ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែ​ប៉េងប៉ោះ​ចម្អិន​ឆ្អិន​មាន​ប្រសិទ្ធភាព​ដូច​ថ្នាំ​បញ្ចុះ​ខ្លាញ់

10 ឆ្នាំ មុន

យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​សារធាតុ​គីមី​ដែល​មាននៅ​ក្នុង​ផ្លែ​ប៉េងប៉ោះ​ចម្អិន​ឱ្យ​ឆ្អិន​គឺ​មាន​ប្រសិទ្ធភាព​ដូច​ជា​ថ្នាំ​បញ្ចុះ​ខ្លាញ់​ក្នុង​ឈាម (Statins) ក្នុង​ការ​ជួយ​ទប់ស្កាត់​ប្រឆាំង​នឹង​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​(Cholesterol) បាន ។

យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​សារធាតុ​គីមី​ដែល​មាននៅ​ក្នុង​ផ្លែ​ប៉េងប៉ោះ​ចម្អិន​ឱ្យ​ឆ្អិន​គឺ​មាន​ប្រសិទ្ធភាព​ដូច​ជា​ថ្នាំ​បញ្ចុះ​ខ្លាញ់​ក្នុង​ឈាម (Statins) ក្នុង​ការ​ជួយ​ទប់ស្កាត់​ប្រឆាំង​នឹង​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​(Cholesterol) បាន ។

បណ្តា​អ្នក​វិទ្យាសាស្ត្រ​បាន​និយាយ​ថា ផ្លែ​ប៉េងប៉ោះ​ឆ្អិន​មាន​ប្រសិទ្ធភាព​ដូច​ជា​ថ្នាំ​Statins សម្រាប់​អ្នកជំងឺ​ដែល​មាន Cholesterol និង​សម្ពាធ​ឈាម​ខ្ពស់ ។

សារធាតុ​លី​កូ​ប៉ែន (Lycopene) ដែល​ធ្វើ​ឲ្យ​ផ្លែ​ប៉េងប៉ោះ​ទុំ​មាន​ពណ៌​ក្រហម​ភ្លឺ​ថ្លា​គឺជា​គន្លឹះ​ដ៏​សំខាន់​។ លី​កូ​ប៉ែន​ជា​សារធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​។ វា​មាន​សារសំខាន់​ខ្លាំង​ក្នុង​ការ​ជួយ​ឲ្យ​មាន​សុខភាព​ល្អ​តួយ៉ាង​ដូច​ជា​ជួយ​កាត់​បន្ថយ​អត្រា​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​ឬ​ក៏​ជំងឺស្ត្រូក ។

ផ្លែ​ប៉េងប៉ោះ​ដែល​ចម្អិន​រួច​គឺ​មាន​ផល​ល្អ​បំផុត​ខណៈ​ការ​ធ្វើតេស្ត៍​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​រាង​កាយ​របស់​មនុស្ស​អាច​ស្រូប​យក​សារធាតុ​លី​កូ​ប៉ែន​បាន​ល្អ​ជាង​កាលពី​វា​នៅ​ឆៅ។

បណ្តា​អ្នកជំនាញ​នៅ​ប្រទេស​អូស្ត្រាលី​បាន​ធ្វើការ​វិភាគ​លើ​លទ្ធផល​នៃ​ការ​សិក្សា​អន្តរជាតិ​ចំនួន​១៤​ដែល​ការ​សិក្សា​ទាំងនោះ​សុទ្ធតែ​បាន​ពិនិត្យ​មើល​អត្ថប្រយោជន៍​របស់​សារធាតុ​លី​កូ​ប៉ែន​ជាង​៥៥​ឆ្នាំ​មក​ហើយ ។

លោកស្រី​វេជ្ជបណ្ឌិត​ការី​ន រ៉ា​យ មក​ពី​សាកលវិទ្យាល័យ University of Adelaide​ប្រទេស​អូស្ត្រាលី​បាន​និយាយ​ថា ផ្លែ​ប៉េងប៉ោះ​មាន​សារធាតុ​លី​កូ​ប៉ែន​ក្នុង​កម្រិត​មួយ​យ៉ាង​ខ្ពស់​។ តាម​ការ​ចុះ​ផ្សាយ​នៅ​ក្នុង​កាសែត Maturitas លោកស្រី​បាន​បន្ថែម​ថា ផឹកទឹក​ប៉េងប៉ោះ​កន្លះ​លី​ត្រ​ឬ​ទទួលទាន​ប៉េងប៉ោះ​កិន​ដាក់​កំប៉ុង​៥០​ក្រាម​នឹង​ផ្តល់​អត្ថប្រយោជន៍​ការពារ​ប្រឆាំង​នឹង​ជំងឺ​បេះដូង ។ ប៉ុន្តែ​លោកស្រី​បាន​បញ្ជាក់​ថា ទទួលទាន​ប៉េងប៉ោះ​ត្រឹមតែ​១​ផ្លែ​គឺ​មិន​ទាន់​គ្រប់គ្រាន់​ឡើយ ។

សូម​បញ្ជាក់​ថា សារធាតុ​លី​កូ​ប៉ែន​ក៏​ត្រូវ​បាន​គេ​រក​ឃើញ​មាននៅ​ក្នុង​ផ្លែ​ឪឡឹក ផ្លែ​ត្របែក ផ្លែ​ល្ហុង ផ្លែ​ទំពាំងបាយជូរ​ក្រហម ផ្លែ​អា​ព្រី​ខុ​ត​(​ស្រ​ដៀង​នឹង​ផ្លែ​ប៉ោម​មាន​គ្រាប់​កណ្តាល​)​និង​ផ្លែ Rosehip ៕