ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណត់​គោលដៅ​ជីវិតតាមពុទ្ធទស្សនៈ

3 ឆ្នាំ មុន

បើ​និយាយ​អំពី​បញ្ហា​ជីវិត មនុស្ស​ម្នាក់​ៗ​សុទ្ធតែ​បាន​កំណត់​គោលដៅ​ជីវិត​របស់​ខ្លួនឯង​រួច​ស្រេច​ទៅ​ហើយ ដោយ​អ្នក​ខ្លះទៅ​ថ្ងៃ​អនាគត​ចង់​ធ្វើ​ជា​គ្រូបង្រៀន ខ្លះ​ចង់​ធ្វើ​ជា​អ្នកជំនួញ ឯ​អ្នកខ្លះ​ទៀត​ចង់​ធ្វើ​ជា​អ្នក​ខ្លាំង​ខាង​ច្បាប់ និង​ផ្សេង​ៗ​ជា​ច្រើន​តាម​ដែល​ខ្លួន​យើង​ម្នាក់​ៗ​ជា​អ្នក​កំណត់ ។ តែ​ការ​កំណត់​គោលដៅ​របស់​គេ​ទាំង​អស់នោះ ខ្លះ​ក៏​បាន​សម្រេច​តាម​ចិត្ត​ប្រាថ្នា ខ្លះទៅ​ក៏​មិន​បាន​ដូច​អ្វី​ដែល​គិត​ទុក​មក​ពី​មុន​នោះឡើយ…

បើ​និយាយ​អំពី​បញ្ហា​ជីវិត មនុស្ស​ម្នាក់​ៗ​សុទ្ធតែ​បាន​កំណត់​គោលដៅ​ជីវិត​របស់​ខ្លួនឯង​រួច​ស្រេច​ទៅ​ហើយ ដោយ​អ្នក​ខ្លះទៅ​ថ្ងៃ​អនាគត​ចង់​ធ្វើ​ជា​គ្រូបង្រៀន ខ្លះ​ចង់​ធ្វើ​ជា​អ្នកជំនួញ ឯ​អ្នកខ្លះ​ទៀត​ចង់​ធ្វើ​ជា​អ្នក​ខ្លាំង​ខាង​ច្បាប់ និង​ផ្សេង​ៗ​ជា​ច្រើន​តាម​ដែល​ខ្លួន​យើង​ម្នាក់​ៗ​ជា​អ្នក​កំណត់ ។ តែ​ការ​កំណត់​គោលដៅ​របស់​គេ​ទាំង​អស់នោះ ខ្លះ​ក៏​បាន​សម្រេច​តាម​ចិត្ត​ប្រាថ្នា ខ្លះទៅ​ក៏​មិន​បាន​ដូច​អ្វី​ដែល​គិត​ទុក​មក​ពី​មុន​នោះឡើយ ។

បើ​តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា ការ​កំណត់​គោលដៅ​របស់​ខ្លួន​ឲ្យ​បាន​ជោគជ័យ​នោះ​គឺ​ត្រូវ​មានការ​តាំងចិត្ត​អត់ធ្មត់​ព្យាយាម​យ៉ាង​តឹងតែង​ព្រោះថា​ការងារ​អ្វី​ក៏​ដោយ​បើ​មិន​មានការ​អត់ធ្មត់​និង​ការ​ព្យាយាម​ទេ​នោះ នឹង​មិន​បាន​សម្រេច​ដូច​ការ​កំណត់​ដូចដែល​ខ្លួន​ចង់បាន​នោះ​ឡើយ ។

ឥទ្ធិបាទ​ទាំង​បួន​ជា​ធម៌​នាំ​ឱ្យ​បាន​សម្រេច​ទិស​ដៅ​របស់​ខ្លួន​ពិតប្រាកដ​គឺ ១. ឆន្ទៈ ស្រឡាញ់​ពេញចិត្ត​នឹង​កិច្ចការ​នោះ​ៗ ២. វិ​រិ​យៈ ព្យាយាម​ធ្វើ​កិច្ចការ​នោះ​ៗ ៣. ចិ​ត្តៈ យកចិត្ត​ទុក​ដាក់​ចំពោះ​កិច្ចការ​នោះ​ៗ និង​៤. វិមំសា កិច្ចការ​នោះ​ៗ​ជា​ការងារ​ដ៏​ត្រឹមត្រូវ ជា​ការងារ​សុចរិត និង​ស្រប​ទៅ​តាម​តម្រូវការ​របស់​សង្គម​ផង​ដែរ ។

ទោះជា​យ៉ាងណា ការ​ចង់​សម្រេច​គោលដៅ​ជីវិត​របស់​យើង ពេល​ខ្លះ​វា​មិន​អាច​បាន​ដូច​ចិត្ត​ដែល​យើង​ប៉ង​ចង់បាន​ឡើយ ដោ​យហេតុ​ថា​សេចក្ដី​ត្រូវការ​ទាំងពួង​ទាំងឡាយ​នោះ​មិនមែនរ​ត់ម​ករក​មនុស្ស​ដែល​មិន​មាន​សកម្មភាព​អ្វី ឬ​មិន​មាន​សេចក្តី​ព្យាយាម​នោះ​ឡើយ វា​ទាល់តែ​មានការ​តស៊ូ​ណាស់​ទើប​អាច​សម្រេច​គោលដៅ​ជីវិត​បាន ៕ សាន​ សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ