ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥទ្ធិពល​ទឹក​ប្តូរ​និស្ស័យ វាយ​ប្រពន្ធ ដុត​ផ្ទះ​ខ្លួនឯង​ចោល

8 ឆ្នាំ មុន

ខេត្តកំពត ៖ បុរស​ម្នាក់​បាន​ប្រើ​អំពើ​ហិ.ង្សា​លើ​ប្រ​ព​ន្ឋ​ដោយសារ​ពេល​ស្រវឹងស្រា​មក​ដល់​ផ្ទះ​មិនឃើញ​ប្រ​ព​ន្ឋ ហើយ​ពេល​ឃើញ​ប្រ​ព​ន្ឋ​មក​ដល់​ផ្ទះ​ក៏​បាន​ឈ្លោះប្រកែក​គ្នា រួច​វាយ​ប្រ​ព​ន្ឋ​

ខេត្តកំពត ៖ បុរស​ម្នាក់​បាន​ប្រើ​អំពើ​ហិង្សា​លើ​ប្រ​ព​ន្ឋ​ដោយសារ​ពេល​ស្រវឹងស្រា​មក​ដល់​ផ្ទះ​មិនឃើញ​ប្រ​ព​ន្ឋ ហើយ​ពេល​ឃើញ​ប្រ​ព​ន្ឋ​មក​ដល់​ផ្ទះ​ក៏​បាន​ឈ្លោះប្រកែក​គ្នា រួច​វាយ​ប្រ​ព​ន្ឋ​ឲ្យ​រង​របួស​ ក្រោយមក​ប្រព​ន្ឋ​បាន​រត់គេច​ចេញពី​បុរស​ជា​ប្តី​ដោយ​ខ្លាច​ប្តី​​វាយ​ទៀត​ ស្រាប់តែ​បុរស​ជា​ប្តី​បាន​យក​ដែកកេះ​ទៅ​ដុត​ផ្ទះ​ចោល​តែ​ម្តង ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេ​ល​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៦ ស្ថិត​នៅ​ភូមិ​នរាយណ៍ ឃុំ​នរាយណ៍ ស្រុក​ឈូក ខេត្ត​កំ​ពត ។

ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ ជួន ច​ន្នី អាយុ​២៨​ឆ្នាំ បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​វេលា​ម៉ោង​ប្រហែល​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០​មេ​សា ប្តី​របស់​នាង​ឈ្មោះ អេ​ង សុ​ដា អាយុ​២៨​ឆ្នាំ បាន​ស្រវឹងស្រា​នៅ​ក្រៅ​ផ្ទះ រួច​មក​ដល់​ផ្ទះ​វិញ​បាន​រករឿង​វាយតប់​នាង​ខ្ញុំ​ត្រូវ​កណ្តាល​ខ្នង​មួយ​ដៃ​បណ្តាល​ឲ្យ​រង​របួស ពេល​នោះ​ដោយ​ខ្លាច​ប្តី​វាយ​បន្ត​ជ្រុលដៃ​រហូត​ដល់​ស្លាប់ ក៏​រត់គេច​ចេញពី​ប្តី ។ នៅ​ពេល​ឃើញ​ខ្លួន​រត់គេច​ចេញ ប្តី​របស់​នាង​ក៏​បាន​យកដៃ​កកេះ​ទៅ​ដុត​ផ្ទះ​ខ្លួនឯង​ដែល​មាន​ទំហំ​បណ្តោយ​៥​ម៉ែត្រ​ទទឹង​៤​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ជញ្ជាំង​ស័ង្កសី បណ្តាល​ឲ្យ​ឆេះ​អស់​មួយ​ចំហៀង ដោយសារ​បងប្អូន​អ្នកស្រុក​ជួយ​ពន្លត់​ទាន់ ។

ក្រោយ​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​ឈូកទទួល​ពាក្យបណ្តឹង​ពី​ស្ត្រី​រង​គ្រោះជា​ប្រ​ព​ន្ឋ​ លោក​ឧត្តមសេនីយត្រី ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ឋ ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​ឲ្យ​នាំ​ខ្លួន​ជនសង្ស័យ​ឡើង​មក​កាន់​ស្នងការ​ខេត្ត​ដើម្បី​ធ្វើការ​សាកសួរ ។

ក្រោយ​ពី​សមត្ថកិច្ច​នគរបាល​កា​រិ​យា​ល​យ័​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ស្នងការ​ខេត្ត​ធ្វើការ​សាកសួរ ជនសង្ស័យ​ឈ្មោះ អេ​ង សុ​ដា បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​ស្រវឹងស្រា ហើយ​បាន​ប្រើ​អំពើ​ហិង្សា​វាយតប់​ទៅ​លើ​ប្រ​ព​ន្ឋ​របស់​ខ្លួន ព្រមទាំង​ដុត​ផ្ទះ​ខ្លួនឯង​ពិតប្រាកដ​មែន (១​លី​ត្រ​ផឹក​តែ​ម្នាក់ឯង​) ។

ក្រោយ​ពី​ស្តាប់​សម្តី​សារភាព​របស់​ប្តី​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​រួច​ហើយ ស្ត្រី​ជា​ប្រពន្ធ​ក៏​មានចិត្ត​អាណិតអាសូរ​ប្តី​វិញ ដោយ​សំណូមពរ​ឲ្យ​សមត្ថកិច្ច​កុំ​ដាក់ទោស​ប្តី​របស់​ខ្លួន គ្រាន់តែ​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​តទៅ​ទៀតបាន​ហើយ ៕