ធនាគារឯកទេស វីង (កម្ពុជា) លីមីតធីត គឺជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខ គេនៅកម្ពុជា និងបានរក្សានូវភាពឈានមុខគេរបស់ខ្លួនក្នុងវិស័យផ្ទេរប្រាក់ចល័ត តាមរយៈការផ្តោតទៅលើការច្នៃប្រឌិត ការបង្កើតឱកាសការងារ និងការជួយធ្វើឲ្យជីវភាពប្រជាជននៅតាមជនបទមានភាពប្រសើឡើង។
ចាប់តាំងពីការបើកដំណើរការក្នុងឆ្នាំ2009 មក វីងបានបង្កើតនូវមធ្យោបាយថ្មីៗក្នុង ការផ្ទេរប្រាក់យ៉ាងងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាព ដោយប្រើប្រាស់ បច្ចេកវិជ្ជានាពេលបច្ចុប្បន្ននេះ។ តាមរយៈផលិតផល និងសេវាកម្មប្រកបដោយភាព ច្នៃប្រឌិតរបស់ខ្លួន វីងបានផ្តល់ឱកាសដល់ប្រជាជនកម្ពុជាទាំងអស់អាចប្រើប្រាស់ នូវសេវាហិរញ្ញវត្ថុដូចជា ការផ្ទេរប្រាក់ក្នុងស្រុក ទិញកាតទូរស័ព្ទ ទូទាត់វិក្កយបត្រ វីងគិតលុយ (ការទូទាត់ដោយប្រើកាត វីង នៅហាងលក់រាយ) និងការទូទាត់លើ បណ្តាញអ៊ីនធើរណេត។
ការបង្កើតថ្មីទាំងអស់នេះ បានជំរុញឲ្យមានកំណើនអតិថិជន និងការពង្រីកបណ្តាញ ភ្នាក់ងារវីងជាបន្តបន្ទាប់។ ពិតណាស់ វីង បានគ្របដណ្តប់100% នៅទូទាំងប្រទេស កម្ពុជា និងបានបង្កើតឱកាសការងារសម្រាប់បណ្តាញភ្នាក់ងារដ៏រឹងមាំរបស់ខ្លួន ជិត4.000កន្លែង។ ជីវភាពរបស់ភ្នាក់ងារដែលបានសហការជាដៃគូជាមួយ វីង បានប្រែក្លាយទៅជាម្ចាស់អាជីវកម្មដែលមានប្រាក់ចំណេញ។ ទន្ទឹមនឹងនេះ វីង បានប្តេជ្ញាចិត្តគាំទ្រយ៉ាងពេញទំហឹងចំពោះភ្នាក់ងាររបស់ខ្លួនជានិច្ច។ លោក ចូចូ ម៉ាឡូឡូស នាយកប្រតិបត្តិ វីង បានចាត់ទុកភ្នាក់ងារទាំងអស់ជាដៃគូដ៏សំខាន់ក្នុងការជួយឲ្យអាជីវកម្មរីកចម្រើន។
លោកបានមានប្រសាសន៍ថា «ភ្នាក់ងាររបស់យើង គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់យើង ហើយវាជាតួនាទីរបស់យើង ដើម្បីគាំទ្រដល់បណ្តាញភ្នាក់ងាររបស់យើងឲ្យអស់ពីលទ្ធភាព។ យើងធានាថា ប្រព័ន្ធសុវត្ថិភាពគឺមាននៅគ្រប់ភ្នាក់ងារវីងទាំងអស់ ជាមួយនឹងការបំពាក់ឧបករណ៍ល្អបំផុត និងការបណ្តុះបណ្តាលច្បាស់លាស់ ដើម្បីភាពរីកចម្រើនលើអាជីវកម្មរបស់ពួកគេ។ ភាពជាដៃគូដ៏ល្អនេះចំពោះ វីង គឺជាមោទនភាពបំផុត ព្រោះវាមានឥទ្ធិពលយ៉ាងខ្លាំងលើអាជីវកម្មរបស់ភ្នាក់ងារ វីង និងអាជីវកម្មរបស់យើងទាំងមូលផងដែរ។ ភាពជោគជ័យរបស់ វីង ថ្ងៃនេះ គឺកើតចេញពីភាពជោគជ័យនៃភ្នាក់ងារ វីង ទាំងអស់របស់យើង»។
ប៉ុន្តែអ្វីដែលជាការងារស្នូលនៃភាពជោគជ័យរបស់ វីង នេះ គឺការប្តេជ្ញាចិត្តដ៏រឹងមាំចំពោះការផ្តល់នូវសេវាហិរញ្ញវត្ថុទៅដល់អតិថិជនដែលមិនសូវនិយមប្រើប្រាស់សេវា ធនាគារ និងអតិថិជនក្រីក្រដែលពិបាកនឹងទទួលបានការប្រើប្រាស់សេវាធនាគារ។ យោងតាមលោក ម៉ាឡូឡូស វត្តមានរបស់ វីង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា មានតួនាទីយ៉ាងសំខាន់សម្រាប់ដំណើរការសេវាហិរញ្ញវត្ថុដល់គ្រួសារក្រីក្រ និងអ្នកធ្វើចំណាកស្រុក។ លោក ម៉ាឡូឡូស បានបន្ថែមថា «គោលដៅរបស់យើង គឺដើម្បីផ្លាស់ប្តូររបៀបនៃការគិតរបស់មនុស្សចំពោះការប្រើប្រាស់លុយ និងការផ្លាស់ប្តូរនូវផ្នត់គំនិតដែលថា ពួកគេមិនមានលទ្ធភាពចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ វីង បានធ្វើឲ្យការរស់នៅរបស់ប្រជាជនកម្ពុជា ដែលរស់នៅតាមជនបទមានភាពប្រសើរឡើង តាមរយៈការផ្តល់នូវសេវាកម្ម និងការច្នៃប្រឌិតថ្មីៗដែលងាយស្រួលក្នុងការទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច ឬដោយមិនចាំបាច់ប្រើប្រាស់សាច់ប្រាក់សុទ្ធ និងផ្តល់ឲ្យពួកគេនូវឱកាស ដើម្បីចូលរួមយ៉ាងពេញលេញក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា»។
វីង គឺជាសេវាកម្មដែលមានភាពច្នៃប្រឌិតថ្មីមួយសម្រាប់ការទូទាត់សាច់ប្រាក់តាមទូរស័ព្ទដៃ ដូចជា ផ្ញើប្រាក់ ទូទាត់វិក្កយបត្រ ទិញកាតទូរស័ព្ទ សេវាបើកប្រាក់បៀវត្សរ៍ ការទូទាត់លើអ៊ីនធើណេត និងវីងគិតលុយ។ ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.wingmoney.com ឬទាក់ទងមកលេខ 023 999 989។
ចែករំលែកព័តមាននេះ