ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលចិត្តញ៉ាំផ្អែមពេក ប្រយ័ត្នជំងឺទាំងនេះរត់រក!

2 ឆ្នាំ មុន

មិនថាផ្អែមក្នុងសេចក្តីស្នេហាឬផ្អែមក្នុងអាហារនោះទេ នរណាគេក៏ចូលចិត្តផ្អែមដែរ។ ភាពផ្អែមល្អែមក្នុងសេចក្តីស្នេហា គឺមិនប៉ះពាល់ដល់សុខភាពទេ តែភាពផ្អែមក្នុងអាហារ ធ្វើឱ្យសុខភាពយើងមានបញ្ហា។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីបញ្ហាសុខភាព៣យ៉ាង ដែលងាយនឹងកើតមានលើអ្នកចូលចិត្តទទួលទានផ្អែមៗ។ ១….

មិនថាផ្អែមក្នុងសេចក្តីស្នេហាឬផ្អែមក្នុងអាហារនោះទេ នរណាគេក៏ចូលចិត្តផ្អែមដែរ។ ភាពផ្អែមល្អែមក្នុងសេចក្តីស្នេហា គឺមិនប៉ះពាល់ដល់សុខភាពទេ តែភាពផ្អែមក្នុងអាហារ ធ្វើឱ្យសុខភាពយើងមានបញ្ហា។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីបញ្ហាសុខភាព៣យ៉ាង ដែលងាយនឹងកើតមានលើអ្នកចូលចិត្តទទួលទានផ្អែមៗ។

១. ជំងឺទឹកនោមផ្អែម​ប្រភេទទី២

ការកើនឡើងនូវកម្រិតជាតិស្ករខ្ពស់នៅក្នុងឈាម គឺជាកត្តាចម្បងដែលបង្កហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២។ ហើយការទទួលទានអាហារមានផ្ទុកសម្បូរទៅដោយជាតិស្ករច្រើន គឺជាមូលហេតុទូទៅបំផុតមួយដែលបង្កបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់។ ប្រសិនបើអ្នកមានម្តាយឬឪពុកជាអ្នកជំងឺទឹកនោមផ្អែមទៀតនោះ ហានិភ័យគឺមានកាន់តែខ្ពស់។

២. ឡើងមុនលើស្បែក

អាហារដែលមានផ្ទុកជាតិស្ករបន្ថែម អាចបណ្ដាលអោយកម្រិតនៃអាំងស៊ុយលីនកើនឡើង។ ភ្លាមៗនៅពេលគ្លុយកូសចូលក្នុងឈាម វានឹងបង្កើតដំណើរការស្មុគស្មាញជាបន្តបន្ទាប់ ក្នុងរាងកាយ ដែលបង្កការរលាកនិងបញ្ហាស្បែកផ្សេងៗ រួមទាំងការឡើងមុន។ លើសពីនេះទៅទៀតអាំងស៊ុយលីនបង្កើនភាពសកម្មនៃក្រពេញខ្លាញ់ទាំងអស់ក្នុងស្បែក ព្រមទាំងដំណើរការនៃការរលាកផងដែរ។

៣. ជំងឺមហារីក

បញ្ហាដ៏គួរអោយព្រួយបារម្ភខ្លាំងមួយទៀតនៃការទទួលទានអាហារផ្អែម ឬជាតិស្ករច្រើន គឺហានិភ័យនៃជំងឺមហារីក។ នេះមានន័យថា ការទទួលទានអាហារផ្អែមច្រើនពេកយូរទៅនឹងបណ្ដាលអោយអ្នកប្រឈមមុខនឹងជំងឺមហារីកនៅថ្ងៃណាមួយ។ ជាតិផ្អែមនឹងបង្កើនទម្ងន់ ហើយកោសិកាខ្លាញ់ហួសប្រមាណក្នុងរាងកាយ នាំឱ្យមានការបញ្ចេញអរម៉ូនបង្កជំងឺមហារីក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ