រថយន្តយីឌុបដឹកលើសទម្ងន់បំផ្លាញផ្លូវជាតិនិងផ្លូវខេត្ត
ខេត្តតាកែវ ៖ ដោយមើលឃើញពីសកម្មភាពដឹកជញ្ជូនតាមរថយន្តយីឌុបតែងតែដឹកទំនិញលើសតោនមិនឈប់មិនឈររហូតបំផ្លាញផ្លូវជាតិ និងផ្លូវខេត្តជាបន្តបន្ទាប់នោះ…
ខេត្តតាកែវ ៖ ដោយមើលឃើញពីសកម្មភាពដឹកជញ្ជូនតាមរថយន្តយីឌុបតែងតែដឹកទំនិញលើសតោនមិនឈប់មិនឈររហូតបំផ្លាញផ្លូវជាតិ និងផ្លូវខេត្តជាបន្តបន្ទាប់នោះ…
ខេត្តតាកែវ ៖ ដោយមើលឃើញពីសកម្មភាពដឹកជញ្ជូនតាមរថយន្តយីឌុបតែងតែដឹកទំនិញលើសតោនមិនឈប់មិនឈររហូតបំផ្លាញផ្លូវជាតិ និងផ្លូវខេត្តជាបន្តបន្ទាប់នោះ លោកឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានបញ្ជាឲ្យក្រុមជញ្ជីងថ្លឹងឡានរបស់មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត យកជញ្ជីងមកថ្លឹងឡានយីឌុបចំនួន២គ្រឿងដែលដឹកស៊ីម៉ង់ត៍លើសតោនកំពុងធ្វើចរាចរណ៍នៅលើផ្លូវខេត្តយកមកពិន័យទៅតាមច្បាប់រដ្ឋបានកំណត់ ។
លោកអភិបាលខេត្តបានបញ្ជាឲ្យក្រុមជញ្ជីងចាប់ឡានដឹកស៊ីម៉ង់ត៍លើសតោនទាំង២គ្រឿងនេះបានធ្វើឡើងនៅចំណុចផ្លូវលេខ១២៩A ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨ លេខ១៩ កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅភូមិអង្គត្រពាំង ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ។
លោក សួន សុទ្ធា ប្រធានក្រុមជញ្ជីងថ្លឹងឡានខេត្តបានឲ្យដឹងថា រាល់ថ្ងៃនេះលោកបានទទួលស្គាល់ហើយថាមានរថយន្តដឹងទំនិញលើសតោនកំពុងតែបំផ្លាញផ្លូវជាតិ និងផ្លូវខេត្ត ពិសេសរថយន្តដឹកស៊ីម៉ង់ត៍ និងរថយន្តដឹកស្រូវ ហើយរយៈពេលជាង១ខែមកនេះក្រុមចម្រុះមានក្រសួង មន្ទីរ ប៉ូលិស ប៉េអឹម ត្រូវក្រសួងសាធារណៈការបង្កើតស្ថានីយថ្លឹងរថយន្តដឹកលើសទម្ងន់ តែរថយន្តទាំងនោះបានបើកវៀងមិនឆ្លងកាត់កន្លែងរបស់លោកឡើយ មានតែឡានដឹកដែកតែប៉ុណ្ណោះបើកឆ្លងកាត់ទីនោះ ។
លោក សួន សុទ្ធា បានបន្តទៀតថា ចំពោះឡានដឹកស៊ីម៉ង់ត៍២គ្រឿងដែលលោកអភិបាលខេត្តបានបញ្ជាឲ្យចាប់នោះគឺដឹកស៊ីម៉ង់ត៍ចេញពីក្នុងខេត្តមកដាក់ឲ្យម៉ូយនៅស្រុកព្រៃកប្បាស មានរថយន្តយីឌុបពាក់ស្លាកលេខ តាកែវ 3A-1616 ជារបស់ឈ្មោះ ងឹល សុវណ្ណារ៉ា ហៅតុល ដឹកលើស១១តោន និងរថយន្តមួយគ្រឿងទៀតពាក់ស្លាកលេខ កោះកុង 3A-0028 ជារបស់ឈ្មោះសុខ ដឹកលើស៦តោន ។ រថយន្តទាំង២គ្រឿងនេះតែងតែដឹកស៊ីម៉ង់ត៍លើសតោនបែបនេះស្ទើររាល់ថ្ងៃ ដោយមិនខ្វល់ខ្លាចផ្លូវខូចខាតនោះឡើយ ។
លោកប្រធានក្រុមជញ្ជីងថ្លឹងឡានខេត្តតាកែវបញ្ជាក់ថា ក្រោយពីថ្លឹងរួចយើងបានធ្វើការផាកពិន័យទៅលើរថយន្តយីឌុបទាំង២គ្រឿងបានថវិការចំនួន៥លាន៥០ម៉ឺនរៀល និងធ្វើកិច្ចសន្យាជាមួយម្ចាស់រថយន្តផងដែរ ៕
ចែករំលែកព័តមាននេះ