ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនួញ​ជំរុញ​ការ​អនុវត្ត​កិច្ចសន្យា​កសិកម្ម​ដើម្បី​ជួយ​កសិករ​មាន​ទីផ្សារ​ទៀងទាត់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ ដើម្បី​ដោះស្រាយ​បញ្ហា​ទីផ្សារ​លក់​កសិផល​ឱ្យបាន​ទៀងទាត់ កុំ​ឱ្យកសិករ​ធ្វើការ​ដាំ​ដុះ​បាន​ហើយ​ជួប​បញ្ហា​គ្មាន​ទីផ្សារ​នោះ អ្នក​ធ្វើ​ពាណិជ​កម្ម បាន​ជំរុញ​ឱ្យមានការ​អនុវត្ត​ការ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​រវាង​ក្រុមហ៊ុន ​និង​បណ្តុំ​កសិករឱ្យបាន​នៅ​ទូ​ទាំង​ប្រទេស​ និង​នៅ​លើ​វិស័យ​ដាំ​ដុះ ដើម្បី​ឱ្យ​កសិករ​ចៀស​ផុត​ពី​ការ​ខាតបង់​ប្រាក់ រឿង​គ្មាន​ទីផ្សារ​នេះ…

រាជធានី​ភ្នំពេញ ​៖​ ដើម្បី​ដោះស្រាយ​បញ្ហា​ទីផ្សារ​លក់​កសិផល​ឱ្យបាន​ទៀងទាត់ កុំ​ឱ្យកសិករ​ធ្វើការ​ដាំ​ដុះ​បាន​ហើយ​ជួប​បញ្ហា​គ្មាន​ទីផ្សារ​នោះ អ្នក​ធ្វើ​ពាណិជ​កម្ម បាន​ជំរុញ​ឱ្យមានការ​អនុវត្ត​ការ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​រវាង​ក្រុមហ៊ុន ​និង​បណ្តុំ​កសិករឱ្យបាន​នៅ​ទូ​ទាំង​ប្រទេស​ និង​នៅ​លើ​វិស័យ​ដាំ​ដុះ ដើម្បី​ឱ្យ​កសិករ​ចៀស​ផុត​ពី​ការ​ខាតបង់​ប្រាក់ រឿង​គ្មាន​ទីផ្សារ​នេះ ​។

លោក​ឧកញ៉ា លឹ​ម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ​បាន​លើក​ឡើង​ថា កន្លង​មក​ពេល​កសិករ​ផលិត​ និង​ដាំ​ដុះ​បាន​ហើយ តែងតែ​ជួប​បញ្ហា​ទីផ្សារ​ដោយសារ​តែ​ការ​អនុវត្ត​ច្បាប់​ការ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​មិន​បាន​ត្រឹមត្រូវ​ និង​ច្បាស់លាស់ ​។ លោក​បាន​គូសបញ្ជាក់​ថា «​មក​ដល់​បច្ចុប្បន្ន​នេះ​ការ​អនុវត្ត​ច្បាប់កិច្ចសន្យា​កសិកម្ម​រវាង​ក្រុមហ៊ុន​ និង​កសិករ ឃើញ​បាន​អនុវត្ត​បាន​មួយ​ចំនួន​តូច​នៅ​ក្នុង​វិស័យ​ស្រូវ​អង្ករ ។ តែ​យើង​ចង់​ធ្វើ​ឱ្យ​បាន​នៅ​ទូ​ទាំង​ប្រទេស មិន​ថា​តែ​ទៅ​លើ​ដំណាំ​ស្រូវ​តែ​មួយ​មុខ​នោះ​ទេ មាន​ស្វាយចន្ទី ចេក​ និង​កសិផល​ជា​ច្រើន​មុខ​ផ្សេង​ទៀត ហើយ​ត្រូវ​អនុវត្ត​ច្បាប់កិច្ចសន្យា​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​»​ ។

លោក​រដ្ឋមន្ត្រី​កសិកម្ម រុក្ខា​ម​ប្រមាញ់​ និង​នេសាទ ធ្លាប់​បានឱ្យ​ដឹង​ថា ការ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​នេះ​មាន​សារៈសំខាន់​ចំនួន ​៦​ចំណុច​ធំ​ៗ​ដូច​ជា ៖ ការ​កសាង​ភាព​ជា​ដៃគូ​រវាង​អ្នក​ផលិត​ និង​អាជីវករ ក្នុង​ដំណើរ​ផលិត​មាន​ភាព​យូរអង្វែង អ្នក​ផលិត​មាន​ក្តី​សង្ឃឹម ជឿជាក់​ថា ​ពេល​គាត់​ផលិត​ទៅ​មាន​ទីផ្សារ​សម្រាប់​អ្នកទិញ ការ​បង្កើត​ឱ្យ​មាន​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​រវាង​អ្នក​ផលិត អ្នក​ប្រមូល​ទិញ​ និង​អ្នក​កែ​ច្នៃ កសិករ​នឹង​ទទួល​បាន​បច្ចេកវិទ្យា​កសិកម្ម​ថ្មី​ៗ​តាម​រយៈ​នៃ​ការ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា កសិ​ករ​ទទួល​បានការ​គាំំ​ទ្រ​ហិរញ្ញប្បទាន​ពី​ធនាគារឯកជន​ និង​ពី​ដៃគូ​អភិវឌ្ឍន៍ បើសិន​យើង​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​នេះ​បាន​ល្អ​ប្រសើរ ​និង​កសិករ​ទទួល​បាន​ប្រាក់​ចំណូល​ល្អ ជួយ​ឱ្យ​គាត់​កាត់​បន្ថយ​ការ​ធ្វើការ​ចំណាកស្រុក​ជាដើម ​។

លោក​ឧកញ៉ា លឹ​ម ហេង បាន​កត់​សម្គាល់ថា បើ​មានការ​អនុវត្ត​កិច្ចសន្យា​កសិកម្ម​បាន​ត្រឹមត្រូវ នោះ​នឹង​ធ្វើ​ឱ្យ​ក្រុមហ៊ុន​គេ​នឹង​ធ្វើ​កិច្ចសន្យា​កសិកម្ម​ជាមួយ​កសិករ បង្កើត​ទីផ្សារ​ឱ្យ​កសិករ​មាន​លំនឹង ពេល​គាត់​ផលិត​បាន​ហើយ​ក្រុមហ៊ុន​ប្រមូល​ទិញ​អស់​ដោយ​ផ្អែក​លើ​កិច្ចសន្យា​កសិកម្ម​រវាង​ក្រុមហ៊ុន​ និង​ក្រុម​អ្នក​ផលិត ​។

តាម​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ដើម្បី​ជំរុញ​ឱ្យ​មានការ​អនុវត្ត​កិច្ចសន្យា​កសិកម្ម​នេះ មានការ​រីក​ចម្រើន​ជាង​ពេល​បច្ចុប្បន្ន គឺ​ទាមទារ​ឱ្យ​ស្ថាប័ន​ដែល​ជា​អ្នក​អនុវត្ត​ច្បាប់ ជា​អ្នក​គាំំ​ទ្រ​ និង​ធ្វើ​ជា​អ្នក​ជំរុញ​ទើប​អាច​ទៅ​រួច​ ។​ លោក​ថា នៅ​ប្រទេស​ថៃ កសិផល​របស់​គេ​ដើរ​នៅ​ទូ​ទាំង​ពិភពលោក ដោយសារ​តែ​គេ​ចង​ជា​សហគមន៍​ និង​អនុវត្ត​កិច្ចសន្យា​កសិកម្ម​បាន​ដោយ​ជោគជ័យ ​(​គោរព​ច្បាប់​) តែបើ​មិន​ដូច្នេះ​ទេ​ទៅ​មិន​រួច​ទេ វា​ធ្វើ​ឱ្យ​វិនិយោគិន​ផ្សេង​ៗគេ​មានចិត្ត​រារែក​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ