ហ្វូងដំរីព្រៃរាតត្បាតនៅស្រុកកំពង់សិលា
ខេត្តព្រះសីហនុ ៖ បង្គោលខ្សែភ្លើង និងបង្គោលតង់ស្យុងខ្ពស់ចេញពីវារីអគ្គិសនីគិរីរម្យទី៣ កាត់តាមតំបន់ស្ទឹងច្រាល ស្រុកកំពង់សិលា ត្រូវហ្វូងដំរីព្រៃ ដែលអ្នកស្រុក…
ខេត្តព្រះសីហនុ ៖ បង្គោលខ្សែភ្លើង និងបង្គោលតង់ស្យុងខ្ពស់ចេញពីវារីអគ្គិសនីគិរីរម្យទី៣ កាត់តាមតំបន់ស្ទឹងច្រាល ស្រុកកំពង់សិលា ត្រូវហ្វូងដំរីព្រៃ ដែលអ្នកស្រុក…
ខេត្តព្រះសីហនុ ៖ បង្គោលខ្សែភ្លើង និងបង្គោលតង់ស្យុងខ្ពស់ចេញពីវារីអគ្គិសនីគិរីរម្យទី៣ កាត់តាមតំបន់ស្ទឹងច្រាល ស្រុកកំពង់សិលា ត្រូវហ្វូងដំរីព្រៃ ដែលអ្នកស្រុកមិនដឹងថាមានចំនួនប៉ុន្មាននោះ ធ្វើឲ្យបាក់អស់ចំនួន៦ដើម ក្នុងនោះបង្គោលតង់ស្យុងខ្ពស់៥ដើម ។
មន្ត្រីអគ្គិសនីកម្ពុជាឱ្យដឹងថា ហ្វូងដំរីព្រៃបានដើរពឹត និងកៀរបង្គោលភ្លើងអគ្គិសនីបាក់អស់៦ដើម ដោយបានកើតឡើងរយៈពេលពីរបីថ្ងៃមកហើយ ។ ពេលនេះក្រុមអ្នកបច្ចេកទេសកំពុងជួសជុលបង្គោលភ្លើងទាំងនោះឡើងវិញ ។
ប្រជាពលរដ្ឋនៅតំបន់នោះឲ្យដឹងថាបង្គោលភ្លើងធ្វើពីដែកទាំងនោះ ត្រូវហ្វូងដំរីព្រៃដែលរកស៊ីចំណីដើរពឹតធ្វើឱ្យដួល ដោយពីដំបូងបាក់តែ១ទៅ២ដើមប៉ុណ្ណោះ លុះថ្ងៃបន្តបន្ទាប់ក៏បាក់បន្ថែមទៀត ។
អ្នកស្រុកនិយាយថាបច្ចុប្បន្នពួកគាត់ឧស្សាហ៍ឃើញហ្វូងដំរីព្រៃដើររកស៊ីចំណីណាស់ ពេលខ្លះពួកវាស៊ីដំណាំរបស់ពួកគាត់ទាំងថ្ងៃ តែមិនហ៊ានដេញទេខ្លាចពួកវាយាយីផ្ទះសម្បែង ៕
ចែករំលែកព័តមាននេះ