ខេត្តព្រះសីហនុ ៖ បុរសជនជនជាតិរុស្ស៊ីម្នាក់ ត្រូវកម្លាំងជំនាញធ្វើការស្រាវជ្រាវរហូតចាប់ខ្លួនបាន កាលពីវេលាម៉ោង០១ និង៣៥នាទីរសៀលថ្ងៃទី២៨ មីនា ២០១៦ ស្ថិតនៅក្នុងក្រុមទី១១ ភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ តាមដីកាលេខ៧០៦មហក/14 របស់អយ្យការអមសាលាឧទ្ធរណ៍ចុះថ្ងៃទី១៨ កក្កដា ២០១៤ និងយោងតាមលិខិតលេខ២០៤៧ តយព្រទ 011 ចុះថ្ងៃរបស់ទីស្តីការក្រសួងយុត្តិធម៌ ស្តីពីសំណុំសុំចាប់ខ្លួន និងធ្វើបត្យាប័ន ។
ជនសង្ស័យឈ្មោះ BALATIX VLADIXEIR VITALIE VITCH ជនជាតិរុស្ស៊ី អាយុ៣៨ឆ្នាំ ។
ប្រភពឱ្យដឹងថា ជនសង្ស័យរូបនេះ បានបោកលុយពីក្រុមហ៊ុននៅចន្លោះឆ្នាំ២០០៧-២០០៨ នៅប្រទេសរុស្ស៊ី ហើយរត់គេចខ្លួនមកនៅប្រទេសកម្ពុជា ដោយពេលឃាត់ខ្លួននេះ មិនមានលិខិតឆ្លងដែនទេ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្ត ។
ចែករំលែកព័តមាននេះ