រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ដោយមានបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ សុខ ផល អគ្គនាយកអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្តមសេនីយ៍ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ រួមជាមួយព្រះរាជអាជ្ញារងអមសាលាដំបូង បានបើកប្រតិបត្តិការចុះត្រួតពិនិត្យ និងបង្ក្រាបក្នុងទីតាំងកម្មករ ដែលស្ថិតនៅបុរីមួយកន្លែង ដោយរកឃើញជនជាតិវៀតណាមកំពុងស្នាក់នៅខុសច្បាប់ចំនួន២៧នាក់ ក្នុងនោះស្រី៣នាក់ ។
ការបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង០៦ និង៣០នាទីព្រឹកថ្ងៃទី៣០ មីនា ២០១៦ នេះ ស្ថិតក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បន្ទាប់ពីកម្លាំងបានស្រាវជ្រាវជាយូរមកហើយ ។ បច្ចុប្បន្ន ជនជាតិវៀតណាមទាំងនោះត្រូវបានបញ្ជូនទៅអគ្គនាយកនាយកដ្ឋានប្រវេសន៍ ដើម្បីរៀបចំឯកសារឱ្យត្រឡប់ទៅស្រុកវិញ ។
ចែករំលែកព័តមាននេះ