ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់​កាន់តែ​ធំ​​រវាង​ប៉ូ​ឡូញ​ និង​សហភាព​អឺរ៉ុប

1 ខែ មុន

ប្រទេស​ប៉ូ​ឡូញ ៖ ទំនាស់​រវាង​ប៉ូ​ឡូ​ញ ​និង​សហភាព​អឺរ៉ុប ​មាន​កាន់តែ​ខ្លាំង​ឡើង​។ តុលា​ការ​យុត្តិធម៌​សហភាព​អឺរ៉ុប ដែល​ទាមទារ​ចាប់តាំងពី​រដូវក្ដៅ​នេះ​មក ឲ្យ​បិទ​សភា​វិ​ន៏​យ​នៅ​ប៉ូ​ឡូញ បាន​កាត់ក្ដី​ឲ្យ​ប៉ូ​ឡូញ​បង់ប្រាក់​ពិន័យ​១​លាន​អឹ​រ៉ូ​ក្នុង​១​ថ្ងៃ​។

ប្រទេស​ប៉ូ​ឡូញ ៖ ទំនាស់​រវាង​ប៉ូ​ឡូ​ញ ​និង​សហភាព​អឺរ៉ុប ​មាន​កាន់តែ​ខ្លាំង​ឡើង​។ តុលា​ការ​យុត្តិធម៌​សហភាព​អឺរ៉ុប ដែល​ទាមទារ​ចាប់តាំងពី​រដូវក្ដៅ​នេះ​មក ឲ្យ​បិទ​សភា​វិ​ន៏​យ​នៅ​ប៉ូ​ឡូញ បាន​កាត់ក្ដី​ឲ្យ​ប៉ូ​ឡូញ​បង់ប្រាក់​ពិន័យ​១​លាន​អឹ​រ៉ូ​ក្នុង​១​ថ្ងៃ​។

ទណ្ឌកម្ម​ហិរញ្ញវត្ថុ​នោះ​ត្រូវ​បាន​ស្នើ​ឡើង​កាលពី​ថ្ងៃ​ទី​៧​ ខែ​កញ្ញា ដោយ​គណៈកម្មាធិការ​អឺរ៉ុប​ដែល​ឲ្យ​ប៉ូ​ឡូញ​ត្រូវ​បង់ប្រាក់​នេះ ព្រោះតែ​មិន​គោរព​ការ​សម្រេច​មួយ​ទាក់ទិន​នឹង​ការ​បញ្ឈប់​សកម្មភាព​របស់​សភា​វិន័យ នៃ​តុលាការ​កំពូល​ប៉ូ​ឡូញ​។ តុលាការ​យុត្តិធម៌​អឹ​រ៉ុ​ប​CJUE មា​នទី​តាំងនៅ​លុ​ច​ហ្សំ​បួរ​អះអាង​ថា ការ​គោរព​បណ្ដា​វិធានការ​បណ្ដោះអាសន្ន ដែល​មាន​ពី​ថ្ងៃ​ទី​១៤​កក្កដា​មក​គឹ​ចាំបាច់​ដើម្បី​ចៀសវាង​ការ​ខាតបង់​ធ្ងន់ធ្ងរ និង​មិន​អាច​កែកុន​បាន​ខាង​ផ្លូវច្បាប់​របស់​សហភាព​អឺរ៉ុប ព្រមទាំង​បណ្ដា​គុណ​តម្លៃ ដែល​សហភាព​អឺរ៉ុប​ផ្អែក​លើ​នោះ ពិសេស​គុណ​តម្លៃ​នៃ​នីតិរដ្ឋ​។

Picture

ការ​បាត់បង់​ឯករាជ្យ​ភាព​របស់​តុលាការ​ប៉ូ​ឡូញ និង​ឧត្ដមភាព​​នៃ​ច្បាប់​អឹ​រ៉ុ​ប​លើ​ច្បាប់​ជាតិ ជា​របៀបវារៈ​សំខាន់​នៃ​កិច្ចប្រជុំ​កំពូល របស់​ប្រទេស​ទាំង​២៧​ជា​សមាជិក សហភាព​អឺរ៉ុប កាលពី​ដំណាច់​ស​ប្ដា​ហ៍​មុន​។ ប្រមុខ​រដ្ឋាភិបាល​ប៉ូ​ឡូញ ជា​អ្នក​អភិរក្សនិយម​ និង​ជាតិនិយម លោក​MATEUSZ MORAWIECKI បាន​សន្យា​លុប​បំបាត់​ចោល​សភា​វិន័យ ដែល​ការ​លុប​ចោល​នោះ​ធ្លាប់​ប្រកាស​កាលពី​ខែសីហា ដោយ​ក្រុង​វ៉ា​សូ​វី​តែ​សភា​នេះ​នៅ​តែ​ដំណើរការ​។

អង្គការ​នោះ​ជា​ចំណុច​សំខាន់ នៃ​ការ​កែទម្រង់​ប្រព័ន្ធ​តុលាការ​ដ៏​ចម្រូងចម្រាស់ ដែល​ត្រូវ​បាន​សហភាព​អឹ​រ៉ុ​ប ចោទប្រកាន់​ថា​បំផ្លាញ​ស្វ័យភាព​អឺរ៉ុប​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo