ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា ឱ​ក សុគន្ធ​កញ្ញា ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកគាំទ្រ​ដោយ​កាន់ Galaxy S7 edge ងូតទឹក

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​កញ្ញា ឱ​ក សុគន្ធ​កញ្ញា បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ចំពោះ​អ្នកគាំទ្រ​របស់ខ្លួន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​26 មីនា កន្លង​ទៅ​នេះ ដោយ​បាន​យក​ទូរស័ព្ទ​សេរី​ថ្មី​ដែល​មាន​តម្លៃ​ថ្លៃ​មក​ងូតទឹក ដោយ​មិន​ព្រួយបារម្ភ​ថា

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​កញ្ញា ឱ​ក សុគន្ធ​កញ្ញា បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ចំពោះ​អ្នកគាំទ្រ​របស់ខ្លួន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​26 មីនា កន្លង​ទៅ​នេះ ដោយ​បាន​យក​ទូរស័ព្ទ​សេរី​ថ្មី​ដែល​មាន​តម្លៃ​ថ្លៃ​មក​ងូតទឹក ដោយ​មិន​ព្រួយបារម្ភ​ថា ទូរស័ព្ទ​នេះ​ខូច ឬ​ជ្រាប​ទឹក​។ ទូរស័ព្ទ​ដែល សុគន្ធ​កញ្ញា យក​ប្រើ​ពេល​នេះ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ទូរស័ព្ទ Galaxy S7 edge ដែល​ទើប​ចេញ​លក់​នៅ​លើ​ទីផ្សារ​ថ្មី​ៗ​នេះ​។

សុគន្ធ​កញ្ញា បាន​ឲ្យ​ដឹង​ថា «​បើ​មាន​ទូរស័ព្ទ Galaxy S7 edge ដូច​ជា​ខ្ញុំ​នោះ ពិតជា​មិនបាច់​បារម្ភ​ទូរស័ព្ទ​ជ្រាប​ទឹក​ពេល​ដើរ​លេង​បុណ្យចូលឆ្នាំ​ឡើយ​»​។ មាន​អ្នក​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ជា​ច្រើន​ក៏​បាន​យក​ទូរស័ព្ទ​មក​ងូតទឹក​ដូច​កំពូល​តារាចម្រៀង​នេះ​ផង​ដែរ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ទូរស័ព្ទ​របស់​ពួក​គាត់​ពិតជា​រឹង​មាំ មិន​ជ្រាប​ទឹក​ដូច​ជា​ទូរស័ព្ទ​របស់ សុគន្ធ​កញ្ញា ផង​ដែរ​។

អ្នក​ខ្លះមក​តែ​ម្នាក់ឯង ហើយ​អ្នកខ្លះ​ទៀត​មក​ជា​គូរ ដើម្បី​ធ្វើ​តេស​ទូរស័ព្ទ​របស់​ពួក​គាត់ ព្រមទាំង​បាន​ថតរូប ជា​អនុស្សាវរីយ៍​ទៀត​ផង​។ អ្នកខ្លះ​កាន់​ទូរស័ព្ទ​សាម​សុង Galaxy S7 edge ហើយ​អ្នកខ្លះ​ទៀត​កាន់​ទូរស័ព្ទ Galaxy S7 ដែល​ទើបនឹង​ទិញ​ពី​កម្មវិធី​សម្ពោធ​កាលពី​ចុង​ស​ប្តា​ហ៍​មុន​។

Galaxy S7 edge និង Galaxy S7 បាន​បង្កើន​នូវ​សមត្ថភាព​ជា​ច្រើន​ដូច​ជា IP68 ដែល​ការពារ​ការ​ជ្រាប​ទឹក​និង​ធូលី សាក​ថ្ម​បាន​លឿន ទោះជា​មិន​ប្រើ​ខ្សែ​ក៏​ដោយ ហើយ​កាមេរ៉ា​មាន dual pixel ដែល​អាច​ថតរូប​មាន​ច្បាស់ និង​មានគុណ​ភាព​បំផុត​។ លើស​ពី​នេះ​ទៀត សម្រាប់​នៅ​ប្រទេស​កម្ពុជា ទូរស័ព្ទ​ទាំង​ពីរ​នេះ​មាន​កន្លែង​ដាក់​ស៊ី​ម​ពីរ ហើយ​អ្នក​អាច​បន្ថែម​អង្គ​ចង​ចាំ​មួយទៀត​រហូត​ដល់​ទៅ 200GB ពេល​ដែល​លោក​អ្នក​ប្រើ​ស៊ី​ម​តែ​មួយ​។

ការ​ធ្វើតេស្ត​ដោយ​យក​ទូរស័ព្ទ​មក​ងូតទឹក​នេះ បាន​ក្លាយជា​រឿង​ដ៏​គួរ​ចាប់អារម្មណ៍​មួយ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដោយ​ប្រជាជន​ច្រើន​បាន​ចូល​សាកល្បង​តាម​ទីកន្លែង​ជា​ច្រើន​ដូច​ជា​នៅ​ផ្សារ​ធំ​ថ្មី ផ្លូវ​កម្ពុជា​ក្រោម កោះ​ពេជ្រ ជាដើម​។