រាជធានីភ្នំពេញ ៖ បុរសសាក់រូបពេញខ្លួនម្នាក់ ត្រូវប្រជាពលរដ្ឋនាំគ្នាចាប់វាយទ្រមខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង តែមិនបានសម្រេច ត្រូវសន្តិសុខទាន់ស្រែកផ្អើលឆោឡោ កាលពីវេលាម៉ោង០១ និង៣០នាទីរំលងអធ្រាត្រថ្ងៃទី៣១ មីនា ២០១៦ ស្ថិតនៅចំណុចផ្ទះលេខ9Eo ផ្លូវលេខ107 ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។
ជនសង្ស័យឈ្មោះប្រុស ភ័ក្ត្រ ហៅអាខ្មៅ អាយុ២៥ឆ្នាំ ។ រីឯម្ចាស់ម៉ូតូឈ្មោះសន ចាន់ដារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជាសិស្ស ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ ។
បើតាមម្ចាស់ម៉ូតូឱ្យដឹងថា មុនពេលកើតហេតុ គាត់បានទុកម៉ូតូម៉ាកស្តេប ពាក់ស្លាកលេខភ្នំពេញ១AC-៤៥៤៤មួយគ្រឿង នៅក្នុងរបងផ្ទះ ហើយចាក់សោ.កម៉ូតូត្រឹមត្រូវ ដោយមានសន្តិសុខយាមទៀតផង ។ លុះរំលងអធ្រាត្រ សន្តិសុខយាមឈ្មោះសុខ ហ៊ាន បានភ្ញាក់ឡើង ក៏ឃើញជនសង្ស័យកំពុងតែបណ្តើរម៉ូតូចេញបានប្រហែលជា២០ម៉ែត្រ ក៏បានស្រែកថា ចោរៗផ្អើលឆោឡោដល់ប្រជាពលរដ្ឋនាំគ្នាចាប់បានវាយមួយជើងមួយដៃទ្រមខ្លួនស្ទើរស្លាប់ ។
ចែករំលែកព័តមាននេះ