រាជធានីភ្នំពេញ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងថា នៅវេលាម៉ោងជាង៥ល្ងាចថ្ងៃទី២៩ មីនានេះ ក្រុមយុវជននិងនិស្សិតជិត១០០នាក់ ដឹកនាំដោយលោកស្រី ចំរើន បានបំបែកគ្នាហើយ បន្ទាប់ហែក្បួនទៅឈប់នៅមុខភូមិគ្រឹះលោក កឹម សុខា លេខ៩៧ ផ្លូវលេខ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោកដើម្បីដាក់ញ្ញត្តិទាមទារឲ្យប្រធានស្តីទីគណបក្សសង្គ្រោះជាតិរូបនេះឆ្លើយទាក់ទងទៅនឹងខ្សែអាត់សំឡេងឆ្លើយឆ្លងជាមួយនារីម្នាក់នោះរួចមក ។
យ៉ាងណាក៍ដោយសេចក្តីរាយការណ៍បានបន្តថា ការដង្ហែក្បួនទៅឈប់នៅមុខភូមិគ្រឹះលោក កឹម សុខា នាពេលនេះពុំមានអំពើហិង្សាណាមួយកើតឡើងនោះទេ គ្រាន់តែមានការស្រែកឲ្យលោក កឹម សុខា ឆ្លើយ និង ឲ្យមេបក្សប្រឆាំងរូបនេះ ដូរស្រីស្នេហ៍ជាដើម ៕
ចែករំលែកព័តមាននេះ