ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តាច់​ពាក្យ ចង់​ផ្តាច់​ទាំង​សង្ខារ ព្រោះ​ស្នេហា​មិន​សមបំណង

10 ឆ្នាំ មុន

ខេត្ត​ព្រៃ​វែង ៖ ​យុវជន​​​ម្នា​ក់​​ត្រូវ​​ចាស់ទុំ​​ដែល​ជា​​ឪពុក​ម្តាយ​​​ទាំង​សង​ខាង (​កូនប្រុស​ និង​កូនស្រី) ​បាន​​យល់ព្រម​​គ្នា​​ផ្តាច់​ពាក្យ​មិន​រៀប​ការ​​វិញ ព្រោះ​តែ​​ត្រូវលោក​​ហោ​គន់​គូ​​រជើង​​លេខ​​មើល​ទៅ​​ឃើញ​​ថា ខែ​​ឆ្នាំ​មិន​​​ត្រូវ​​​គ្នា ​​និង​​មិន​អាច​​​យក​​គ្នា​ជា​​ប្តី​​-ប្រពន្ធ​បាន​ទេ បើ​​រៀប​ការ ទៅ គឺ​​មិន​​មាន​សេចក្តីសុខ​ទៅ​​ថ្ងៃ​ក្រោយ ។

គ្រាន់តែ​ឮបែបនោះ យុវជន​​​​ខាងលើ ​ក៏​មាន​ការ​តូច​​​ចិត្ត និងសោកស្តាយ​​ ​ក៏សម្រេច​​​ចិត្ត​​ផឹក​​ថ្នាំ​​ពុល (​ថ្នាំ​បាញ់​សត្វ​) បញ្ចប់​ជីវិត ដោយ​ផឹក​​អស់​​មួយ​កូន​ដប​តូច បណ្តាល​​ឱ្យ​​ពុល​ប្រកាច់​បែក​ពពុះ​មាត់ តែ​​ត្រូវ​ក្រុម​​គ្រួសារដឹងទាន់ ​ដឹក​​​មក​កាន់​​មន្ទីរពេទ្យ​បង្អែក​​អ្នក​លឿង ជួយ​​​​​សង្គ្រោះ​ភ្លាមៗ​នៅ​វេលា​ម៉ោង​១០​និង​១០​នាទី ថ្ងៃ​ទី​៣០ មីនា ២០១៦ ។

ប្រភព​​​​​ឱ្យ​ដឹ​ថា ​ជនរងគ្រោះ​​​ឈ្មោះ​​វឿ​ន ជា អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​​ថ្មី ឃុំ​ពាម​រក៍ ស្រុក​ពាម​រក៍ ។ ជនរង​គ្រោះ​បាន​ផឹកថ្នាំ​ពុល​ថ្នាំ​បាញ់​សម្លាប់​សត្វល្អិត​អស់​មួយ​កូន​​ដប នៅ​ឯ​​ស្រែ​​ខាងក្រោយ​ផ្ទះ​​ក្រោម​ដើម​​រាំង​ ដើម្បី​ធ្វើ​អត្តឃាត​​ ។ ក្រោយ​ពី​ផឹកថ្នាំ​ពុល​​រួច ជន​​រងគ្រោះ​​បាន​​ទូរស័ព្ទ​​ប្រាប់​ប្អូន​​ស្រី​​ជា​កម្មការិនីរោងចក្រ​​នៅរាជធានី​​ភ្នំពេញ​ ។

ដោយជនរងគ្រោះ​និយាយ​ថា ប្រាប់​​ឪ​ម៉ែ​​ផង បង​​​លា​គាត់​ហើយ ។ ពេលប្អូនឮដូច្នោះ ក៏សួរវិញថា លា​ទៅ​ណា?​ ត្រូវបងឆ្លើយថា បង​​បាន​ផឹកថ្នាំ​ពុល​​​​សម្លាប់​ខ្លួន​នៅស្រែ​ប្រាំង​​ក្រោយ​ផ្ទះ​របស់​​យើង ។ បន្ទាប់​ពី​ប្អូនស្រី​​ឮ​ហើយ ក៏​បាន​ទូរស័ព្ទ​មក​ប្រាប់​ឪពុក​​តាម​ដំណើរ​រឿង ហើយត្រូវ​ឪពុក​​​រក​គ្នីគ្នា​៤-៥​នាក់​ ទៅ​​​ជួយ​កូន​បញ្ជូន​​មក​កាន់​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង​ ។ ប្រភព​បន្ត​ថា ឪពុក​បាន​ព្យាយាម​​​លួង​ចិត្ត​​កូន ដោយ​​ទិញ​ម៉ូតូ​ថ្មី​ឱ្យ​ជិះ ហើយ​នឹង​រក​នា​រី​​​ដែល​ល្អ​ជាង​​នេះ​​រៀប​ការ​ឱ្យ ។ ​