ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​សែន ៖ ឈើ​ដែល​រឹបអូស​ខុសច្បាប់​ប្រគល់​ឲ្យ​ក្រសួង​អប់រំ

8 ឆ្នាំ មុន

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ ដោយ​ប្រគល់​ឈើ​ទាំងអស់​ដែល​រឹបអូស​ខុសច្បាប់​ពី​ក្រុមហ៊ុន​នានា​ជូន​ក្រសួង​អប់រំ​យក​ទៅ​ប្រើប្រាស់​តាម​តម្រូវការ​ដូច​ជា

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ ដោយ​ប្រគល់​ឈើ​ទាំងអស់​ដែល​រឹបអូស​ខុសច្បាប់​ពី​ក្រុមហ៊ុន​នានា​ជូន​ក្រសួង​អប់រំ​យក​ទៅ​ប្រើប្រាស់​តាម​តម្រូវការ​ដូច​ជា ជួសជុល​សាលារៀន ធ្វើ​តុ ទូ ឬ សាងសង់​ផ្ទះ​គ្រូ​ជាដើម ។

បើ​តាម​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី អំឡុង​ពេល​យុ​ទ្ឋ​នា​ការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​របស់​គណៈកម្មការ​ជាតិ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ គឺ​មាន​ឈើ​ខុសច្បាប់​ប្រមាណ​៣​ទៅ​៤​ម៉ឺន​ម៉ែត្រគូប ។

សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​ដែល​សម្តេច​បាន​អញ្ជើញ​ជា​អធិបតី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៥​និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៦ របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (​សាលា​តិច​ណូ​) ៕