ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រឡាញ់​ទឹកដី​កម្ពុជា​ខំ​ចូល​មក​កម្សាន្ត ទីបំផុត​អត់​កន្លែងដេក

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​រុ​ស្ស៊ី​ម្នាក់​បាន​ត្រូវ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ដើរ​សុំទាន​និង​ដេក​នៅ​តាម​ចិញ្ចើម​ផ្លូវ​សាធារណៈ ឬ​សួនច្បារ​នានា​ក្នុង​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​រុ​ស្ស៊ី​ម្នាក់​បាន​ត្រូវ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ដើរ​សុំទាន​និង​ដេក​នៅ​តាម​ចិញ្ចើម​ផ្លូវ​សាធារណៈ ឬ​សួនច្បារ​នានា​ក្នុង​រាជធានី​ភ្នំពេញ ។

បើ​តាម​ប្រជាពលរដ្ឋ​ម្នាក់​ដែល​សួរ​ដេញដោល​ជា​ភាសា​អង់គ្លេស​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​បុរស​ជនជាតិ​រុ​ស្ស៊ី​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នេះ​អត់​លុយ​ដើរ​ដេក​តាម​ចិញ្ចើម​ផ្លូវ និង​សួនច្បារ​នោះ ដោយសារ​តែ​គាត់​ត្រូវ​ចោរឆក់​កាបូប​ដែល​ក្នុង​នោះ​មាន​លិខិតឆ្លងដែន (Passport) ឯកសារ​នានា​និង​លុយ​អស់ពី​ខ្លួន ។

មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៩ មីនា ២០១៦ មិន​អាច​ទាក់ទង​ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​បាន​នៅឡើយ​ទេពី​ស្ថានទូត​រុ​ស្ស៊ី​ប្រចាំ​កម្ពុជា​និង​អាជ្ញាធរ​ពាក់​ព័​ន្ឋ ។