ខេត្តបន្ទាយមានជ័យ ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះអស់ចំនួន២ល្វែងទាំងកណ្តាលយប់ រួមទាំងទ្រព្យសម្បត្តិអសទាំងស្រុងផងដែរ កើតឡើងកាលពីវេលាម៉ោង១០ និង១៥នាទីយប់ថ្ងៃទី២៧ តុលា ស្ថិតនៅម្តុំអង់ទែន០១៦ ស្ថិតភូមិក្បាលស្ពានមួយ សង្កាត់.ក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានអោយដឹងថា អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនេះ នៅមិនទាន់ដឹងច្បាស់ពីទំហំខូចខាតសរុបនៅឡើយទេ ។ លោកបានបញ្ជាក់ទៀតថា អគ្គិភ័យនេះបានសន្និដ្ឋានជាបឋមថា អាចផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី ទើបបណ្តាលឱ្យឆាបឆេះផ្ទះជាប្រភេទឈើប្រក់ស័ង្កសី រួមទាំងទ្រព្យសម្បត្តិក្នុងផ្ទះទាំងស្រុងតែម្តង ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា មានការអន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថនិងកម្លាំងនគរបាល ដោយប្រើប្រាស់រថយន្តពន្លត់ចំនួន៤គ្រឿង ដើម្បីបាញ់ពន្លត់កុំឱ្យរាលដាលដល់ផ្ទះអ្នកជិតខាង ។





ចែករំលែកព័តមាននេះ