ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្រាវជ្រាវ​អា​មេ​រិ​កថា ទឹកដោះ​ម្តាយ​អាច​ការពារ​ក្មេង​ឱ្យ​ផុត​ពី​វីរុស​អេ​ដស៍

10 ឆ្នាំ មុន

ការ​ស្រាវជ្រាវ​មួយ​បាន​លើក​ឡើង​ថា ទឹកដោះ​ម្តាយ​ជួយ​ការពារ​កូន​តូច​ឱ្យ​គេ​ផុត​ពី​ការ​ឆ្លង​វីរុស​អេ​ដស៍​បាន​។ ការ​ពិសោធ​លើ​សត្វ​កណ្តុរ​ដែល​មាន​មេរោគ HIV បាន​បង្ហាញ​ថា ទោះបីបើ កូន​ៗ​របស់​វា​មួយ​ចំនួន​ទទួល​បាន​វីរុស​នេះ​ពី​ការ​បំបៅ​

ការ​ស្រាវជ្រាវ​មួយ​បាន​លើក​ឡើង​ថា ទឹកដោះ​ម្តាយ​ជួយ​ការពារ​កូន​តូច​ឱ្យ​គេ​ផុត​ពី​ការ​ឆ្លង​វីរុស​អេ​ដស៍​បាន​។ ការ​ពិសោធ​លើ​សត្វ​កណ្តុរ​ដែល​មាន​មេរោគ HIV បាន​បង្ហាញ​ថា ទោះបីបើ កូន​ៗ​របស់​វា​មួយ​ចំនួន​ទទួល​បាន​វីរុស​នេះ​ពី​ការ​បំបៅ​ដោយ​ទឹកដោះ​ក្តី ក៏​ប៉ុន្តែ​ទឹកដោះ​ម្តាយ​ក៏​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​វីរុស​នេះ​យ៉ាង​ខ្លាំងក្លា​ផង​ដែរ ។

អ្នកដឹកនាំ​ការ​សិក្សា​វេជ្ជបណ្ឌិត Victor Garcia មក​ពី​សាកលវិទ្យាល័យ University of North Carolina សហរដ្ឋអាមេរិក​បាន​និយាយ​ថា លទ្ធផល​នៃ​ការ​សិក្សា​នេះ​បាន​ផ្តល់​ជា​ការ​យល់​ដឹង​យ៉ាង​សំខាន់​មួយ​ទៅ​លើ​សមត្ថភាព​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នៃ​ទឹកដោះ​ម្តាយ​ក្នុង​ការ​បំផ្លាញ​វីរុស HIV ក៏​ដូច​ជា​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នេះ ។

គ្មាន​ក្មេង​ណា​ម្នាក់​ធ្លាប់​ឆ្លង​វីរុស HIV ក៏​ព្រោះ​ពួក​គេ​ត្រូវ​បាន​បំ​ដៅ​ដោយ​ទឹកដោះ​នោះ​ទេ ។ ការ​បំបៅ​កូន​ដោយ​ទឹកដោះ​បាន​ផ្តល់​នូវ​សារធាតុចិញ្ចឹម​យ៉ាង​ដិត​ដល់ និង​ការ​ការពារ​ពី​ជំងឺឆ្លង​ផ្សេង​ទៀត​យ៉ា​ង​មាន​ប្រសិទ្ធភាព ។

ចំណែក​វេជ្ជបណ្ឌិត Angela Wahl អ្នកដឹកនាំ​ការ​និពន្ធ​បាន​ថ្លែង​ថា លទ្ធផល​នេះ​គឺ​ពិតជា​សំខាន់​ណាស់ ពីព្រោះ​វា​បាន​បង្ហាញ​ថា ទឹកដោះ​ម្តាយ​អាច​ទប់ស្កាត់​ទាំងស្រុង​នូវ​ការ​ឆ្លង​វីរុស HIV ៕