ខេត្តពោធិ៍សាត់ ៖ បុរសជាគ្រូបង្រៀនម្នាក់បានសុំកង្ហារមួយពីប្រពន្ធយកទៅឱ្យម្ដាយប្រើប្រាស់ក្នុងរដូវក្ដៅ តែដោយសារប្រពន្ធមិនព្រមឱ្យ ក៏ឈ្លោះប្រកែកគ្នា រហូតទប់កំហឹងមិនបាន បុរសជាប្ដីទាញកៅអីវាយក្បាលប្រពន្ធ បណ្ដាលឱ្យបែកក្បាលហូរឈាមដេរ៥ថ្នេរ ត្រវប្រពន្ធទៅប្ដឹងនគរបាលឱ្យឃាត់ខ្លួនប្តីតែម្ដង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៤រសៀលថ្ងៃទី២៧ មីនា ២០១៦ ស្ថិតនៅផ្ទះក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃក្រុងពោធិ៍សាត់ ។
លោកវរសេនីយ៍ទោ ឈន រិទ្ធិ អធិការនគរបាលក្រុងពោធិ៍សាត់បានឱ្យដឹងថា បុរសជាប្ដីឈ្មោះស៊ុន ណារ៉ា អាយុ៥២ឆ្នាំ ជាគ្រូបង្រៀន និងប្រពន្ធឈ្មោះស៊ុយ រតនា អាយុ៥០ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។
ករណីហិង្សានេះ គឺផ្ដើមចេញពីបុរសជាប្ដីដោយសារតែគាត់មានគុណចំពោះម្ដាយរបស់គាត់ គឺគាត់បានសុំកង្ហាមួយពីប្រពន្ធយកទៅជូនម្ដាយចាស់ជរានៅឯស្រុកស្រែ សម្រាប់ប្រើប្រាស់ក្នុងរដូវក្ដៅនេះ ។ ដោយសារប្រពន្ធមិនព្រមឱ្យនោះ ក៏កើតមានទំនាស់ពាក្យសម្តីគ្នារហូតធ្វើឱ្យបុរសជាប្ដីទប់កំហឹងមិនបាន ក៏ទាញកៅអីឈើវាយក្បាលប្រពន្ធមួយកៅអី បណ្ដាលឱ្យបែកក្បាលតែម្តង ។
ចែករំលែកព័តមាននេះ