម​ខ្លាំង ទី​១-គឺ​សត្វ​គោក្របី​អ្នកស្រុក បើ​រអិល​ធ្លាក់​ចុះ​ទៅ​ច្បាស់​ជា​ងាប់​អស់ ទី​២-បើ​មាន​ភ្លៀង​ធ្លាក់​មក និង​ធ្វើ​អោយ​ទឹក​ហូរ​ច្រោះ​បាក់​ដី ប៉ះពាល់​ដល់​ផលដំណាំ​អ្នកស្រុក​ថែម​ទៀត តើ​នរណា​ជា​អ្នក​ទទួលខុសត្រូវ?


ចំពោះ​បញ្ហា​នេះ មន្ត្រី​ជំនាញ​រ៉ែ​និង​ថាមពល​ខេត្តព្រៃវែង បាន​បញ្ជាក់​ថា បាន​ចុះ​ទៅ​ពិនិត្យ​មើល​ទីតាំង​ទាំង​២​ខាងលើ​នេះ​ហើយ គឺ​ឃើញ​ថា​ បាន​ជីក​ជ្រៅ​ហួស​ពី​ច្បាប់​ដែល​បាន​អនុញ្ញាតពិតមែន ហើយ​ខាង​មន្ទីរ​ក៏​បាន​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​ទាំង​២​រួច​ហើយ​ដែរ ដោយ​ខាង​ទីតាំង​ឈ្មោះ ស្រី ពេជ្រ បាន​សន្យា​ថា ឈប់​ជីក​តទៅ​ទៀត​ហើយ ដោយឡែក​ខាង ទៀង ឡ​យ ម្ចាស់​សន្យា​ថា និង​កែសម្រួល តែ​នៅ​បន្ត​ជីក​ថែម​ដដែល ​។

អត្ថបទសរសេរ ដោយ