ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ៣យ៉ាង ជាសត្រូវនឹងការមានកូនរបស់បុរស

2 ឆ្នាំ មុន

ប្រសិនបើអ្នកនិងភរិយារបស់អ្នក កំពុងព្យាយាមយកកូននោះ អ្នកគួរតែចៀសវាងអាហារទាំង៥យ៉ាង ដែលយើងនឹងរៀបរាប់នៅថ្ងៃនេះ ព្រោះថា វានឹងធ្វើឱ្យមេជីវិតឈ្មោលរបស់អ្នកថយចុះគុណភាព និង ជាលទ្ធផលពិបាកបង្កកំណើត។ ១. សាច់កែច្នៃ…

ប្រសិនបើអ្នកនិងភរិយារបស់អ្នក កំពុងព្យាយាមយកកូននោះ អ្នកគួរតែចៀសវាងអាហារទាំង៥យ៉ាង ដែលយើងនឹងរៀបរាប់នៅថ្ងៃនេះ ព្រោះថា វានឹងធ្វើឱ្យមេជីវិតឈ្មោលរបស់អ្នកថយចុះគុណភាព និង ជាលទ្ធផលពិបាកបង្កកំណើត។

១. សាច់កែច្នៃ

សាច់កែច្នៃដូចជា សាច់បេកខុន ហតដក និង ហេម សុទ្ធតែមានសារធាតុរក្សាទុកឱ្យបានយូរជាច្រើន ដែលអាចប៉ះពាល់ដល់គុណភាពមេជីវិតឈ្មោលរបស់អ្នក។ សាច់កែច្នៃខ្លះក៏មានអរម៉ូនច្រើនជាងសាច់ធម្មតាដែរ ដែលជាលទ្ធផលវាអាចប៉ះពាល់ដល់កំរិតតេស្តូស្តេរ៉ូនរបស់អ្នក។

២. អាហារកំប៉ុង

អាហារកំប៉ុងមានផ្ទុកសារធាតុ BPA ដែលជាសារធាតុគីមីដែលមានឥទ្ធិពលស្រដៀងទៅនឹងអរម៉ូនអ៊ឹស្ត្រូសែនដែរ ដែលជាអរម៉ូនរបស់មនុស្សស្រី។ វាអាចបន្ថយចំនួននិងគុណភាពមេជីវិតឈ្មោលរបស់អ្នក។

៣. ទឹកសណ្តែក និង អាហារធ្វើចេញពីសណ្តែក

សណ្តែកសៀងអាចមានសុខភាពល្អនិងមានរសជាតិឆ្ងាញ់ ប៉ុន្តែប្រសិនបើអ្នកព្យាយាមយកកូន វាអាចជាគំនិតល្អក្នុងការបញ្ឈប់ការទទួលទានអាហារដែលមានជាតិសណ្តែកសៀង ព្រោះការទទួលទានសណ្តែកក្នុងបរិមាណច្រើនអាចធ្វើត្រាប់តាមឥទ្ធិពលអេស្ត្រូសែននៅក្នុងខ្លួន នាំឱ្យមានការថយចុះចំនួនមេជីវិតឈ្មោល៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ