សម្លាកផ្លែពណ៌ក្រហមនៅលើស្បែកជួនកាលកើតមានបន្ទាប់ពីការរបួសឬដំបៅ ឬក៏កើតពីរោគអ្វីមួយ។ សម្លាកផ្លែលើស្បែកទាំងនេះបង្កើតឡើងដោយកោសិកា fibroblast ដែលទទួលបន្ទុកបង្កើត «ជាលិកាសម្លាក»។ នៅត្រង់សម្លាកនេះ វាអាចមានការឈឺចាប់តិចតួចឬក៏រមាស់។ វាជាសាច់ដុះដែលមិនបង្កជាមហារីក (Benign Tumours) ដែលកើតនៅកន្លែងណាមួយលើស្បែករាបស្មើនៃរាងកាយមនុស្សយើង ។
មានវិធីសាស្ត្រមួយចំនួនដែលអាចនឹងមានប្រយោជន៍ជួយលុបបំបាត់សម្លាកផ្លែទាំងនេះ ៖
១-ស្អំស្បៃត្រជាក់ (Compressត្រជាក់)នៅចំកន្លែងសម្លាក។ អ្នកអាចប្រើស្បោងដែលក្លាសេឲ្យត្រជាក់ដាក់លើវាក៏បាន ឬក៏ប្រើស្បោងទឹកកកក៏បាន ។
២-ប្រើបង់យឺត (Pressure dressing)រុំសង្កត់ឲ្យណែនចំកន្លែងសម្លាកផ្លែ។ អ្នកអាចប្រើបង់ស្អិតជួយដើម្បីកុំឲ្យ Pressure dressingរំកិលខុសកន្លែងដើម ។ បង់យឺតនេះត្រូវការផ្លាស់ប្តូររាល់ថ្ងៃហើយអ្នកត្រូវទុកវា១ម៉ោងមុននឹងរុំសង្កត់ជាថ្មី ។ បន្តធ្វើបែបនេះរហូតបាត់ផ្លែសាច់ទាំងស្រុង ។
៣-ចាក់ថ្នាំអ័រម៉ូនស្តេរ៉ូអីុដ « Cortisone»នៅចំសម្លាក។ វិធីព្យាបាលដោយចាក់ថ្នាំនេះអាចប្រើពេលយូររហូតដល់សម្លាកផ្លែរលាយបាត់បន្តិចម្តងៗអស់ពីលើរាងកាយ ។
៤-ប្រសិនជាផ្លែតូចនៅចំស្បែកស្តើងជម្រើសដ៏ល្អសម្រាប់អ្នកគឺ cryosurgery (វិធីព្យាបាលធ្វើឲ្យស្បែកត្រជាក់ដើម្បីសម្លាប់ជាលិកាជំងឺ)។ នីតិវិធីនៃការព្យាបាល cryosurgery គឺប្រើប្រាស់វត្ថុរាវនីត្រូហ្សែនធ្វើឲ្យសម្លាកផ្លែត្រជាក់ដល់កក ។
៥-វះកាត់ដោយប្រើកាំរស្មី Laser។ វិធីសាស្ត្រនេះ អ្នកចាំបាច់ត្រូវតែពិភាគ្សាជាមួយវេជ្ជបណ្ឌិតជំនាញយ៉ាងជាក់លាក់។ បន្ទាប់ពីការវះកាត់រួចអ្នកគួរតែប្រើបង់ Pressure dressing ដើម្បីទប់ស្កាត់មិនឲ្យសម្លាកផ្លែកើតសាជាថ្មី ៕
ចែករំលែកព័តមាននេះ