ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេរ​តាម​វី​ង មានឱកាស​ឈ្នះ​ទឹកប្រាក់​១០០% ត្រឡប់មក​​វិញ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៧ មីនា ២០១៦ រាល់​អតិថិជន​វី​ង​ដែល​បាន​ធ្វើការ​ផ្ញើ​ប្រាក់​តាម​រយៈ​ភ្នាក់ងារ​វី​ង​មួយ​ចំនួន ដែល​បាន​កំណត់​ទីតាំង​ដោយ​ធនាគារ​ឯកទេស​វី​ង​នោះ លោក​អ្នក​នឹង​មានឱកាស​ឈ្នះ​ទឹកប្រាក់​១០០%

រាជធានី​ភ្នំពេញ ៖ ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៧ មីនា ២០១៦ រាល់​អតិថិជន​វី​ង​ដែល​បាន​ធ្វើការ​ផ្ញើ​ប្រាក់​តាម​រយៈ​ភ្នាក់ងារ​វី​ង​មួយ​ចំនួន ដែល​បាន​កំណត់​ទីតាំង​ដោយ​ធនាគារ​ឯកទេស​វី​ង​នោះ លោក​អ្នក​នឹង​មានឱកាស​ឈ្នះ​ទឹកប្រាក់​១០០% ត្រឡប់​មក​វិញ គឺ​ចំនួន​ទឹកប្រាក់​ដែល​បាន​វេរ​ជាមួយ​ភ្នាក់ងារ​វី​ង​នោះ​។

ដើម្បី​មានឱកាស​ចូលរួម​ក្នុង​កម្ម​វី​ធី​នេះ អតិថិជន​ដែល​ផ្ញើ​ប្រាក់​ជាមួយ​ភ្នាក់ងារ​វី​ង​មួយ​ចំនួន​ដែល​បាន​កំណត់​ទីកន្លែង​ដោយ​ធនាគារ​ឯកទេស​វី​ង​នោះ លោក​អ្នក​នឹង​មានឱកាស​ឈ្នះ​ទឹកប្រាក់​១០០%​ត្រឡប់​មក​វិញ​។ ការ​ចាប់​រង្វាន់​ត្រូវ​បាន​ធ្វើ​ឡើង​ចំនួន​ពីរ​លើក ដែល​លើក​ទី​១ នៅ​ថ្ងៃ​ទី​២៣ មីនា ២០១៦ ហើយ​លើក​ទី​២​នេះ​យើង​នឹង​ធ្វើការ​ចាប់​នៅ​ថ្ងៃ​ទី​២៨ មីនា ២០១៦ នេះ​តែ​ម្តង ។

ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ យើង​ក៏​មានការ​ប្រគល់​រង្វាន់​ជូន​ដល់​អតិថិជន​វី​ង​ដែល​បាន​ឈ្នះ​រង្វាន់​លើក​ទី​១ កាលពី​ថ្ងៃ​ទី​២៣ មីនា ២០១៦ និង​ការ​ចូលរួម​ជា​សក្ខីភាព​សម្រាប់​ការ​ចាប់​រង្វាន់​លើក​ទី​ពីរ​នេះ​ផង​ដែរ ។ ការ​ចាប់​រង្វាន់​ផ្សងសំណាង​នេះ គឺជា​ការ​លើកទឹកចិត្ត​ដល់​អតិថិជន​របស់​វី​ង​ដែល​ទុកចិត្ត និង​ប្រើប្រាស់​សេវាកម្ម​វី​ង​នា​ពេល​កន្លង​មក​។ ជាមួយនឹង​ទំនុកចិត្ត​របស់​អតិថិជន​នេះ​ធ្វើ​ឱ្យ​ធនាគារ​ឯកទេស​វី​ង​នៅ​តែ​បន្ត​ការ​តាំងចិត្ត​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​យ៉ាង​ងាយស្រួល រហ័ស និង​មាន​សុវត្ថិភាព​ជូន​ដល់​ប្រជាជន​កម្ពុជា​ទូ​ទាំង​ប្រទេស​។

ធនាគារ​ឯកទេស​វី​ង ខេ​ម​បូ​ឌា​លីមីត​ធី​ត គឺជា​ធនាគារ​ដែល​ផ្តល់​សេវាកម្ម​ទូទាត់​សាច់ប្រាក់​តាម​ទូរស័ព្ទ​ដៃ​ដែល​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​មួយ​ដែល​មាន​សេវាកម្ម​ផ្ទេរ​ប្រាក់ សេវាកម្ម​បង់​វិក្កយបត្រ សេវាកម្ម​បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ និង​សេវាកម្ម​ផ្សេង​ៗ​ជា​ច្រើន​ទៀត​។ សម្រាប់​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ ធនាគារ​ឯកទេស​វី​ង និង​បង្កើត​នូវ​កម្មវិធី​លើកទឹកចិត្ត​ថ្មី​ៗ​ទៀត សម្រាប់​អតិថិជន​វី​ង​ដែល​បាន​គាំទ្រ និង​ប្រើប្រាស់​សេវាកម្ម​វី​ង ។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​វេ​ប​សាយ www.wingmoney.com ឬ Facebook:www.facebook.com/WINGmoney ឬ​ទូរស័ព្ទ​ទំនាក់ទំនង​ទៅ​កាន់ ០២៣ ៩៩៩ ៩៨៩ ។