ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទារិកា​អា​ហ្វ​ហ្គា​នី​ស្ថាន​ម្នាក់ ត្រូវ​គ្រួសារ​ល.ក់​ក្នុង​តម្លៃ​៥០០​​ដុល្លារ ដោយសារ​ដាច់​ស្បៀង​ខ្លាំង

2 ឆ្នាំ មុន

អាហ្វហ្គានីស្ថាន ​៖ ទារិកា​កម្សត់​ម្នាក់​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ត្រូវ​បាន​គ្រួសារ​របស់​នាង​ល.ក់​ឲ្យ​បុរស​ម្នាក់ ក្នុង​តម្លៃ ៥០០​ដុល្លារ

អាហ្វហ្គានីស្ថាន ​៖ ទារិកា​កម្សត់​ម្នាក់​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ត្រូវ​បាន​គ្រួសារ​របស់​នាង​ល.ក់​ឲ្យ​បុរស​ម្នាក់ ក្នុង​តម្លៃ ៥០០​ដុល្លារ ដោយសារ​ពួក​គេ​កំពុង​ដាច់​ស្បៀង​យ៉ាង​ខ្លាំង​។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់ BBC

ម្តាយ​ទារិកា​នោះ​បាន​និយាយ​ថា «​កូន​ៗ​របស់ខ្ញុំ​ផ្សេង​ទៀត​បាន​ស្លា.ប់​ដោយសារ​គ្រោះ​អត់ឃ្លាន ដូច្នេះ​ពួក​យើង​ត្រូវ​ល.ក់​កូនស្រី​។ ខ្ញុំ​មិន​ចង់​លក់​កូនស្រី​ខ្ញុំ​ទេ​» ។

ឪពុក​របស់​នាង​តូច​នោះ ធ្លាប់​រើស​សម្រាប់​ដើម្បី​ជីវភាព​គ្រួសារ ប៉ុន្តែ​ឥឡូវនេះ គាត់​គ្មាន​រកបាន​អ្វី​ឡើយ​។ គាត់​និយាយ​ថា «យើង​កំពុង​អត់ឃ្លាន​។ ឥឡូវនេះ យើង​គ្មាន​ម្សៅ គ្មាន​ប្រេង​នៅផ្ទះ​ទេ យើង​គ្មាន​អ្វី​ទាំងអស់​»។

នៅ​ពេល​សួរ​ពី​ជោគវាសនា​របស់​កូនស្រី លោក​បាន​ឆ្លើយ​ថា «កូនស្រី​ខ្ញុំ​មិនដឹង​ថា​អនាគត​នឹង​ទៅ​ជា​យ៉ាងណា​ទេ​។ ខ្ញុំ​មិនដឹង​ថា​នាង​មាន​អារម្មណ៍​បែប​ណា​ទេ ប៉ុន្តែ​ខ្ញុំ​ត្រូវ​តែ​ធ្វើ​វា​»។

អ្នកកាសែត​ម្នាក់​របស់ BBC ឈ្មោះ Yogita Limaye ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​មន្ទីរពេទ្យ Médecins Sans Frontières ក្នុង​ទីក្រុង Herat បាន​រាយការណ៍​ថា «នៅ​ពេល​ទារិកា​នោះ​ចេះ​ដើរ នាង​នឹង​ត្រូវ​បុរស​ម្នាក់​ដែល​ទិញ​នាង​យក​នាង​ទៅ​»។

លោក​និយាយ​ថា «​បុរស​នោះ​បាន​បង់ប្រាក់​ជាង​ពាក់កណ្តាល​នៃ​តម្លៃ ៥០០​ដុល្លារ​ដែល​គាត់​ទិញ​នាង​។ ប្រាក់​បង់​មុន​នោះ​នឹង​ជួយ​ឲ្យ​គ្រួសារ​នាង​រស់នៅ​បាន​ពីរ​បី​ខែ​ដែរ​។ បុរស​ដែល​ទិញ​នាង​និយាយ​ថា ទារិកា​នោះ​នឹង​រៀប​ការ​ជាមួយ​កូន​របស់​គាត់​»។

សូម​រម្លឹក​ថា កាលពី​ពេល​ថ្មី​ៗ​នេះ កម្មវិធី​ស្បៀងអាហារ​ពិភពលោក​របស់​អង្គការសហប្រជាជាតិ​បាន​ធ្វើការ​ព្រមាន​ថា ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​រាប់​លាន​នាក់​នឹង​ប្រឈម​មុខ​នឹង​ការ​អត់ឃ្លាន​អាហារ​នៅ​រដូវរងារ​នេះ ប្រសិនជា​មិន​មានការ​ចាត់វិធានការ​ជា​បន្ទាន់​។

ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​ប្រហែល ២២,៨​លាន​នាក់ ដែល​ស្មើ​ជាង​ពាក់កណ្តាល​ប្រទេស​ប្រឈម​នឹង​បញ្ហា​សន្តិសុខ​ស្បៀង ខណៈ​ដែល​កុមារ​ចំនួន ៣,២​លាន​នាក់​ដែល​មាន​អាយុ​ក្រោម ៥​ឆ្នាំ​អាច​នឹង​ជួប​បញ្ហា​កង្វះ​អាហារ​រូប​ត្ថ​ម្ភ​ធ្ងន់ធ្ងរ​។

អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ធ្លាក់​ចូល​ក្រោម​ការ​គ្រប់គ្រង​របស់​ពួក​តា​លី​បង់ ក្រោយ​ពេល​អា​មេ​រិ​កបាន​ដកទ័ព​ទាំងស្រុង​ចេញពី​ប្រទេស​នេះ​។

ការ​ក្តោប​ក្តាប​អំណាច​របស់​ពួក​តា​លី​បង់​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​ផុយ​ស្រួយ​រួច​ទៅ​ហើយ ដែល​ប្រទេស​នេះ​ពឹងផ្អែក​ខ្លាំង​លើ​ជំនួយ​បរទេស​។ ប្រទេស​មហាអំណាច​លោក​ខាងលិច​បាន​ផ្អាក​ជំនួយ​របស់​ពួក​គេ​ដល់​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​ធនាគារពិភពលោក ព្រមទាំង​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ក៏​បា​នប​ញ្ឈប់​ការ​ទូទាត់​ក្នុង​ប្រទេស​នេះ​ផង​ដែរ​។

ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​ជា​ច្រើន​បាន​ល.ក់​អ្វី​ៗ​ដែល​ពួក​គេ​មាន​ដើម្បី​ទិញ​អាហារ​។ រដ្ឋាភិបាល​ថ្មី​របស់​ពួក​តា​លី​បង់ ត្រូវ​បាន​គេ​បិទ​មិន​ឲ្យ​ប្រើប្រាស់​ទ្រព្យសម្បត្តិ​នៅ​បរទេស​ឡើយ​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ