រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣១ មីនា ២០១៦ នេះ កម្លាំងអាជ្ញាធរខណ្ឌប្ញស្សីកែវ បានប្រើវិធានការរដ្ឋបាលចុះរុះរើសំណង់មួយកន្លែង ដែលបានសាងសង់រំលោភលើផ្លូវសាធារណៈ ស្ថិតនៅចំណុចវិថីអង្គរ ក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។
សំណង់ខាងលើមានទំហំ៥ម៉ែត្រ គុណ៦ម៉ែត្រប្រក់ស័ង្កសី ដែលត្រូវអាជ្ញាធរធ្លាប់បានចេញសេចក្តីជូនដំណឹងដល់ម្ចាស់២ដងរួចមក តែត្រូវម្ចាស់មិនបានធ្វើតាម និងអើពើនោះទេ ទើបត្រូវអាជ្ញាធរចុះមកដោយខ្លួនឯង បន្ទាប់ពីសិក្សាឃើញថា វាបានប៉ះពាល់ដលើផ្លូវសាធារណៈ។
បើតាមការអះអាងពីបុរសជាម្ចាស់ឈ្មោះស្រី សារ៉ាវុធ ថា សំណង់នេះ គឺសាងសង់ឡើងដើម្បីចាំដីឱ្យលោកឧកញ៉ា គង់ ហុង តាំងពីមិនទាន់មានផ្លូវត្រឹមត្រូវមកម្ល៉េះ ។
ចែករំលែកព័តមាននេះ