ខេត្តសៀមរាប ៖ កម្លាំងនគរបាលប៉ុស្ត៍សង្កាត់ស្លក្រាម សហការជាមួយភ្នាក់ងារសម្ងាត់ បានចុះស្រាវជ្រាវតាមដាន រហូតមានការសង្ស័យពីសកម្មភាពបុរសម្នាក់ ខណៈដែលជិះម៉ូតូធុនសេ២១៥ ពណ៌ខ្មៅមួយគ្រឿង មកដោះដូរគ្រឿងនៅកន្លែងជួសជុលម៉ូតូមួយកន្លែង ដោយឃើញខុសប្លែកពីធម្មតានោះ ក៏ឃាត់ខ្លួនរួចនាំយកមកសួរនៅប៉ុស្តិ៍នគរបាលសង្កាត់ស្លក្រាម ក្រុងសៀមរាប ។
ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី៣១ មីនា ២០១៦ ស្ថិតនៅចំណុចកន្លែងជួសជុលម៉ូតូពីខាងលិចផ្សារលើធំថ្មី ក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ដោយមានការសហការជាមួយភ្នាក់ងារព័ត៌មានសម្ងាត់នោះ ទើបកម្លាំងជំនាញចុះស្រាវជ្រាវ និងសង្ស័យពីសកម្មភាពរបស់ជនសង្ស័យដែលជិះម៉ូតូពាក់ស្លាកលេខភ្នំពេញ១DD-៥៦៨៥ មានលេខតួ និងលេខម៉ាស៊ីន៩៥០៣៥៦៧ យកមកដោះកង់កាំបន្ទះ ពណ៌ខ្មៅបាញ់ថ្នាំពណ៌.ស និងបិទស្លាកលេខស្កុតពណ៌.ស ចាប់វីសស្លាកលេខម្ខាង និងម្ខាងទៀតចាប់ខ្មៅ ។ ចំណែកសោកមានស្នាម
គឺនៅកន្លែងជួសជុលម៉ូតូខុសប្លែកពីធម្មតា ទើបកម្លាំងឃាត់ខ្លួន រួចនាំយកមកសួរនៅប៉ុស្តិ៍នគរបាលសង្កាត់ស្លក្រាមតែម្តង ។
ប្រភពបានបន្តថា ក្រោយពីនាំជនសង្ស័យសួរនាំរួច ជនសង្ស័យបានសារភាពថា រូបគេបានខ្ចីម៉ូតូពីគេជិះ ដើម្បីយកមកទិញបារីជក់ពីចំណុចមុខផ្សារច្បារអំពៅ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៩ព្រឹកមិនចាំថ្ងៃ ។ ខណៈនោះ រូបគេក៏ជិះម៉ូតូបង្ហួសមកខេត្តសៀមរាបតែម្តង ។
ប្រភពបញ្ជាក់ទៀតថា ជនសង្ស័យមានឈ្មោះ កែវ ចាន់ណា អាយុ២៨ឆ្នាំ ជាអ្នករត់ម៉ូតូឌុប មានទីលំនៅរាជធានីភ្នំពេញ (ធ្លាប់ជាប់គុកម្តង រយៈពេល៥ឆ្នាំកន្លះនៅខេត្តសៀមរាប ពីបទលួចមានស្ថានទម្ងន់ទោស) ។ ដោយទើបតែចេញពីគុកមកវិញនៅថ្ងៃទី១២ ធ្នូ ឆ្នាំ២០១៥ ។
ចែករំលែកព័តមាននេះ