ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ត់កូនស្រីអស់១យប់ ​ស្រាប់តែម្តាយ​ប្រទះឃើញ​ស.ព ធ្លាយរឿងរំលោ.ភ និង​សម្លា.ប់

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ក្មេ.ង​ស្រី​អាយុ​១២​ឆ្នាំ​ម្នាក់ ត្រូវ​ជន​សង្ស័យ​​ចា.ប់រំលោ.ភ ​សម្លា.ប់ បោះ​ចូល​ក្នុង​ទឹក​ស្រែ រហូត​ស.ព​​អណ្តែត ទើបត្រូវ​

ខេត្ត​ព្រៃវែង ៖ ក្មេ.ង​ស្រី​អាយុ​១២​ឆ្នាំ​ម្នាក់ ត្រូវ​ជន​សង្ស័យ​​ចា.ប់រំលោ.ភ ​សម្លា.ប់ បោះ​ចូល​ក្នុង​ទឹក​ស្រែ រហូត​ស.ព​​អណ្តែត ទើបត្រូវ​ម្តាយ​តាម​រក​ឃើញ ​និង​បង្ក​អោយ​មានការ​ភ្ញាក់​ដល់​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​ចោមរោម​មើល ទាំង​ក្តី​អាណិតអាសូរ​ជា​ពន់ពេក​។

ហេតុ​ការ​ណ៌​​​​ប្រទះឃើញ​ស.ពក្មេ.ង​ស្រី​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៧ ​វិច្ឆិកា នៅ​ចំណុច​ខាងកើត​ប៉ុ​ស្តិ៍​ដែន​កា​ដូង​ ចំងាយ​៣០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ទួល​ជៃ ឃុំ​ព្រះស្តេច ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។

ក្មេ.ងស្រី​​រង​គ្រោះ​ឈ្មោះ ផល ផានិត អាយុ​១២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​​ខាងលើ​។

បើ​តាម​របាយ​ការ​ណ៌​របស់​សមត្ថកិច្ច​ស្រុក​ព្រះស្តេច បានអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​៧​ វិច្ឆិកា សមត្ថកិច្ច​បាន​ទទួល​ពាក្យបណ្តឹង​ពី​ស្ត្រី​ឈ្មោះ សួន ម៉ៃ អាយុ​៣៦​ឆ្នាំ ត្រូវជា​ម្តាយ​កុមារី​រង​គ្រោះ បាន​មក​ប្តឹង​ថា បាន​ប្រទះ​ឃើញ​ស.ព​កូនស្រី​នៅ​ក្នុង​ទឹក​វាលស្រែ សង្ស័យ​ត្រូវ​គេ​សម្លា.ប់ ​បន្ទាប់ពី​ទទួលបានពាក្យបណ្តឹងភ្លាម សមត្ថកិច្ច​​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​មើល​កន្លែង​កើតហេតុ​ភ្លាម​ៗ​តែ​ម្តង​។

យោង​តាម​របាយ​ការ​ណ៌​ដដែល​នេះ​បាន​បញ្ជាក់​ថា តាម​រយៈ​ការ​ធ្វើ​កោសល្យវិច័យ​លើស.ព រកឃើញ​មាន​ស្នាម​ដាច់​រលាត់​កំភួនដៃ​ស្តាំ ជង្គង់​ខាងឆ្វេង បា.ក់ឆ្អឹង​ក និង​ដា.ច់ត្រង់​ប្រដាប់​ភេ.ទ ។ ដូច្នេះ​សមត្ថកិច្ច​សន្និដ្ឋាន​ថា នេះ​ជា​ករណី រំលោ.ភ សម្លា.ប់ ហើយ​ពេល​នេះ​សមត្ថកិច្ច​ទាំងអស់ កំពុង​ស្រាវជ្រាវ​រក​ជន​ដៃដល់ ដើម្បី​ចាប់​យក​មក​ផ្តន្ទាទោស ចំណែក​ស.ពត្រូវ​​បាន​ប្រគល់​ទៅ​អោយ​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​។

ចំណែក​លោក​វរៈសេនីយឯក ជ័យ សេង​ហ៊ា​ង អធិការ​នគរបាល​ស្រុក​ព្រះស្តេច បានអោយ​ដឹង​តាម​ទូរ​សព្ទ័ នៅ​​ថ្ងៃ​ទី​៨​ វិច្ឆិកា​នេះ​ថា ជុំវិញ​ករណី​ខាងលើ​នេះ លោក​មិន​ទាន់​អាច​បកស្រាយ​អ្វី​បាន​នោះ​ទេ ព្រោះ​សមត្ថកិច្ច​ជំនាញ​ទាំងអស់​កំពុងធ្វើការស៊ើបអង្កេត​ លោក​គ្រាន់តែ​អាច​បញ្ជាក់​ប្រាប់​ថា ​ក្មេ.ងស្រី​រង​គ្រោះ​បាន​បា.ត់​ពី​ផ្ទះ​នៅ​វេលា​ម៉ោងជាង​១០​យប់​ថ្ងៃ​ទី​៦ ​វិច្ឆិកា លុះ​ព្រឹក​ឡើង​ក្រុម​គ្រួសារ​នាំ​គ្នា​ដើរ​រក រហូត​ដល់​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៧​វិច្ឆិកា ក៏​ប្រទះ​ឃើញ​ស.ព​នៅ​ក្នុង​ទឹក​ស្រែ ទើប​​បង្ក​ឱ្យ​មានការ​ផ្អើល​ឆោឡោ​ឡើង និង​ប្តឹង​មក​សមត្ថកិច្ច ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​ភ្លាម​ៗ​តែ​ម្តង​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ