ដើម្បីល្បីត្រូវតែលេចលើលេចក្រោម ឬយ៉ាងណា?
នៅក្នុងមួយរយ:ពេលចុងក្រោយនេះ មានការពិភាក្សាជាច្រើន អំពីភាពសិចស៊ីរបស់សិល្បៈការិនីមួយចំនួន ដែលកំពុងចង់ល្បីនៅក្នុងពិភពសិល្បៈ ។
នៅក្នុងមួយរយ:ពេលចុងក្រោយនេះ មានការពិភាក្សាជាច្រើន អំពីភាពសិចស៊ីរបស់សិល្បៈការិនីមួយចំនួន ដែលកំពុងចង់ល្បីនៅក្នុងពិភពសិល្បៈ ។
នៅក្នុងមួយរយ:ពេលចុងក្រោយនេះ មានការពិភាក្សាជាច្រើន អំពីភាពសិចស៊ីរបស់សិល្បៈការិនីមួយចំនួន ដែលកំពុងចង់ល្បីនៅក្នុងពិភពសិល្បៈ ។
ដោយសារតែសិល្បៈការិនីមួយចំនួនចង់ល្បីឈ្មោះនោះ ពួកគេបានរិះរកវិធីផ្សេងៗ ដើម្បីទាក់ទាញការចាប់អារម្មណ៍របស់មហាជន។ អ្នកខ្លះបានថតរូបយ៉ាងក្តៅសាច់ ដោយសឹងបង្ហាញទាំងអស់ ល្វែងខាងលើ និងល្វែងខាងក្រោម ។
ចរន្តនេះ ក៏នាំឱ្យមានការព្រួយបារម្ភពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយអំពាវនាវឱ្យពួកគេកុំហួសហេតុពេក នៅក្នុងការបញ្ចេញសាច់ ។
ដើម្បីភាពល្បីល្បាញនោះ ការថតសិចស៊ី មិនគួរត្រូវបានជាជម្រើសដ៏ល្អនោះឡើយ នៅក្នុងបរិបទនៃប្រទេសកម្ពុជា ។ គេអាចជ្រើសរើសយកវិធីដែលល្អជាងនេះ ដើម្បីឆ្ពោះទៅរកភាពល្បី ឬក៏ដើម្បីរក្សាប្រជាប្រិយភាព កុំឱ្យធ្លាក់ចុះវិញ ។
ជំនួសឱ្យការថតចេញលើចេញក្រោមហួសហេតុពេកនោះ សិល្បៈការិនីកម្ពុជា អាចមានវិធីផ្សេងៗដែលល្អជាងនេះ ដើម្បីកសាងកេរ្តិ៍ឈ្មោះឱ្យល្បី ។ ពួកគេត្រូវពង្រឹងសមត្ថភាពសម្តែងរបស់ពួកគេ ។ ក្រៅពីនេះ ការចូលរួមសកម្មភាពសង្គម ដូចជាការចូលរួមការសម្តែង ដើម្បីរកមូលនិធិជួយអ្នកក្រីក្រ ការចូលរួមសម្តែង ដើម្បីយុទ្ធនាការលើកកម្ពស់ការយល់ដឹងផ្សេងៗ ដូចជាបញ្ហាការឆ្លងមេរោគអេដស៍ជាដើម នឹងអាចកសាងកេរ្តិ៍ឈ្មោះរបស់ពួកគេ ។ វិធីទាំងនេះ ក៏អាចទាក់ទាញការចាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយដើម្បីផ្សព្វផ្សាយបន្តផងដែរ ។
ក្រៅពីនេះ ពួកគេអាចរៀបចំយុទ្ធសាស្ត្រទំនាក់ទំនងមួយ ដែលមានប្រសិទ្ធភាព ឬក៏អាចមានទីប្រឹក្សា ឬក៏ជំនួយការផ្នែកព័ត៌មានដែលអាចផ្តួចផ្តើមគំនិតល្អៗ នៅក្នុងការធ្វើទំនាក់ទំនាក់ទំនងជាមួយមហាជន និងសារព័ត៌មាន ។ នេះជាអ្វីដែលពួកតារាល្បីៗនៅលើពិភពលោក បានធ្វើដើម្បីបង្កើនភាពល្បីល្បាញ ឬក៏ដើម្បីចៀសវាងការធ្លាក់ចុះនៃប្រជាប្រិយភាព។
តារានៅស្រុកខ្មែរស្ទើរទាំងអស់ មិនទាន់បានគិតដល់បញ្ហានេះឡើយ ។ ផ្ទុយទៅវិញ ពួកគេបានស្អប់សារព័ត៌មានទៅវិញ ដោយមិនអាចទំនាក់ទំនងសារព័ត៌មានប្រកបដោយប្រសិទ្ធភាព ។
យុទ្ធសាស្ត្រ៣ព្រមគ្នា គឺពង្រឹងសមត្ថភាពសម្តែង ចូលរួមសកម្មភាពសង្គមឱ្យច្រើន និងមានផែនការយុទ្ធសាស្ត្រទំនាក់ទំនងប្រកបដោយប្រសិទ្ឋភាពនឹងអាចជួយដល់តារាខ្មែរឱ្យនៅរះភ្លឺចិញ្ចាច ក្នុងពិភពសិល្បះ ។
ចែករំលែកព័តមាននេះ