ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​ជំរុញ​ឱ្យពលរដ្ឋ​ខ្លួន​មក​ទស្សនា​កម្ពុជាឡើង​វិញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ឯកអគ្គរដ្ឋទូត​សហព័ន្ធ​រុ​ស្ស៊ី​ប្រចាំ​កម្ពុជា គាំទ្រ​ការ​បើក​ទេ​ចរណ៍​សុវត្ថិភាព​របស់​កម្ពុជា​នៅ​ចុងខែ​វិ​ចិ្ឆ​កា​នេះ ​និង​បាន​សន្យា​ជាមួយ​រដ្ឋមន្ត្រី​ក្រ​សូ​ង​ទេសចរណ៍​កម្ពុជា ​នៅ​ក្នុង​ការ​ជំរុញ​ពលរដ្ឋ​ខ្លួន​មក​ដើរ​កម្សាន្ត​នៅ​កម្ពុជា​ឡើង​វិញ​ ។ លោក ថោ​ង ខុន…

រាជធានី​ភ្នំពេញ ​៖ ឯកអគ្គរដ្ឋទូត​សហព័ន្ធ​រុ​ស្ស៊ី​ប្រចាំ​កម្ពុជា គាំទ្រ​ការ​បើក​ទេ​ចរណ៍​សុវត្ថិភាព​របស់​កម្ពុជា​នៅ​ចុងខែ​វិ​ចិ្ឆ​កា​នេះ ​និង​បាន​សន្យា​ជាមួយ​រដ្ឋមន្ត្រី​ក្រ​សូ​ង​ទេសចរណ៍​កម្ពុជា ​នៅ​ក្នុង​ការ​ជំរុញ​ពលរដ្ឋ​ខ្លួន​មក​ដើរ​កម្សាន្ត​នៅ​កម្ពុជា​ឡើង​វិញ​ ។ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ​និងលោក អាណា​តូ​លី បូ​រ៉ូ​វិក ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃ​ទី​ ២ ខែវិច្ឆិកា ឆ្នាំ ​២០២១​បាន​ឯកភាពលើ​ ៩​ ចំណុច​នៅ​ក្នុង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ និង​ដាក់ចុះ​នូវ​ផែនការ​ទទួល​ស្វាគមន៍​ទេសចរ​រុ​ស្ស៊ី​ក្នុង​ក្រប​ខណ្ឌ​យុទ្ធសាស្ត្រ​ទេសចរ​វ៉ាក់សាំង​របស់​កម្ពុជា ​។

ចំណុច​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នោះ​មាន ​៖ ទី ​១ រៀបចំ​ឲ្យ​មានការ​​ចុះមក​សិក្សា​ពិនិត្យ ដោយ​ក្រុមហ៊ុន​ទេសចរណ៍​រុ​ស្ស៊ី និង​បណ្ដាញសារព័ត៌មាន​រុ​ស្ស៊ី (Far Trip) នា​ពេល​ខាង​មុខ ដើម្បី​ផ្សព្វផ្សាយ​ការ​រៀបចំ​ខ្លួន​រួច​ស្រេច ក្នុង​ការ​ទទួល​ទេសចរ​អន្តរជាតិ ​។ ទី ​២ អញ្ជើញ​ក្រុមហ៊ុន​ទេសចរណ៍​រុ​ស្ស៊ី​ចូលរួម​ការ​តាំងពិព័រណ៍​ខ្នាត​តូច​ល្មម​អាច​គ្រប់គ្រង​បាន នា​ឱកាស​ទិវា​ទេសចរណ៍​អាស៊ាន ២០២២ នា​ខែមករា ចាប់ពី​ថ្ងៃ​ទី​ ១៦ ដល់ ២២ ដើម្បី​អាច​ជួប​ទំនាក់ទំនង​ធុរៈកិច្ច​ជាមួយ​ក្រុម​ទេសចរណ៍​កម្ពុជា ក៏​ដូច​ក្រុមហ៊ុន​ក្នុង​តំបន់​ផង​ដែរ​ ។

ទី​ ៣ រៀបចំ​ឲ្យ​មាន​សិក្ខាសាលា​ធុរៈកិច្ច​ទេសចរណ៍​វាង​ប្រទេស​ទាំង​ពីរ​ ។ ទី ​៤ រៀបចំ​ជំរុញ​ឲ្យ​មានការ​ហោះហើរ​ត្រង់ កម្ពុជា​-​រុ​ស្ស៊ី នា​ពេល​ខាង​មុខ ។ ទី ​៥ ពិនិត្យ​រៀបចំ​កម្មវិធី​ឆ្នាំ ​២០២២ ជា​ឆ្នាំ​ទេសចរណ៍ និង​វប្បធម៌​កម្ពុជា​-​រុ​ស្ស៊ី ដើម្បី​អបអរសាទរ​ខួប​ទី ​៦៦ នៃ​ចំណង​ការទូត​នៃ​ប្រទេស​ទាំង​ពីរ​ ។ ទី ​៦ ពិនិត្យ​រៀបចំ​បន្ត​កម្មវិធី​ការងារ​រួម​កម្ពុជា​-​រុ​ស្ស៊ី​ លើ​វិស័យ​ទេសចរណ៍ តាម​រយៈ​ការ​ចុះ​អនុស្សរណ​យោគយល់ លើ​កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍​កម្ពុជា​-​រុ​ស្ស៊ី​ ។

ទី​ ៧ ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ផ្សព្វផ្សាយ​ទេសចរណ៍ ការ​បង្កើត​ផលិតផល​ថ្មី ការ​វិនិយោគ និង​ការ​អភិវឌ្ឍ​ធនធានមនុស្ ស​។ ទី​ ៨ គាំទ្រ​ការ​រ​រៀបចំ​កីឡា​ស៊ី​ហ្គ៊ា​ម ២០២៣ (SEA GAMES 2023) នៅ​កម្ពុជា ជា​ពិសេស​ការ​រៀបចំ​កីឡា​លើ​ទឹក និង​ក្រោម​ទឹក​ ។ ទី ​៩ គាំទ្រ​ឲ្យ​មានការ​វ​ណ្ដុះ​បណ្ដា​លម​គ្គុ​ទេ្ទ​សក៍​និយាយ​ភាសារ​រុ​ស្ស៊ី​តំបន់ឆ្នេរ ​។

កម្ពុជា-​រុ​ស្សី​ បាន​ជំរុញ​ឲ្យ​មាន​ជើងហោះហើរ​ត្រង់​រវាង​ភ្នំពេញ ​និង​ម៉ូ​ស្កូ​ហើយ​ប្រទេស​ទាំង​ពីរ​គ្រោង​បង្កើត​ឲ្យ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​គ្នា​ផង​ដែរ​ ។ នៅ​ឆ្នាំ​ ២០១៨ កម្ពុជា​ទទួល​បាន​ទេសចរ​រុ​ស្ស៊ី​ប្រមាណ​ជិត ៦៥,០០០​ នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ