ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេសិត​ពិសេស​លោក បាន គី​មូ​ន នឹង​ធ្វើ​សន្និសីទកាសែត​នា​ពេល​បន្តិចទៀត​នេះ

10 ឆ្នាំ មុន

អ្នក​សរសេរ​របាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត​(Rhona Smith) នឹង​ធ្វើ​សន្និសីទកាសែត​ស្តី​ពី​ល​ទ្ឋ​ផល​នៃ​ដំណើរ​ទស្សនកិច្ច​លើក​ទី​២​របស់​លោកស្រី​នៅ​

រាជធានី​ភ្នំពេញ ៖ អ្នក​សរសេរ​របាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត​(Rhona Smith) នឹង​ធ្វើ​សន្និសីទកាសែត​ស្តី​ពី​ល​ទ្ឋ​ផល​នៃ​ដំណើរ​ទស្សនកិច្ច​លើក​ទី​២​របស់​លោកស្រី​នៅ​កម្ពុជា​រយៈពេល​១០​ថ្ងៃ នៅ​ការិយាល័យ​ឧត្តមស្នងការ​សហប្រជាជាតិ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​១ វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៣១ មីនា​នេះ ។

អំឡុង​ពេល​ទស្សនកិច្ច​ដែល​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២១ មីនា លោកស្រី​ប្រេសិត​ពិសេស​របស់​លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន គី​មូ​ន បាន​ជួប​ជាមួយ​រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ៌​ម ក្រសួង​វប្ប​ធ៌​ម​និង​វិចិត្រសិល្បៈ សមាជិក​ដទៃ​ទៀត​នៃ​រាជរដ្ឋាភិបាល​កម្ពុជា តំណាង​និ​តិ​ប្បញ្ញត្តិ លោក កឹ​ម សុខា តំណាង​សង្គម​ស៊ី​វិល និង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​មួយ​ចំនួន​ផង​ដែរ​។

បើ​តាម​សេចក្ដី ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​១៨ មីនា  របស់​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា អំឡុង​ពេល​ទស្សនកិច្ច​លើក​ទី​២​នៅ​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត ពិនិត្យ​មើល​ពី​ស្ថានភាព​សិ​ទ្ឋិ​មនុស្ស​ពិសេស​លើ​ការ​រើសអើង​របស់​ក្រុម​ដែល​បាត់បង់​ឱកាស និង​អ្នក​ដែល​មិនសូវ​ទទួល​បានការ​គិតគូរ​ដូច​ជា  ស្ត្រី​ជនជាតិ​ដើម​ភាគតិច និង​ជន​រង​គ្រោះ​ដោយ​ការ​រើសអើង​ពូជសាសន៍ និង​ជាតិ​ពន្ធ​ជាដើម ។

សូម​បញ្ជាក់​ផង​ដែរ​ថា លោកស្រី រ៉ូ​ណា ស្មី​ត បាន​ត្រូវ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ តែងតាំង​ជា​អ្នករាយការណ៍​ពិសេស​ផ្នែក​សិ​ទ្ឋិ​មនុស្ស​ប្រចាំ​កម្ពុជា ជំនួស​លោក​សាស្ត្រាចារ្យ​ច្បាប់ ស៊ូ​ប៊ែ​រ​ឌី កាលពី​ខែមីនា ឆ្នាំ​២០១៥ ។ អ្នកស្រី​ជា​សាស្ត្រាចារ្យ​សិទ្ធិ​មនុស្ស​អន្តរជាតិ​នៅ​ចក្រភព​អង់គ្លេស និង ធ្លាប់​បង្រៀន​មុខ​វិជ្ជា​ច្បាប់ សិទ្ធិ​មនុស្ស​អន្តរជាតិ នៅ​ប្រទេស​ចិន និង​កា​ណា​ដា ជាដើម និង ធ្លាប់​ធ្វើ​ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ បញ្ញា​សាស្ត្រ កម្រិត​បរិ​ញ្ញា ផ្នែក​ច្បាប់​សិទ្ធិ​មនុស្ស ផង​ដែរ ។

អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​លើក​ទី​១​នៅ​កម្ពុជា​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២៤ កញ្ញា ២០១៥ លោកស្រី រ៉ូ​ណា ស្មី​ត បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​ក្រោយ​បញ្ចប់​ទស្សនកិច្ច​ដោយ​បញ្ចា​ក់ថា បញ្ហា​តុលាការ គឺ​នៅ​តែ​ជា​បញ្ហា​ប្រឈម​មួយ​ដ៏​ធំ​សម្រាប់​ប្រទេស​កម្ពុជា ។ អ្នកស្រី​ឲ្យ​ដឹង​ដែរ​ថា កម្ពុជា​ចាំបាច់​ត្រូវ​តែ​មាន​ប្រព័ន្ធ​តុលាការ​មួយ​ខ្លាំង​ប្រកបដោយ​ភាព ឯករាជ្យ ដើម្បី​ធានា​ការ​គោរព និង​ការពារ​សិទ្ធិ​មនុស្ស​ជា​ទូទៅ​នៅ​កម្ពុជា ៕