ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌី​ជី រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​ធំ !

8 ឆ្នាំ មុន

គួរ​រំលឹក​ផង​ដែរ កាលពី​ខែកុម្ភៈ កន្លង​ទៅ​នេះ ឌី​ជី បាន​បង្កើត​ឲ្យ​មានការ​ចូលរួម​ផ្សងសំណាង​ឈ្នះ​រង្វាន់​ដោយ​គ្រាន់តែ​បំពេញ​លក្ខខណ្ឌ​ងាយ​ៗ​ទៅ​លើ​ការ​ប្រើប្រាស់​សេវា​អ៊ីនធឺណិត​របស់​អតិថិជន​។ ឌី​ជី បាន​ជ្រើសរើស​អ្នក​ឈ្នះ​ចំនួន​៣៥​រូប

គួរ​រំលឹក​ផង​ដែរ កាលពី​ខែកុម្ភៈ កន្លង​ទៅ​នេះ ឌី​ជី បាន​បង្កើត​ឲ្យ​មានការ​ចូលរួម​ផ្សងសំណាង​ឈ្នះ​រង្វាន់​ដោយ​គ្រាន់តែ​បំពេញ​លក្ខខណ្ឌ​ងាយ​ៗ​ទៅ​លើ​ការ​ប្រើប្រាស់​សេវា​អ៊ីនធឺណិត​របស់​អតិថិជន​។ ឌី​ជី បាន​ជ្រើសរើស​អ្នក​ឈ្នះ​ចំនួន​៣៥​រូប ដែល​ក្នុង​នោះ​មាន​១៦​នាក់ ត្រូវ​បាន​ជ្រើសរើស​ដោយ​ប្រកាស​រង្វាន់​ភ្លាម​ៗ​តែ​ម្ដង តាម​រយៈ​ប្រព័ន្ធ​បង្វិល​ដោយ​ស្វ័យប្រវត្តិ​។ ចំណែក​១៩​នាក់​ទៀត គឺ​តម្រូវ​មក​កាន់​ការិយាល័យ​ឌី​ជី ដើម្បី​ធ្វើការ​ចាប់​រង្វាន់​ដោយ​អតិថិជន​ផ្ទាល់ នា​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​៣០ មីនា ២០១៦ កន្លង​ទៅ​ថ្មី​ៗ​នេះ​។

រយៈពេល​រង់ចាំ​ការ​ចាប់​រង្វាន់​ធំ​ដោយ​ផ្ទាល់​ពី​អតិថិជន នៅ​ទីបំផុត​បាន​រក​ឃើញ​អ្នកមាន​សំ ណា​ង​ជា​ម្ចាស់​រង្វាន់​ធំ​ហើយ គឺ​បាន​ទៅ​លើ​អតិថិជន​មានឈ្មោះ ដួង តារា​ជ័យ​រិ​ទ្ធ ទទួល​បាន​រង្វាន់ iPad មួយ​គ្រឿង និង​មាន​អតិថិជន​ជា​ច្រើន​រូប​ផ្សេង​ទៀត ទទួល​បាន​រង្វាន់​ពី​ឌី​ជី​ដូច​ជា Transcend 2.5″ ទំហំ​1TB ដុំ Wifi រ៉ោ​ត​ទ័​រ​ច​ង្ងាយ 150Mbps PRN2001 និង​មាន​ឧ​បករ​ណ៏ OTG Flash Drive ទំហំ 32GB ដែល​អតិថិជន​អាច​ស្វែងរក​ឈ្មោះ​អ្នក​ឈ្នះ​ក្នុង​គេហទំព័រ www.digi.com.h/win

អតិថិជន​របស់​ឌី​ជី ដែល​ជា​ម្ចាស់​រង្វាន់​ផ្សេង​ៗ​គ្នា​នោះ ក៏​បាន​បង្ហាញ​ពី​អារម្មណ៍​សប្បាយ​រីករាយ​ដែល​ខ្លួន​មិន​ត្រឹមតែ​បាន​ប្រើ​នូវ​សេវាកម្ម​អ៊ីនធឺណិត​ដែល​មាន​ល្បឿន​លឿន ព្រមទាំង​ការ​ផ្តល់​ជូន​នូវ​សេវាកម្ម​ផ្សេង​ៗ​រាប់​មិន​អស់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ទទួល​នូវ​រង្វាន់​ថែម​ទៀត​ផង​។

ការ​ចាប់ឆ្នោត​ផ្សងសំណាង​រក​អ្នក​ឈ្នះ​រង្វាន់​នេះ​ផង​ដែរ  គឺជា​ការ​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​យកចិត្តទុកដាក់​របស់​ក្រុមហ៊ុន​ក្នុង​ការ​លើកទឹកចិត្ត​អតិថិជន ដោយ​មិន​ត្រឹមតែ​ពង្រឹង​នូវ​សេវាកម្ម​ដ៏​ល្អ ប៉ុន្តែ​ក្រុមហ៊ុន​បាន​សម្រួល និង​បង្កើត​កម្មវិធី​ជា​ច្រើន​សម្រាប់​អតិថិជន​របស់​ខ្លួន ។ ដោយឡែក​ចំពោះ​អ្នក​ដែល​មាន​ចំណាប់អារម្មណ៍​នឹង​កម្មវិធី ព្រមទាំង​ការ​ប្រើប្រាស់​អ៊ីនធឺណិត​ទាំងអស់​ឲ្យ​ចូល​ទៅ​កាន់​គេហទំព័រ www.digi.com.kh ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក www.facebook.com/digiclub ដើម្បី​តាមដាន និង​ទទួល​បាន​ដំណឹង​អំពី​ឱកាស​ឈ្នះ​ក្រោយ​ៗ ព្រមទាំង​អំពី​ការ​បន្ថែម​ជូន​ពិសេស​ៗ​ពី​ក្រុមហ៊ុន​បាន​កាន់តែ​ច្រើន​បន្ថែម​ទៀត ដែល​គេ​និយម​ហៅ​ថា «​ឌី​ជី លើស​ពី​សេវា​អ៊ីនធឺណិត»។